ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​និង​វៀតណាម​ចុះហត្ថលេខា​លើ​ឯកសារ​ព្រំដែន​ជា​ប្រវត្តិសាស្ត្រ

4 ឆ្នាំ មុន
  • ភ្នំពេញ

​ប្រទេស​កម្ពុជា​និង​វៀតណាម ​បាន​ចុះហត្ថលេខា​ទៅ​លើ​ឯកសារ​ជា​ប្រវត្តិសាស្ត្រ​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម ​។ ប្រទេស​ទាំង​ពីរ​ក៏​បាន​តាំងចិត្ត​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​ប្រមាណ​១៦​ភាគរយ​ផង​ដែរ​ ។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​នៅ​ប្រទេស​វៀតណាម​នោះ ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​ស​ន្ឋិ​សញ្ញា បំពេញបន្ថែម​លើស​ន្ឋិ​សញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​ស​ន្ឋិ​សញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥​ និង​បាន​ចុះ​ហត្ថ​លេ​ខេ​ទៅ​លើ​ពិធីសារ…

​ប្រទេស​កម្ពុជា​និង​វៀតណាម ​បាន​ចុះហត្ថលេខា​ទៅ​លើ​ឯកសារ​ជា​ប្រវត្តិសាស្ត្រ​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម ​។ ប្រទេស​ទាំង​ពីរ​ក៏​បាន​តាំងចិត្ត​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​ប្រមាណ​១៦​ភាគរយ​ផង​ដែរ​ ។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​នៅ​ប្រទេស​វៀតណាម​នោះ ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​ស​ន្ឋិ​សញ្ញា បំពេញបន្ថែម​លើស​ន្ឋិ​សញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​ស​ន្ឋិ​សញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥​ និង​បាន​ចុះ​ហត្ថ​លេ​ខេ​ទៅ​លើ​ពិធីសារ ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ ។

សម្តេច​ហ៊ុន​ សែន​ ដែល​កំពុង​តែ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​បាន​មាន​ប្រសាសន៍​ថា​ រហូត​មក​ដល់​ពេល​នេះ កម្ពុជា និង​វៀតណាម​បាន​ដោះស្រាយ​បាន​៨៤​ភាគរយ​ហើយ ដោយ​នៅ​សល់​តែ​១៦​ភាគ​រយ​ទៀត​ប៉ុណ្ណោះ​។

សម្តេច​បានអំពាវនាវនាវ​អោយ​ការ​ដោះស្រាយ​បញ្ហា ដែល​នៅ​សេល​សល់​អោយ​បាន​ឆាប់រហ័ស​ ។ សម្តេច​ក៏​បាន​ព្រមាន​ផង​ដែរ​ថា បើសិនជា​ប្រទេសទាំង​ពីរ​មិន​អាច​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​គ្នា​ទេ វា​នឹង​អាច​​ធ្វើ​អោយ​មាន​ជម្លោះព្រំដែន​ដល់​ជំនាន់​ខាង​មុខ​ទៀត ហើយ​ភាព​សុខសាន្ត​និង​ការ​អភិវឌ្ឍ​នៅ​តាម​ព្រំ​ដែន​មិន​អាច​កើត​មានបាន​ទេ ​។

ដូ​ច្នេះ្ វា​ជា​ការ​ចាំបាច់​ដែលប្រទេសទាំង​ពីរ ត្រូវ​សហការ​គ្នា​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​នេះ​អោយ​បាន​ចប់​សព្វគ្រប់ ។

អត្ថបទសរសេរ ដោយ