ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​​ដឹង​ករណី​អ្វី​ទេប្លុង​ចោល​ជាង​១០​ថ្ងៃ​កំពុង​ស្វែងរក​ម្ចាស់​រថយន្តឡិច​សុី​ស RX-330 នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ រថយន្ត​ម៉ាក​ឡិច​សុី​ស​ RX-330 ១​គ្រឿង​ត្រូវ​បាន​លោ​ក ថេ​ង កុសល នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចោម​ចៅ​៣ស្ទូច​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ជា​បណ្ដោះអាសន្នកាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៥ ខែតុលា…

រាជធានីភ្នំពេញ​ ៖ រថយន្ត​ម៉ាក​ឡិច​សុី​ស​ RX-330 ១​គ្រឿង​ត្រូវ​បាន​លោ​ក ថេ​ង កុសល នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចោម​ចៅ​៣ស្ទូច​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ជា​បណ្ដោះអាសន្នកាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៩​ ក្រោយ​ពេល​ដែល​បុរស​ជនជាតិ​ចិន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បើក​យក​ទៅ​ប្លុង​ចោលរួច​ចាកចេញ​ទៅ​បាត់​រយៈពេល​ជាង​១០​ថ្ងៃ​កន្លង​មក​ហើយ​មិនឃើញ​ត្រឡប់​ទៅ​យក​វិញ​សោះ​ ។ ទន្ទឹម​នឹង​នេះ​ដែរ​លោកនាយ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​៣​ខាងលើ​ក៏​បាន​ប្រកាស​ស្វែងរក​ម្ចាស់​ឲ្យ​នាំ​យក​ឯកសារ​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៅ​ទទួលយក​រថយន្ត​នេះ​ត្រឡប់​ទៅ​វិញ​ផង​ ។

រថយន្ត​ដែលយកទៅប្លុងចោលនោះម៉ាក​ឡិច​សុី​ស ​RX-330 ព​ណ៍​ទឹកសមុទ្រ ពាក់​ផ្លាក​លេខ​ ភ្នំពេញ ​2AX-8180 ហើយ​បែក​កង់​អស់​ចំនួន​៣​គ្រាប់​ថែម​ទៀត​ផង និង​ត្រូវ​បាន​ជនជាតិ​ចិន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់បើក​យក​ទៅ​ប្លុង​ចោល​នៅ​តាម​ផ្លូវ​ជិត​ផ្ទះ​ប្រជាពលរដ្ឋ​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា១ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ អស់​រយៈពេល​ជាង​១០​ថ្ងៃ​កន្លង​មក​ហើយ​គឺ​តាំងពី​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៩ មក​ម្ល៉េះ ​។

អ្នក​ភូមិ​ព្រៃ​ទា​បាន​និយាយ​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា កាលពី​ជាង​១០​ថ្ងៃមុន​ពួក​គាត់​បានឃើញ​បុរស​ជនជាតិ​ចិន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បើក​យក​រថយន្ត​១​គ្រឿង​នេះ​ទៅ​ឈប់​នៅ​ត្រង់​ចំណុច​ខាងលើ​បន្ទាប់​មក​បាន​បើកទ្វារ​ចុះ​ដើរ​ចាកចេញ​ទៅ​បាត់​រហូត​តែ​ម្ដង​មិនឃើញ​ត្រឡប់​ទៅ​យក​រថយន្ត​វិញ​ឡើយ ​។ ​បន្ទាប់​ពី​ឃើញ​រថយន្ត​ចត​នៅ​ទីនោះ​ច្រើន​ថ្ងៃ​បែប​នេះ​ពួក​គាត់​មិន​ហ៊ាន​ប៉ះពាល់​ឡើយ​ព្រោះ​ខ្លាច​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ផ្សេង​ដូច​ជា​ចោរកម្ម លួច​ប្លន់ ឬ​អំពើ​ឃាតកម្ម​អ្វីមួយ​រួច​ហើយ​ក៏​បាន​រាយការណ៍​ជូន​លោកនាយ​ប៉ុស្តិ៍​ចោម​ចៅ​៣ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្ដែង​ ។

អ្នក​ភូមិ​បាន​បន្ត​ថា ​រថយន្ត​ម៉ាក​ឡិច​សុី​ស ​RX-330 ​មួយ​គ្រឿង​​ខាងលើ​ពួ​កគាត់​សង្ស័យ​ថា​ជនជាតិ​ចិន​ម្នាក់​នោះ​អាច​នឹង​ជួល​រថយន្ត​នេះ​ពី​ជនជាតិ​ខ្មែរ​យើង​ណា​ម្នាក់​ហើយ​ពុំ​មែន​ជា​កម្មសិទ្ធិ​របស់​ជនជាតិ​ចិន​នោះ​ឡើយ​ ។

លោក ​ថេ​ង កុសល នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចោម​ចៅ​៣បាន​ប្រាប់​ឱ្យដឹង​ថា ក្រោយ​ពី​ទទួល​បាន​សេចក្ដីរាយការណ៍​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ពិនិត្យ​មើល ប៉ុន្តែ​ពុំ​ឃើញ​មាន​អ្វី​គួរ​ឲ្យ​មានការ​សង្ស័យ​នៅ​ក្នុង​រថយន្ត​នេះ​ទេ ។​ ប៉ុន្តែ​លោក​ក៏​មិន​ទាន់​ដឹង​ថា រថយន្ត​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​លួច​ប្លន់​យក​ពី​កន្លែង​ណាមួយ​មក​ប្លុង​ចោល​ទី​នេះ​នៅឡើយ​ទេ ហើយ​លោក​កំពុងធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការ​ប្លុង​ចោល​នេះ​ហើយ ។

​ពេល​នេះ​ប្រសិនបើ​បងប្អូន​ណា​បាត់​រថយន្ត​ឬ​បាន​ស្គាល់​ថា​រថយន្ត​នេះ​គឺជា​កម្ម​​សិទ្ធិ​របស់​ខ្លួន​នោះ​សូម​នាំ​យក​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​ទៅ​ទំនាក់ទំនង​ជាមួយ​លោក​ដើម្បី​សុំ​យក​រថយន្ត​ត្រឡប់​ទៅ​វិញ​ផង លោក​រង់ចាំ​ទទួល​សម្រួល​ជូន​ជា​និច្ច​ ៕​

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ