ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាយណាស់…គោធំៗ២ក្បាលចោរលួចយកទៅសម្លា.ប់ពន្លះយក​សាច់

4 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល​ ៖​ សេចក្តីរាយការណ៍៍ឱ្យដឹងថា កាលពី​ថ្ងៃ​ទី​៤ ​​តុលា ​​​មាន​ករណី​ក្រុម​ចោរលួច​គោ២ក្បាល​របស់​​ប្រជា​ពលរដ្ឋ​​ យក​ទៅសម្លាប​់ពន្លះយកសាច់ ​ស្ថិតត្រង់​​​ចំណុច​ភូមិ​ដុល ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្ដាល…

ខេត្ត​កណ្តាល​ ៖​ សេចក្តីរាយការណ៍៍ឱ្យដឹងថា កាលពី​ថ្ងៃ​ទី​៤ ​​តុលា ​​​មាន​ករណី​ក្រុម​ចោរលួច​គោ២ក្បាល​របស់​​ប្រជា​ពលរដ្ឋ​​ យក​ទៅសម្លាប​់ពន្លះយកសាច់ ​ស្ថិតត្រង់​​​ចំណុច​ភូមិ​ដុល ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល សង្ស័យកើតឡើង​កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់ ហើយត្រូវបានប្រទះឃើញ​វិញ នៅពេល​ព្រឹក​។

ប្រភពពី​​ជន​រង​គ្រោះជាម្ចាស់​ថា គាត់​​បាន​យក​គោ​ទៅ​ចង​ក្នុង​ក្រោល​ កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​២០​និង​៣០​នាទី​យប់​ ​ហើយគាត់​បាន​ឡើង​ទៅ​ដេក​​​មួយភាំង ។ លុះដល់​ម៉ោង​ប្រមាណ​​២៣​និង​៣០​នាទី​យប់ ​គាត់​ចុះ​​មក​មើល​គោ​ស្រាប់តែ​បាត់​អស់ពី​ក្រោល​តែ​ម្តង ​។

ប្រភពបន្តថា ភ្លាម​ៗ​នោះ ​គាត់​បាន​ដាស់​ប្រពន្ធ​ជួយ​ដើរ​រក តែ​រក​មិនឃើញ​រហូត​ដល់​ម៉ោង​៥​​ព្រឹក ក៏​ឃើញ​គោ​ទាំង​២​ក្បាល​នៅ​ក្នុង​ចំការ​ស្វាយ​របស់ឈ្មោះ វួ​ច នៅ​ភូមិ​ដុល ឃុំ​សន្លុង តែ​ត្រូវ​ចោរ​​ពន្លះ​យក​សាច់អស់​នៅ​សល់​​ឆ្អឹងខ្លួន ​ទើប​​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សន្លុង​បង្កការភ្ញាក់ផ្អើល​តែម្តង ។

អត្ថបទសរសេរ ដោយ