ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់​! ហ៊ាន​ចាប់​អោប​ថើប​នាង​ទាំង​​កណ្តាល​ថ្ងៃ​តែ​ម្តង

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ទៅ​ចាប់​ស្ត្រី​ម្នាក់​ថើប​ទាំង​កណ្តាល​ថ្ងៃ ហើយ​ត្រូវ​ស្រី​រូប​នោះ​ប្តឹង​ឲ្យ​ប៉ូលិស​ចាប់​វ៉ៃ​ខ្នោះ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កើតឡើង​កាលពី​ម៉ោង​៤​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០១៩ នៅ…

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ទៅ​ចាប់​ស្ត្រី​ម្នាក់​ថើប​ទាំង​កណ្តាល​ថ្ងៃ ហើយ​ត្រូវ​ស្រី​រូប​នោះ​ប្តឹង​ឲ្យ​ប៉ូលិស​ចាប់​វ៉ៃ​ខ្នោះ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កើតឡើង​កាលពី​ម៉ោង​៤​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០១៩ នៅ ចំណុច​ផ្ទះ​កូន​តុងទីន ស្ថិត​ក្នុងភូមិ​ពោធិ​លើ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​ត្រូវ​ចោទ​ខាងលើ​ឈ្មោះ អឿ គី​ម​យាង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខ​របរ​កម្មករ រស់នៅ​ភូមិ​ព្រែក​តា​ឯក ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ចំណែក​ស្ត្រី​រង​គ្រោះ​អាយុ​៤៦​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ស្រុក​ស្អាង​។

បើ​នគរបាល​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ខាងលើ ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​របស់​ខ្លួន​មក​ផ្ទះ​កូន​តុងទីន​នៅ​ភូមិ​ពោធិ​លើ ដើម្បី​ប្រមូល​លុយ​តុងទីន​គេ ខណៈ​ពេល​ដែល​កំពុង​តែ​ឈរ​និយាយ​គ្នា​ជាមួយ​កូន​តុងទីន ស្រាប់តែ​មាន​បុរស​ម្នាក់​ឈ្មោះ​អឿ គឹ​ម​យាង បាន​ចូល​មក​ចាប់​អោប​ថើប​ស្ត្រី​រង​គ្រោះ​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ស្រប​ពេល​នោះ​ស្ត្រី​រង​គ្រោះ​បាន​ប្រវាយប្រតប់ និង​ទាញ​យក​ខ្សែភ្លើង​វ៉ៃ​ទៅ​លើ​បុរស​រូប​នោះ រួច​ក៏​ដើរ​ចេញ​មក​ផ្លូវ​បាត់ បន្ទាប់​ក៏​ទៅ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​តែ​ម្តង​។

ក្រោយ​ពេល​បាន​ទទួល​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍​ត្រើយ​ស្លា បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​ឃាត់ខ្លួន​បុរស​រូប​នោះ​មក​សាកសួរ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ