ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ឃើញនឹងភ្នែក​ភ័យ​ខ្លាច​ចំពោះ​ជន​នេះ​ពេក​រាយការណ៍​ប្រាប់​ប៉ូលិស​ចាប់​ភ្លាម​ៗ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ប្រជាពលរដ្ឋ​១​ក្រុម​បាន​ផ្ដល់​ព័ត៌មាន​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១ឱ្យចុះ​ទៅ​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​ដែល​កំពុង​ធ្វើ​សកម្មភាព​ដាក់​លក់​ថ្នាំ​ញៀន​ជាក់ស្ដែង​នៅមុខ​ទីតាំង​ហ្គេ​ម​អន​ឡាញ​មួយ​កន្លែង ​។ ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៩ នៅចំណុច​មុខ​ហាង​ហ្គេ​មអន​ឡាញ ផ្ទះ​លេខ​៥២៥…

រាជធានីភ្នំពេញ​ ៖ ប្រជាពលរដ្ឋ​១​ក្រុម​បាន​ផ្ដល់​ព័ត៌មាន​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១ឱ្យចុះ​ទៅ​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​ដែល​កំពុង​ធ្វើ​សកម្មភាព​ដាក់​លក់​ថ្នាំ​ញៀន​ជាក់ស្ដែង​នៅមុខ​ទីតាំង​ហ្គេ​ម​អន​ឡាញ​មួយ​កន្លែង ​។ ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៩ នៅចំណុច​មុខ​ហាង​ហ្គេ​មអន​ឡាញ ផ្ទះ​លេខ​៥២៥ ផ្លូវ​ចោម​ចៅ ហៅ​ផ្លូវ​វ៉េ​ង​ស្រេង ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។

ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ​ កែវ សុ​ផាត ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិត​មាន​ទីលំនៅ​បន្ទប់​ផ្ទះ​ជួល ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ដោយ​ខណៈនោះ​ដកហូត​បាន​ចំនួន​១៥​កញ្ចប់​តូច ​និង​១​កញ្ចប់​ធំ​ល្មម ប៉ុន្តែ​នគរបាល​មិន​បាន​បិទ​ទីតាំង​ហ្គេ​ម​អន​ឡាញ​ឬ​ក៏​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ទេ​គឺ​ទុក​ឱ្យ​នៅ​ដំណើរការ​ដោយ​រលូន​ដដែល ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ឈាន​ដល់​ការ​ចាប់ខ្លួន​នោះជនសង្ស័យ​ខាងលើ​បាន​ដាក់​លក់​ថ្នាំ​ញៀន​នៅ​ចំណុច​មុខ​ទីតាំង​ហ្គេ​ម​អន​ឡាញ​នោះ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដឹង​ក៏​លួច​ផ្ដល់​ព័ត៌មាន​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១ឱ្យ​ចុះ​ទៅ​ធ្វើការ​ចាប់ខ្លួន​ភ្លាម​ៗ​តែ​ម្ដង​ ។​

បន្ទាប់​មក​នគរបាល​បាន​ចុះ​ទៅ​ចាប់ខ្លួន​ត្រួតពិនិត្យ​ហើយ​បាន​ប្រទះ​ឃើញ​ថ្នាំ​ញៀន​ចំនួន​១៥​កញ្ចប់​តូច​ និង​១​កញ្ចប់​ធំ​ល្មម ទើប​នាំ​ទៅ​ធ្វើការ​សាកសួរ​ និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូ​ន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញចាត់ការ​តាម​ផ្លូវច្បាប់​៕​យន់ សុ​ី​ថា

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ