ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វម៉្លេះ​! មុន​នេះ​បន្តិច បា.ញ់​​សម្លា.ប់ រួច​រុញ​ទម្លាក់​ផ្អើល​កណ្តាល​​ក្រុង

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​ជនសង្ស័យ​ចំនួន​2​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព​បាញ់​សម្លាប់​ជនជាតិ​ចិន​ម្នាក់ រួច​យក​មក​ទម្លាក់​ចោល​នៅ​ចំណុច​ផ្លូវ​សេ​តេ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច កាលពី​ម៉ោង​9​និង​08​នាទី​ព្រឹក…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​ជនសង្ស័យ​ចំនួន​2​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព​បាញ់​សម្លាប់​ជនជាតិ​ចិន​ម្នាក់ រួច​យក​មក​ទម្លាក់​ចោល​នៅ​ចំណុច​ផ្លូវ​សេ​តេ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច កាលពី​ម៉ោង​9​និង​08​នាទី​ព្រឹក ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ 3 សង្កាត់​លេខ 2 ក្រុង​និង​ខេត្ត​ព្រះ​សីហ​នុ ។

យោង​តាម​ប្រភព​ព័ត៌មាន​ជាបឋម​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នៅ​ម៉ោង​8​ព្រឹក ថ្ងៃ​ទី​6 ខែតុលា​នេះ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក Isuzu ស៊េរី​ខ្ពស់ បាន​បើក​មក​ដល់​ចំណុច​កើតហេតុ​នៅ​តាម​បណ្ដោយ​ផ្លូវ​សេ​តេ ក្នុងភូមិ 3 សង្កាត់​លេខ 2 ស្រាប់តែ​រុញ​សាកសព​ជន​រង​គ្រោះ​ទម្លាក់​ចោល​នៅ​លើ​បណ្ដោយ​ផ្លូវ​សេ​តេ​ខាងលើ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពេល​ទម្លាក់​សព​ជន​រង​គ្រោះ​ហើយ រថយន្ត​ក៏​បាន​បើក​ចត​ទៅ​ទុក​ចោល​នៅ​ចំណុច​ផ្លូវ​ចូល​វត្ត​ក្រោម ស្ថិត​ក្នុងភូមិ​1 សង្កាត់ 3 ក្រុង​និង​ខេត្ត​ព្រះ​សីហ​នុ រួច​ឡើង​ជិះ Passapp គេចខ្លួន​បាត់ ក្នុង​គោលបំណង​មក​សំងំ​លាក់ខ្លួន​នៅ​ក្នុង​សណ្ឋាគារ​វិមាន​ខ្សាច់​ស ដែល​​ស្ថិត​នៅ​ក្រុម​ទី​16 ភូមិ​4 សង្កាត់​លេខ​4 ប៉ុន្តែ​ក្រោយមក​ក៏​ត្រូវ​សមត្ថកិច្ច​តាម​ប្រមាញ់​ឃាត់ខ្លួន​បាន​ចំនួន​2​នាក់ និង​ម្នាក់​ទៀត​កំពុង​រត់គេច​ខ្លួន​នៅឡើយ​។

គួរ​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​ដឹង​ស្គាល់​អត្តសញ្ញាណ​ជនសង្ស័យ និង​ជន​រង​គ្រោះ​នៅឡើយ​នោះ​ទេ ខណៈ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​យ៉ាង​ដុតដៃដុតជើង​តាម​ប្រមាញ់​ជនសង្ស័យ​ម្នាក់​ទៀត ដែល​កំពុង​រត់គេច​ខ្លួន ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​។ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ