ខេត្តបន្ទាយមានជ័យ ៖ ខណៈលោកតាបានដាក់ជណ្តើរឡើងកាប់មែកស្វាយ ស្រាប់តែរអិលធ្លាក់ចុះនិងជង់ជាមួយមែកប្ញស្សី បណ្តាលឱ្យរងរបួសធ្ងន់ ។ ភ្លាមៗ ត្រូវបានកូនចៅដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ដោយលោកតាបានជួយរួចផុតគ្រោះថ្នាក់ ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី០៤ តុលា ស្ថិតក្នុងនៅភូមិប៉ោយក្តឿង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
សេចក្តីរាយការណ៍ឱ្យដឹងថា លោកតារងគ្រោះឈ្មោះសុង អ៊ន អាយុ៧៤ឆ្នាំ នៅភូមិខាងលើ ។ ប្រភពបន្ត ថា នៅមុនពេលកើតហេតុ លោកតារងគ្រោះ គាត់បានដាក់ជណ្តើរឡើងកាប់មែកស្វាយនៅខាងក្រោយផ្ទះ តែចៃដន្យជណ្តើររអិលដួល បណ្តាលឲ្យលោកតាធ្លាក់មកជង់នឹងមែកប្ញស្សីធំជាងមេដៃមានចុងស្រួចប្រវែងជិត១ម៉ែត្រ ដែលដោតអបដំណាំ មុតចំឃ្លៀកខាងស្តាំធ្លុះទៅជិតសៀតថ្កាខាងឆ្វេងរងរបួសធ្ងន់ ។
បច្ចុប្បន្ន លោកត្រូវបានគ្រូពេទ្យជួយសង្គ្រោះបានរួចផុតពីការបាត់បង់ជីវិតហើយដែរ ។
ចែករំលែកព័តមាននេះ