ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រទូស្ត​កេរ្តិ៍​កុមារី​ម្នាក់​​អាយុ​១២​ឆ្នាំ​​ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំ​៣​យប់​ជាប់​ៗ​គ្នា..!

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី​៖ នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន ​បាន​សម្រេច​បញ្ជូន​អតីត​ភិក្ខុ​វ័យ​ចំណាស់​ម្នាក់​ទៅ​តុលាការ​នា​ថ្ងៃទី​៤ តុលា​នេះ​ ក្រោយ​ឃាត់ខ្លួន​និង​ផ្សឹក​អស់​រយៈពេល​ពីរ​ថ្ងៃ ក្នុង​បទ​ប្រទូស្ត​កេរ្តិ៍​កុមារី​ម្នាក់​មាន​អាយុ​១២​ឆ្នាំ​ ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំ​បី​យប់​ជាប់​ៗ​គ្នា ។ លោកស្រី ហួ​ន…

ខេត្តមណ្ឌលគិរី​៖ នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន ​បាន​សម្រេច​បញ្ជូន​អតីត​ភិក្ខុ​វ័យ​ចំណាស់​ម្នាក់​ទៅ​តុលាការ​នា​ថ្ងៃទី​៤ តុលា​នេះ​ ក្រោយ​ឃាត់ខ្លួន​និង​ផ្សឹក​អស់​រយៈពេល​ពីរ​ថ្ងៃ ក្នុង​បទ​ប្រទូស្ត​កេរ្តិ៍​កុមារី​ម្នាក់​មាន​អាយុ​១២​ឆ្នាំ​ ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំ​បី​យប់​ជាប់​ៗ​គ្នា ។

លោកស្រី ហួ​ន គឹ​ម​ហេង ស្នងការ​រង​ទទួល​បន្ទុក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខាងលើ ជា​ភិក្ខុសង្ឃ​គង់នៅ​វត្ត​គិរី​បក្ស​ណា​ថេ​រាម ក្នុងភូមិ​រណែង ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ។ ដោយ​ត្រូវ​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​២ តុលា ក្រោយ​ពី​មាន​ពាក្យបណ្តឹង​ពី​គ្រួសារ​កុមារី​រង​គ្រោះ ។

លោកស្រី​ស្នងការ​រង​បន្ត​ថា ដើមទង​ដែល​មុន​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​សង្ឃ​កំហូច​រូប​នេះ ព្រោះតែ​នៅ​អំឡុង​កាន់បិណ្ឌ​ក្នុង​ថ្ងៃ​ទី​២៦ ទី​២៧ និង​ទី​២៨ កញ្ញា ជនសង្ស័យ​(​ពេល​នៅ​ជា​សង្ឃ​)​បាន​ឲ្យ​កុមារី​រង​គ្រោះ​និង​ក្មេង​ៗ​បី​បួន​នាក់​ទៀត​ដែល​ស្នាក់​នៅ​ក្នុង​វត្ត ព្រោះ​ពួក​គេ​សុទ្ធ​ជា​ក្មេង​កំព្រា​ឪពុក​ម្តាយ​រើ​កន្លែងដេក​ពី​សាលាឆាន់​ទៅ​ដេក​នៅ​សា​ឡុំ (​រោង​ជំនួស​ព្រះ​វិហារ​)​ដោយ​ថា នៅ​សាលាឆាន់​មាន​មនុស្ស​ម្នា​ច្រើន​ដ្បិត​ជា​រដូវ​បុណ្យ​ទាន ។ ខណៈ​ក្មេង​ៗ​កំពុង​លង់លក់​ក្នុង​ដំណេក ជនសង្ស័យ​បាន​លួច​ទៅ​ធ្វើ​សកម្មភាព លូក​ស្ទាប​លើ​រាង​កាយ​ក្មេង​ស្រី និង​បាន​គំរាម​មិន​ឲ្យ​និយាយ​ប្រាប់​អ្នក​ណា​ម្នាក់ ឡើយ ។ តែ​នៅ​យប់​ដំបូង​នេះ​ជនសង្ស័យ​ធ្វើ​សកម្មភាព​មិន​បាន​សម្រេច​ទេ គឺ​គាត់​ជា​មនុស្ស​ចាស់ ។

ប្រភព​បន្ត​ថា ដល់​យប់​ថ្ងៃ​ទី​២៧​ជនសង្ស័យ​បាន​ប្រព្រឹត្ត​ទ​ង្វើ​នេះ​ម្តងទៀត និង​បាន​ព្យាយាម​យក​ប្រដាប់​ភេទ​របស់​ខ្លួន​ទៅ​បៀតបៀន​កេរ្តិ៍​ភេទ​របស់​ក្មេង​ស្រី តែ​ទំនង​អាច​មក​ពី​វ័យចាស់​ជរា​ពេក​ទើប​ម៉ាស៊ីន​មិន​ដំណើរការ រួច​ក៏​ចាក​ចេញពី​កន្លែង​កើតហេតុ ។ ដោយសារ​តែ​តណ្ហា​ដឹកមុខ នៅ​យប់​ថ្ងៃ​ទី​២៨ កញ្ញា ជន​ល្មោ​មកា​ម​រូប​នេះ​បាន​ចូល​ទៅ​កន្លែងដេក​របស់​ក្មេង​ស្រី​រង​គ្រោះជា​លើក​ទី​៣​ដើម្បី​សាកល្បង​ម្តងទៀត នៅ​តែ​បរាជ័យ​ដូច​កាលពី​យប់​មុន​ៗ​ព្រោះតែ​ប្រដាប់​ឈ្នះ​របស់​គាត់​បាត់បង់​គុណភាព ។

រំលង​បាន​ប្រមាណ​៣​ថ្ងៃ​បន្ទាប់​ពី​មានការ​ប៉ុនប៉ង​ជា​ច្រើន​លើក​មិន​បាន​សម្រេច​ជនសង្ស័យ​ហាក់​មានការ​មិន​សប្បាយចិត្ត​ក៏​បាន​ដេញ​ក្មេង​ៗ​រួម​នឹង​ក្មេង​ស្រី​រង​គ្រោះ​ចេញពី​វត្ត​លែង​ឲ្យ​ស្នាក់​នៅ ។ ពេល​បាន​រួច​ផុត​ពី​ក្រ​ញ៉ាំ​បិសាច​តណ្ហា ក្មេង​ស្រី​រង​គ្រោះ​ក៏​បាន​ទម្លាយ​រឿង​សង្ឃ​វ័យ​ចំណាស់​រូប​នេះ​ដែល​បាន​រំលោភ​បំពាន​លើ​រាង​កាយ​របស់​នាង​ប្រាប់​ម្តាយមីង​នៅ​ឯ​ភូមិ ។

ក្រោយ​ដឹង​រឿងហេតុ​នេះ​ភ្លាម​ៗ​ម្តាយមីង​ក្មេង​ស្រី​ក៏​បាន​ប្តឹង​ទៅ​សមត្ថកិច្ច​រហូត​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង ។ ដោយឡែក​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព និង​ទទួលស្គាល់​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ទ​ង្វើ​នេះ​មែន ។ ជន​ស្ស័​យ​មានឈ្មោះ សេង អុ​ឹ​ម អាយុ​៧១​ឆ្នាំ ទើប​បួស​បាន​៣​ឆ្នាំ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ