ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌកម្ម​អា​មេ​រិ​ក…​ សហភាព​អឺរ៉ុប​រៀប​ចំ​​តបត

4 ឆ្នាំ មុន

សហភាព​អឺរ៉ុប ៖ សហភាព​អឺ​រ៉ុ​ប​កាលពី​ថ្ងៃ​ទី​៣​តុលា​បាន​សន្យា​ពី​ការ​តបត​វិញ​ចំពោះ​ទណ្ឌកម្ម​អា​មេ​រិ​ក លើ​បណ្ដា​ផលិតផល​អឹ​រ៉ុ​ប​តែ​ដោយ​សង្ឃឹមថា អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុង​វ៉ា​ស៊ិន​តោន ដើម្បី​ចៀសវាង​ការ​បង្កើន​សង្គ្រាម​ពា​ណិ​ជ្ច​កម្ម​ដ៏​ចង្រៃ​រវាង​ភាគី​ទាំង​២​។ ភាព​តានតឹង​រវាង​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​កើត​មាន​ភ្លាម​ៗ កាលពី​ថ្ងៃ​ទី​២​តុលា​ពេល​ក្រុង​វ៉ា​ស៊ិ​ន​តោន​ប្រកាស​យកពន្ធ​គយ​ដាក់​ទណ្ឌកម្ម​មាន​ទឹកប្រាក់​៧,៥​ពាន់​លាន​ដុល្លារ លើ​បណ្ដា​ផលិត​ផល​អឺរ៉ុប ក្រោយ​ពី​ទទួល​ភ្លើង​ខៀវ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក…

សហភាព​អឺរ៉ុប ៖ សហភាព​អឺ​រ៉ុ​ប​កាលពី​ថ្ងៃ​ទី​៣​តុលា​បាន​សន្យា​ពី​ការ​តបត​វិញ​ចំពោះ​ទណ្ឌកម្ម​អា​មេ​រិ​ក លើ​បណ្ដា​ផលិតផល​អឹ​រ៉ុ​ប​តែ​ដោយ​សង្ឃឹមថា អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុង​វ៉ា​ស៊ិន​តោន ដើម្បី​ចៀសវាង​ការ​បង្កើន​សង្គ្រាម​ពា​ណិ​ជ្ច​កម្ម​ដ៏​ចង្រៃ​រវាង​ភាគី​ទាំង​២​។

ភាព​តានតឹង​រវាង​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​កើត​មាន​ភ្លាម​ៗ កាលពី​ថ្ងៃ​ទី​២​តុលា​ពេល​ក្រុង​វ៉ា​ស៊ិ​ន​តោន​ប្រកាស​យកពន្ធ​គយ​ដាក់​ទណ្ឌកម្ម​មាន​ទឹកប្រាក់​៧,៥​ពាន់​លាន​ដុល្លារ លើ​បណ្ដា​ផលិត​ផល​អឺរ៉ុប ក្រោយ​ពី​ទទួល​ភ្លើង​ខៀវ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​តតាំង​គ្នា​ខាង​ផ្លូវច្បាប់​អស់​ពេល​១៥​ឆ្នាំ​មក​ហើយ រវាង​ក្រុមហ៊ុន​ប៊ូ​អ៊ី​ង​អា​មេ​រិ​ក​និង​ក្រុមហ៊ុន​AIRBUS​អឺរ៉ុប​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​អ្នកនាំពាក្យ​របស់​គណៈកម្មាធិការ​អឺរ៉ុប លោក​DANIEL ROSARIO​បាន​ព្រមាន​ថា ចម្លើយ​តប​របស់​ក្រុង​ព្រុ​ច​សែ​ល​ក្នុង​នាម​រដ្ឋ​ទាំង​២៨​ជា​សមាជិក​សហភាព​អឺរ៉ុប មិនបាច់​រង់ចាំ​ឡើយ​។ ប្រសិនបើ​អា​មេ​រិ​ក​ដាក់​ទណ្ឌកម្ម​នានា​នោះ​នឹង​ជម្រុញ​ឲ្យ​សហភាព​អឹ​រ៉ុ​ប​ធ្វើ​ដូច​គ្នា​នេះ​ដែរ​។

​ចំណែក​ប្រទេស​បារាំង​អ្នកនាំពាក្យ​រដ្ឋាភិបាល​គូសបញ្ជាក់​ថា ក្រុងប៉ារីស​គ្រោង​បណ្ដា​វិធានការ​តបត​វិញ ប្រឆាំង​សហរដ្ឋអាមេរិក​ដោយ​មានការ​ព្រមព្រៀង​គ្នា​ជាមួយ​សហភាព​អឺរ៉ុប​។ ដោយ​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​សម្រេច​របស់​អា​មេ​រិ​ក លោក​ROSARIO​អះអាង​ថា ការ​យក​ពន្ធគយ​បន្ថែម​ដែល​នឹង​ចូល​ជា​ធរមាន​ពី​ថ្ងៃ​ទី​១៨​តុលា​ទៅ នឹង​ប៉ះពាល់​មុនគេ​ដល់​បណ្ដា​អ្នក​ប្រើប្រាស់​និង​បណ្ដា​សហគ្រាស​អា​មេ​រិ​ក​។ ពួក​គេ​ត្រូវ​ចាយ​លុយ​ថែម​សម្រាប់​ទិញ​បណ្ដា​ផលិត​ផល​ដែល​ពួក​គេ​ត្រូវការ​ចាំបាច់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ