សម្លាប់មនុស្សរួចកាត់​ជា៣កំណាត់​…​យក​ប្លុង​ចោល៣​កន្លែង


ខេត្ត​ព្រះ​សីហ​នុ ៖ ទីបំផុត​ ឃាតករ​ម្នាក់​ជា​ជនជាតិ​ចិន​សម្លាប់​មនុស្ស​យ៉ាង​សាហាវ កាត់​ជា​បី​កំណាត់ កាល ពី​ថ្ងៃ​ទី​១ តុលា កន្លង​ទៅ​នេះ ត្រូវ​បាន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ស្រាវជ្រាវ​ស៊ើបអង្កេត​នឹង​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ហើយ ។ ការ​សម្លាប់​យ៉ាង​ព្រៃផ្សៃ​នេះ​ត្រូវ​បាន​សារភាព​ថា ជា​អំពើ​ប្លន់​លុយ​៧​ម៉ឺនដុល្លារ ។

ជុំវិញ​ករណី​ឃាត់ខ្លួន​ឃាតករ​នេះ ​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ត្រី ជិន វិទ្យា ស្នងការ​ស្ដីទី​បាន​គូសបញ្ជាក់​ថា ក្រោម​បទបញ្ជា​ដ៏​តឹង​រឹង ​និង​ការ​ណែនាំ​ពី​លោកនាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ នេ​ត សា​វឿ​ន និង​ដោយ​មានការ​យកចិត្តទុកដាក់ ពី​លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ​ក្រោម​ការ​សម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ជនសង្ស័យ​ជា​ឃាតករ​សម្លាប់​ជនជាតិ​ចិន​ដូច​គ្នា ដោយ​កាត់​សាកសព​ជា​បី​កំណាត់ ​បោះចោល​ទៅ​៣​ទីតាំង​ផ្សេង​គ្នា ត្រូវ​បាន​ឃាត់ខ្លួន​បាន​ហើយ​កាលពី​វេលា​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២ តុលា នៅ​ចំណុច​ហាង​ប្តូរ​ប្រាក់​ជាំ​ង​ស៊ូ ស្ថិត​នៅ​ក្រុម​ទី​១៤ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា នៅ​ថ្ងៃ​ទី​១ តុលា វេលា​ម៉ោង​៩​និង​៣០​នាទី មាន​ប្រជាពលរដ្ឋ​បាន​មក​ប្តឹង​រាយការណ៍​ថា គាត់​បាន​ប្រទះ​ឃើញ​មាន​សាកសព​មិន​ស្គាល់​អត្តសញ្ញាណ នៅ​ចំណុច​ដី​ឡូត៍​មួយ​កន្លែង ស្ថិត​នៅ​ចំណុច​អូរ​ត្រេះ​២ ភូមិ​៦ សង្កាត់​៤ ក្រុងព្រះសីហនុ ។ បន្ទាប់​ពី​បាន​ទទួល​ដំណឹង​នេះ​ភ្លាម កម្លាំង​ជំនាញ​ស្នងការដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​ដែល​ប្រទះ​ឃើញ​សាកសព​នោះ ។ បន្ទាប់​ពី​បើក​ភួយ​រុំ​សាកសព​ដែល​គ្រប់​បិទ​បាំង​នោះ​រួច​មក ក៏​បានឃើញ​សាកសព​ជា​ជនជាតិ​ចិន ភេទ​ប្រុស ត្រូវ​បាន​ឃាតករ​សម្លាប់​ដោយ​កាត់​ផ្តាច់​បំពង់​.​ក និង​ចាក់​លើ​ដងខ្លួន​ជា​ច្រើន​កាំបិត រួច​កាត់​ផ្តាច់​សាកសព​ជា​បំណែក​ៗ ។ បំណែក​សាកសព​ដែល​ប្រទះ​ឃើញ​នេះ​ទី​១ ពាក់កណ្តាល​ខ្លួន​ដល់​ក្បាល ត្រូវ​គេ​យក​មក​ប្លុង​ចោល​ដោយ​ច្រក​ក្នុង​ថង់កៅស៊ូ​ពណ៌​ខ្មៅ ។

បន្ទាប់​ពី​ធ្វើការ​ពិនិត្យ​សាកសព​និង​ប្រមូល​ភស្តុ​តាង​កន្លែង​កើតហេតុ​រួច​មក​កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ បាន​បន្ត​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​នៅ​ថ្ងៃ​ទី​១ តុលា វេលា​ម៉ោង​៥ ។ក្រោយ​ពី​ការ​វែកមុខ​អត្តសញ្ញាណ​ជន​រង​គ្រោះ​ត្រូវ​បាន​ស្គាល់​គឺ​ឈ្មោះ WU CHENGHUI ភេទ​ប្រុស ជនជាតិ​ចិន អាយុ​២៤​ឆ្នាំ មុខរបរ​ប្តូរ​ប្រាក់ កាន់​លិខិតឆ្លងដែន​លេខ ED7591553 ។

ចំណែក​ជនសង្ស័យ​ជា​ឃាតករ​ឈ្មោះ ZHOU YA YUN ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ប្តូរ​ប្រាក់​ដូច​គ្នា​កាន់​លិខិតឆ្លងដែន​លេខ E05801588 ស្នាក់​នៅ​ហាង​ប្តូរ​ប្រាក់​ជាំ​ង​ស៊ូ ស្ថិត​នៅ​ក្រុម​១៤ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ។ វត្ថុ​តាង​ដែល​បាន​រឹបអូស​មានកាំបិត​បុ័ងតោ​១​ដើម ជា​ឧបករណ៍​កាប់សម្លាប់​ជន​រង​គ្រោះ ។

អាវយឺត​ដៃ​វែង​១ ពណ៌​ផ្ទៃមេឃ មាន​ប្រឡាក់​ឈាម រក​ឃើញ​នៅ​កន្លែង​ដែល​ប្លុង​សាកសព​ចោល​នៅ​អូរ​ត្រេះ​២ ជា​អាវ​របស់​ជនសង្ស័យ​ពេល​ធ្វើ​សកម្មភាព​រួច យក​អាវ​រុំ​សាកសព ។
ខោជើងវែង ពណ៌​ខ្មៅ​លាយ​ឆ្នូត​ស​១ មាន​ប្រឡាក់​ឈាម រក​ឃើញ​នៅ​កន្លែង​កើតហេតុ ក្នុង​ហាង​ប្តូរ​ប្រាក់​ជាំ​ង​ស៊ូ ។ អាវយឺត​ដៃ​វែង ពណ៌​សលាយ​ឆ្នូត​ខ្មៅ​១ មាន​ប្រឡាក់​ឈាម រក​ឃើញ​នៅ​កន្លែង​កើតហេតុ ក្នុង​ហាង​ប្តូរ​ប្រាក់ ជាំ​ង​ស៊ូ ។

អាវយឺត​ដៃខ្លី ពណ៌​ស​១ មាន​ប្រឡាក់​ឈាម រក​ឃើញ​នៅ​កន្លែង​កើតហេតុ ក្នុង​ហាង​ប្តូរ​ប្រាក់ ជាំ​ង​ស៊ូ
អាវ​ក្រៅ​ដៃ​វែង ពណ៌​ស​១ មាន​ប្រឡាក់​ឈាម រក​ឃើញ​នៅ​កន្លែង​កើតហេតុ ក្នុង​ហាង​ប្តូរ​ប្រាក់ ជាំ​ង​ស៊ូ និង​រថយន្ត​១​គ្រឿង ម៉ាក LEXUS 470 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AH-1611 ជា​មធ្យោបាយ​ដឹក​ជញ្ជូន​សាកសព​ជន​រង​គ្រោះ​យក​ទៅ​ប្លុង​ចោល ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​ដោយសារ ពួក​គេ​បាន​ទំនាក់ទំនង​គ្នា​ដើម្បី​ប្តូរ​ប្រាក់​ចិន ជា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ចំនួន​៧​ម៉ឺន​ដុល្លារ​។ លុះដល់​ថ្ងៃ​ទី​៣០ កញ្ញា វេលា​ម៉ោង​៥ ជន​រង​គ្រោះ​បាន​ទៅ​ហាង​ប្តូរ​ប្រាក់​របស់​ខ្លួន​ដែល​មាន​ស្លាក​យីហោ​ប្តូរ​ប្រាក់​ជាំ​ង​ស៊ូ ស្ថិត​នៅ​ក្រុម​ទី​១៤ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ។

បន្ទាប់​ពី​ជន​រង​គ្រោះ​បាន​វេរ​ប្រាក់​ទៅ​ឱ្យ​ខ្លួន​រួចរាល់​ហើយ ខ្លួន​ក៏​មាន​ចេតនា​ប្លន់​គិត​ទុកជា​មុន​ហើយ​នោះ​បាន​ប្រើ​កាំបិត​កាប់ និង​ចាក់​សម្លាប់​ជន​រង​គ្រោះជា​ម្ចាស់​លុយ​តែ​ម្តង ។ បន្ទាប់​ពី​សម្លាប់​ជន​រង​គ្រោះ​រួច​ហើយ ក៏​បាន​កាត់​សាកសព​របស់​ជន​រង​គ្រោះជា​៣​កំណាត់ រួច​រុំ​ដោយ​ភួយ និង​អាវ​ដែល​ធ្វើ​សកម្មភាព និង​ស្បោង​ពណ៌​ខ្មៅ​ច្រក រហូត​ដល់​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ តុលា ខ្លួន​ក៏​បាន​ទៅ​ជួល​រថយន្ត​១​គ្រឿង ម៉ាក LEXUS 470 ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 2AH-1611 ដើម្បី​ដឹក​សាកសព​យក​ទៅ​ប្លុង​ចោល​នៅ​កន្លែង​ផ្សេង​ៗ​ពី​គ្នា ។

បាន​សារភាព​ថា កំណាត់​ទី​១ ពី​ក្បាល​ដល់​ចង្កេះ យក​ទៅ​ប្លុង​ចោល​នៅ​ដី​ឡូត៍​មួយ​កន្លែង ស្ថិត​នៅ​អូរ​ត្រេះ​២ ភូមិ​៦ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ កំណាត់​ទី​២ ពី​ចង្កេះ​ដល់​ជង្គង់ យក​ទៅ​ប្លុង​ចោល​នៅ​ដី​ឡូត៍​មួយ​កន្លែង ស្ថិត​នៅ​ភ្នំ​៩៦ ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ​។ កំណាត់​ទី​៣ ពី​ជង្គង់​ដល់​បាតជើង យក​ទៅ​ប្លុង​ចោល​នៅ​ក្នុង​ព្រៃ​ភូមិ​មើល​ស្វា ក្បែរ​អូរ​តែ​ល​៧​ជាន់ ស្ថិត​នៅ​ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ ។ កំណាត់​ទី​៣​នេះ​រក​ឃើញ​នៅ​រសៀល​ថ្ងៃ​ទី​៤ តុលា​។ ការ​សម្លាប់​កាត់​ជា​កង់​ៗ​លើ​សាកសព​នេះ​មិនដឹង​ថា​ជន​ជ

ឃាតករ​នេះ មាន​បំណង​បែប​ណា​នោះ​ទេ ដោយសារ​អត្តសញ្ញាណ​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ ព្រោះតែ​សាកសព​មានមុខមាត់​ចំណាំបាន ខុស​ពី​ឃាតករ​ចិន​កាលពី​សម័យ​រត់ពន្ធ​កូនជ្រូក​ចិន​នា​ពាក់កណ្តាល​ទស​វត្ស​ទី​៩០ គឺ​សាកសព​ខ្លះ​ត្រូវ​ដុត​ឆេះ​បាត់​អត្តសញ្ញាណ និង​សាកសព​ខ្លះ​ត្រូវ​កាត់​ក្បាល​បាត់ ។ ការ​សម្លាប់​រួច​បំបាត់​អត្តសញ្ញាណ​ជន​រង​គ្រោះ​បែប​នេះ​សមត្ថកិច្ច​ពិបាក​រក​ឃាតករ​ឃើញ​ណាស់ ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ