ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ចុះ​មើល​ម៉ូតូ ស្រាប់​មិនឃើញ​ក៏​ផ្អើល​តែ​សំណាង​នាង​ភ្ជាប់​ប្រព័ន្ធ GPS ទើប​ដឹង​សម្បុក​ធំ(មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សម្បុក​ចោរកម្ម​លួច​ម៉ូតូ​ដ៏​ធំ​មួយ​កន្លែង ត្រូវ​បាន​លោក​វរសេនីយ៍ត្រី ទូច ទី ដែល​ទើបតែ​ទៅ​កាន់​តំណែង​ជា​នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​កា​កាប​១ បាន​១​ថ្ងៃ​ដឹកនាំ​កម្លាំង​ចុះ​ទៅ​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​១​បង្ក្រាប ។…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សម្បុក​ចោរកម្ម​លួច​ម៉ូតូ​ដ៏​ធំ​មួយ​កន្លែង ត្រូវ​បាន​លោក​វរសេនីយ៍ត្រី ទូច ទី ដែល​ទើបតែ​ទៅ​កាន់​តំណែង​ជា​នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​កា​កាប​១ បាន​១​ថ្ងៃ​ដឹកនាំ​កម្លាំង​ចុះ​ទៅ​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​១​បង្ក្រាប ។

ដោយនៅ​ក្នុង​ពេល​នោះ​នគរបាល​ដកហូត​បាន​ម៉ូតូ​រួម​ជាមួយ​ស្លាក​លេខ​ម៉ូតូ​ជា​ច្រើន​បន្ទះ កាត​គ្រី​ម៉ូតូ​ជា​ច្រើន​សន្លឹក និង​អត្តសញ្ញាណប័ណ្ណ​របស់​ម្ចាស់​ម៉ូតូ​ផង​ដែរ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​មានការ​សោកស្ដាយ​បំផុត​នោះ គឺ​ជនសង្ស័យ​ហាក់​ដឹងខ្លួន​មុន​ក៏​បាន​ជិះ​ម៉ូតូ​១​គ្រឿង​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ប្រត្តិបត្តិការ​នោះ​បាន​ធ្វើ​ឡើង​ពេញ​១​ថ្ងៃ ទី​០៥ ខែតុលា នេះ នៅ​ចំណុច​បន្ទប់​លេខ​៦ ស្ថិត​នៅ​ក្នុងភូមិ​ទ្រា​១ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ក្រោយ​ពេល​ឆែកឆេរ​ទីតាំង​នោះ នគរបាល​បាន​រក​ឃើញ​ម៉ូតូ​ចំនួន​៣​គ្រឿង រួម​មាន ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FY-3431 ,​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១០​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្ដាល 1J-7333 ,​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​លេ​ត ពណ៌​ស ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1OM-5444,​ស្លាក​លេខ​ម៉ូតូ​ចំនួន​៣៨​បន្ទះ , កាត​គ្រី​ម៉ូតូ​ចំនួន​៤៥​សន្លឹក​, និង​អត្តសញ្ញាណប័ណ្ណ​ចំនួន​៥​សន្លឹក ។

ចំណែក​ម៉ូតូ​ដែល​ត្រូវ​ចោរលួច​នោះ ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FY-3431 ដែល​មាន​ភ្ជាប់​ប្រព័ន្ធ​តាមដាន​សុវត្ថិភាព​GPS ជា​កម្មសិទ្ធិ​របស់​និស្សិត​ស្រី​ម្នាក់​ឈ្មោះ ត្រេ​ន សុ​ជាតិ អាយុ​២៤​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ស្ថិត​នៅ​ក្នុងភូមិ​ប៉​ប្រកា​ង​ត្បូង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

លោក​វរសេនីយ៍ត្រី​ទូច ទី ដែល​ទើប​ផ្លាស់​ពី​នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ត្រពាំង​ក្រសាំង​មក​កាន់​ជា​នាយ​ប៉ុស្តិ៍​កា​កាប​១ បាន​១​ថ្ងៃ​បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រហែល​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៤ ខែតុលា និស្សិត​ស្រី​រង​គ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​ធ្វើការ បាន​ទុក​ម៉ូតូ​នៅ​ខាងក្រោម​រួច​ឡើ​ទៅ​បន្ទប់​ជួល​ជាន់​លើ និង​បាន​សម្រាក ។ បន្ទាប់​មក​បាន​ដេក​លង់លក់​រហូត​ដល់​វេលា​ម៉ោង​ប្រហែល​៦​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​០៥ ខែតុលា បន្ទាប់​ពី​ភ្ញាក់​ពី​ដំណេក​បាន​ដើរ​ចុះ​ស​ម្ដៅ​ទៅ​រក​កន្លែង​ទុក​ម៉ូតូ ស្រាប់តែ​បាត់​អត់​ឃើញ​ទើប​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ទាំង​ព្រឹក ។

លោកនាយ​ប៉ុស្តិ៍​កា​កាប​១ ដដែល​បាន​បន្ត​ថា បន្ទាប់​មក​នាង​បាន​ទៅ​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​កម្លាំង​លោក​ជួយ​អន្តរាគមន៍​ទើប​មានការ​ស្រាវជ្រាវ​តាម​ប្រព័ន្ធ​តាមដាន​សុវត្ថិភាព​GPS ដែល​មាន​ភ្ជាប់​នៅ​នឹង​ម៉ូតូ ហើយ​បាន​កំណត់​ដឹង​ថា ម៉ូតូ​កំពុង​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្ទឹង​ម​សន​ជ័យ​១ ។ ទើប​លោក​ដឹកនាំ​កម្លាំង​ចុះ​ទៅ​កាន់​ទីនោះ ក្រោម​បញ្ជា​របស់​លោ យឹ​ម សា​រ៉ា​ន់ អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​១​ផង​ដែរ ។ ខណៈ​ពេល​ទៅ​ដល់ទី​តាំង​សម្បុក​ចោរ​បាន​ប្រទះ​ឃើញ​ម៉ូតូ​ជន​រង​គ្រោះ​នៅ​ទីនោះ​មែន ហើយ​កម្លាំង​ទាំងអស់​មិន​បាន​យក​ចេញ​ភ្លាម​ៗ​ទេ ព្រោះ​ពេល​នោះ​អត់​ឃើញ​ជនសង្ស័យ​ទើប​នាំ​គ្នា​រង់​ឃ្លាំមើល ដើម្បី​ឃាត់ខ្លួន​ជនសង្ស័យ​ពេល​ដែល​វិល​ចូល​ទៅ​កាន់​ផ្ទះ​ទីតាំង​នោះ ។

ប្រភព​ដដែល​បាន​បន្ត​ថា ប៉ុន្តែ​រង់ចាំ​ស្ទើរ​ពេញ​១​ថ្ងៃ​ទីបំផុត​ជនសង្ស័យ​ដឹងខ្លួន​មុន​ហើយ​ក៏​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល ហើយ​កម្លាំង​ក៏​សម្រេចចិត្ត​ឆែកឆេរ​បន្ទប់​ជួយ​ដែល​ជា​សម្បុក​លាក់ខ្លួន​របស់​ជនសង្ស័យ និង​ជា​កន្លែង​ដែល​ជនសង្ស័យ​លួច​ម៉ូតូ​បាន​ជិះ​យក​ទៅ​លាក់​ទុក​នៅ​ក្នុង​នោះ​ផង​ដែរ ។ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ ជនសង្ស័យ​ពិតជា​មុខសញ្ញា​ចោរ​កាច់ក​ម៉ូតូ​យ៉ាង​សកម្ម​បំផុត ព្រោះ​គ្រាន់តែ​ស្លាក​លេខ​ដោះ​ចេញ​ក្រោយ​លួច​បាន​នោះ​ជិត​៤០​បន្ទះ និង​កាត​គ្រី​ជិត​៣០​សន្លឹក​ទៅ​ហើយ ។

ពេល​នេះ​កម្លាំង​លោក​បាន​ប្រគល់​ម៉ូតូ​ដែល​រក​ឃើញ​ជូន​ទៅ​ជន​រង​គ្រោះ​វិញ​ហើយ និង​បាន​នាំ​យក​វត្ថុ​តាង​ទាំងអស់​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រង់ចាំ​ការ​កសាង​សំណុំរឿង និង​ស្រាវជ្រាវ​បន្ត ដើម្បី​ឈាន​ទៅ​ការ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​នោះ​ទៀត​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ