អាសូរបុរសចំណាស់ម្នាក់ត្រូវកៀរហើយ​កិនពីលើស្លាប់​យ៉ាង​អាណោចអាធ័ម


ខេត្ត​ព្រះ​សីហ​នុ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​មួយ​គ្រឿង​បើក​បត់​ស្តាំ​បាន​កៀរ​រួច​​កិន​​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង និង​អ្នក​រួម​ដំណើរ​ម្នាក់​រង​របួសស្រាល ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​ព្រឹក​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​វិ​ថី​ឯករាជ្យ ត្រង់​ចំណុច​ផ្កាឈូក (​វេទិកា​៧​មក​រា​) ស្ថិត​នៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះ​សីហនុ ខេត្ត​ព្រះ​សីហ​នុ ។

ភាគី​ខាង​រថយន្ត​ក្រឡុក​មួយ​គ្រឿង ពណ៌​ស ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ ៥A-៣០០១ ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ហ្វុ​ង​រ៉ូ បើកបរ​ដោយ​ឈ្មោះ​ស្ងួន ពិសាល ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រសា​ជេ​ត ឃុំ​រំចេក ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។ ចំណែក​ភាគី​ខាង​ម៉ូតូ​១​គ្រឿង​ជិះ​គ្នា​២​នាក់​ម៉ាក​ហុងដា ធុន​C125 ពណ៌​ខ្មៅ គ្មាន​​ស្លាក​​លេខ បើកបរ​ដោយ​ឈ្មោះ មុំ ឆាន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​ឌុប បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ មុំ ឆេ ភេទ​ស្រី អាយុ​៤៧​ឆ្នាំ រង​របួសស្រាល​។ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​មាន​ទីលំនៅ​ក្នុងស្រុក​ទំលាប់ ខេត្តតាកែវ ។

ក្រោយ​ពេល​កើតហេតុ អ្នក​បើករថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​មក​ធ្វើការ​សាកសួរ​នៅ​ការិយាល័យ​នគរ​បាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ។ រីឯ​រថយន្ត និង​ម៉ូតូ ត្រូវ​បាន​សមត្ថ​កិច្ច​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ