ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាឧទ្ធរណ៍​ផ្អាក​សវនាការ សំណុំរឿង ថោ​ង សា​រ៉ាត់ ប្តឹង​ជំទាស់​សាលក្រម​​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាឧទ្ធរណ៍ នា​រសៀលថ្ងៃ​ទី​៣ ខែតុលា បាន​បន្ត​បើក​សវនាការ​លើ​សំណុំរឿង​ឃាត​កម្ម​បាញ់​សម្លាប់​ឧកញ៉ា អុ​ឹ​ង ម៉េ​ង​ជឺដោយ​ក្រុម​អតីត​ឧកញ៉ា ថោ​ង សា​រ៉ាត់…

រាជធានី​ភ្នំពេញ ៖ សាលាឧទ្ធរណ៍ នា​រសៀលថ្ងៃ​ទី​៣ ខែតុលា បាន​បន្ត​បើក​សវនាការ​លើ​សំណុំរឿង​ឃាត​កម្ម​បាញ់​សម្លាប់​ឧកញ៉ា អុ​ឹ​ង ម៉េ​ង​ជឺដោយ​ក្រុម​អតីត​ឧកញ៉ា ថោ​ង សា​រ៉ាត់ និង​បក្សពួក ។ ទោះបីជា​បែប​ណា សវនាការ​នេះ​មិន​ទាន់​បាន​បញ្ចប់​ទេ និង​លើក​ពេល​ទៅ​បន្ត​នៅ​ថ្ងៃ​ទី​៨ ខែតុលា ខាង​មុខ​ទៀត ។ មាន​ការ​សង្កេត​ឃើញ​ទណ្ឌិត ថោ​ង សា​រ៉ាត់ ត្រូវ​បាន​នាំ​មក​សវនាការ​ដោយ​ដេក​នៅ​លើ​រទេះ ដែល​ដឹក​តាម​រថយន្ត​របស់​មន្ទីរពេទ្យ​រដ្ឋ នាំ​ចូល​ក្នុង​រង្វង់​ក្រចកសេះ​ជាមួយនឹង​បក្សពួក​ដែល​ជា​អតីត​អង្គរក្ស​នោះ​ដែរ និង​មាន​សភាព​ស្គម​ស្លេកស្លាំង ។

គួរ​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា​កន្លង​ទៅ សាលាឧទ្ធរណ៍​បាន​លើកយក​សំណុំ​រឿង​ទណ្ឌិត​អតីត​ឧកញ៉ា ថោ​ង សា​រ៉ាត់ និង​បក្សពួក មក​បើក​សវនាការ​ម្តង​ហើយ ពី​ការ​កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត មក​បើក​សវនា​ការ​តាម​បណ្តឹងឧទ្ធរណ៍ ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​ឧកញ៉ា អុ​ឹ​ង ម៉េ​ង​ជឺ ។

សវនាការ​បាន​ធ្វើ​ឡើង​ចំពោះ​មុខ​ជនជាប់ចោទ​ជា​ទណ្ឌិត​ចំនួន​៥​នាក់ មាន ១-​អតីត​ឧកញ៉ា ថោ​ង សា​រ៉ាត់ ថៅកែ​ក្រុមហ៊ុន​៩៩៩ ត្រូវ​បាន​រថយន្ត​មន្ទីរពេទ្យ​ដឹក​ទៅចូលរួម​សវនាការ​និង​ជិះ​លើ​រទេះរុញ ២-​ឈ្មោះ សៀង វាសនា ៣-​ឈ្មោះ កូយ ចាន់​ថុ​ល ៤-​ឈ្មោះ មាស សម្បត្តិ និង​៥-​ឈ្មោះ ឈុ​ន ចិ​ត្រា ។

សវនាការ​ប្រព្រឹត្ត​ធ្វើ​ជា​សាធារណៈ និង​មានការ​សាកសួរ​ជនជាប់ចោទ​អស់​រយៈពេល​ជាច្រើន​ម៉ោង ទើប​បញ្ចប់​ទៅ​វិញ​ដោយសារ​ផុត​ម៉ោង​រដ្ឋបាល ហើយ​ប្រធាន​ក្រុមប្រឹក្សា​បាន​ប្រកាស​បិទ​អង្គ​ជំនុំជម្រះ និង​មិន​កំណត់ពេល​សវ​នាការ​ទៅ​ថ្ងៃក្រោយ អាស្រ័យ​លើ​ការ​ជូនដំណឹង​បន្ត ។

កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៩ សំណុំរឿង​ឃាតកម្ម​បាញ់​សម្លាប់​ឧកញ៉ា អឹ​ុ​ង ម៉េ​ង​ជឺ ពី​សំណាក់​ក្រុម​អតីត​ឧកញ៉ា ថោ​ងសា​រ៉ាត់ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រ កាស​សាលក្រម​ផ្តន្ទាទោស​ជន​ជាប់ចោទ​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ​អស់​១​ជីវិត ។ សាលក្រម​បាន​ប្រកាស​ជា​សាធារណៈ និង​ចំពោះ​មុខ​ជន​ជាប់ចោទ​៤​នាក់ កំបាំង​មុខ ថោ​ង សា​រ៉ាត់ ប៉ុន្តែ​ចាត់ទុកជា​ចំពោះ​មុខ​ដោយ​ជនជាប់ចោទ​មាន​មេធា​វី​ការពារ​ក្តី​ចូលរួម​ស្តាប់​ក្នុង​ពេល​ប្រកាស​សាលក្រម​នោះ ។

រឿង​ក្តី​ឃាតកម្ម​មួយ​នេះ ត្រូវ​បាន​សាធារណជន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​អស់​រយៈពេល​ជា​ច្រើន
​ឆ្នាំ​មក​ហើយ ហើយ​សវនាការ​បាន​ធ្វើ​ឡើងជា​ច្រើន​លើក​មិន​ធ្លាប់​មាន រហូត​មាន​សាលក្រម​ប្រកាស​ចាត់​របៀប​ទៀត​ផង ។ សាធារណជន​តែងតែ​ទន្ទឹង​ចាំ​មើល​លើ​សំណុំរឿង​ឃាតកម្ម​លើ​ឧកញ៉ា អឹ​ុ​ង ម៉េ​ង​ជឺ តើ​ជន​ណា​ជា​ឃាតករ ដែល​ពេល​នេះ តាម​រយៈ​សាលក្រម​ប្រកាស​ដោយ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​អតីត​ឧកញ៉ា ថោ​ង សា​រ៉ាត់ និង​អង្គរក្ស​របស់​ខ្លួន​៥​នាក់ ដែល​ម្នាក់​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ​ថា​គឺជា​ឃាតករ ។

សូម​រំឭក​ថា ឧកញ៉ា អឹ​ុ​ង ម៉េ​ង​ជឺ ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ង់ត៍​ត្បូង​ពេជ្រ បាន​ត្រូវ​ឃាតករ​បាញ់​សម្លាប់ កាល
ពី​យប់​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​មុខ​ហាង​លក់​ផ្លែ​ឈើ​យីហោ​«​ឡោ​តិច​សេង​» ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ឃាតកម្ម​នា​ពេល​នោះ ត្រូវ​បាន​ថត​ស្តែង​តាម​រយៈកាមេរ៉ា​សុវត្ថិភាព និង​ជា​រឿងរ៉ាវ​ភ្ញាក់ផ្អើល​ធំ​បំផុត​នា​ចុងឆ្នាំ​២០១៤ ។ ក្រោយ​ពី​កើត​មានអំពើ​ឃាតកម្ម​នោះ នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញារហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​​ចំនួន​៦​នាក់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នោះ ។

េ​យាង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នៅ​ក្នុង​សវនាការ អតីត​ឧកញ៉ា ថោ​ង សា​រ៉ាត់ គឺជា​អ្នក​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម ឯ​ឈ្មោះ សៀង វាសនា​(​អង្គរក្ស​) ជា​ជន​ដៃដល់​កាន់​កាំភ្លើងខ្លី​ចុះ​ពីលើ​ម៉ូតូ ដើរទៅ​បាញ់ប្រហារ​លោក​ឧកញ៉ា អឹ​ុ​ង ម៉េ​ង​ជឺ ស្លាប់​ក្នុង​ថ្លុ​ង​ឈាម​នៅ​នឹង​កន្លែង ខណៈ​ជន​រង​គ្រោះ​ចុះ​ពី​រថយន្ត​ទំនើប​មួយ​គ្រឿង​ទៅ​រក​ទិញ​ផ្លែ​ឈើ ។ ចំណែក​ឈ្មោះ លី សៅ (​អង្គរក្ស ស្លាប់​ក្នុង​គុក​) អ្នក​ជិះ​ម៉ូតូឌុប​ឈ្មោះ សៀង វាសនា ហើយ​ឈ្មោះ កូយ ចាន់​ថុ​ល ឈ្មោះ មាស សម្បត្តិ និង​ឈ្មោះ ឈុ​ន ចិ​ត្រា ក៏​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ឃាតកម្ម​នោះ​ដែរ ។

បន្ទាប់​ពី​ការ​ប្រកាស​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​ម្នាក់​ៗ​អស់​មួយ​ជីវិត គេ​សង្កេត​ឃើញអ្នកស្រី ទាវ ធីតា ភរិយា​ទណ្ឌិត ថោ​ង សារ៉ាត់ និង​ក្រុម​គ្រួសារ​ជន​ជាប់​ចោទ​​៤​នាក់​ទៀត​ស្រែក​ទ្រហោយំ នៅ​ពេល​ក្រុម​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​នាំ​អ្នកទោស​ទៅ​ឃុំខ្លួន​នៅ​ពន្ធ​នាគារ​វិញ ។

អ្នកស្រី ទាវ ធីតា បាន​រិះគន់​ថា សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ប្តី​អ្នកស្រី​អយុត្តិធម៌​ណាស់ ប្តី​អ្នកស្រី​មិនមែន​ជា​ឃាតករ​ដូច​ការ​ចោទប្រកាន់​នោះ​ទេ ។ ដោយសារការ​កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​និង​ទណ្ឌិត​ទាំង​៥​នាក់ ពឹងពាក់​មេធាវី​ការពារ​ក្តី​ប្តឹង​ឧទ្ធរណ៍​តាម​ច្បាប់​កំណត់ ៕

អត្ថបទសរសេរ ដោយ