ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ក្របួច​​ចាប់​ទាំងមនុស្ស ​ទាំង​ស្វា និងទាំង​​ឡាន​

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ឈ្មួញ​ជួញដូរ​សត្វព្រៃ​ដ៏​សកម្ម​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ ខណៈកំពុង​ដឹក​ជ​ញ្ជួ​ន​សត្វ​ស្វា​ព្រៃ​ជា​ច្រើន​ក្បាល តាម​​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ តុលា នេះ…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ឈ្មួញ​ជួញដូរ​សត្វព្រៃ​ដ៏​សកម្ម​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ ខណៈកំពុង​ដឹក​ជ​ញ្ជួ​ន​សត្វ​ស្វា​ព្រៃ​ជា​ច្រើន​ក្បាល តាម​​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ តុលា នេះ ស្ថិតក្នុងស្រុក​កែវ​សីមា ។

សេចក្តី​រាយ​ការ​ណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ ​ឈ្មោះ ហ៊ុយ ហួ អាយុ​៣៤​ឆ្នាំ ​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៣៣០ ពាក់​ស្លាក​លេខ​2R-8247​​។ រីឯសត្វ​ស្វាជាប្រភេទស្វា​ស្រូវមាន​ចំនួន​១៣​ក្បាល ត្រូវបុរស​នេះ​ច្រក​ក្នុង​ថង់​ស្បៃ​​​ចំនួន​៥​​ដឹក​មក​ពី​ស្រុក​កោះ​ញែក ពេលនេះបានយក​លែង​ចូល​ក្នុង​ព្រៃ​ធម្មជាតិ​ក្នុង​ដែនជម្រក​សត្វ​ព្រៃ​វិញ ​​។

មន្ត្រី​ដែនជម្រកសត្វព្រៃ​លោក​ព្រហ្ម វិបុល​រតនៈ បញ្ជាក់​ថា ​​បុរសជា​​មុខសញ្ញា​ចាស់​ ដែល​ជំនាញ​បាន​តាម​ស្រាវជ្រាវ​យូរ​មក​ហើយ ​។ ​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន ប​ញ្ជួ​ន​ទៅ​តុលាការ ចំណែក​ស្វា​ទាំងអស់​គឺ​និង​ត្រូវ​ដោះ​លែង​នៅ​ក្នុង​ព្រៃ​ធម្មជាតិ​វិញ​ផង​ដែរ​ ។

អត្ថបទសរសេរ ដោយ