ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការ​ប្រកួត​កីឡា​វាយ​សី​ជើងឯក​ថ្នាក់​​ជាតិ​នៅ​ពាក់កណ្ដាល​ខែ​​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្ដី​ជូន ដំណឹង​របស់​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា ចុះ​ថ្ងៃ ទី​២៥ ខែកញ្ញា បានឱ្យ​ដឹង​ថា ការ​ប្រកួត​កីឡា​វាយ​សី​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​២១…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្ដី​ជូន ដំណឹង​របស់​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា ចុះ​ថ្ងៃ ទី​២៥ ខែកញ្ញា បានឱ្យ​ដឹង​ថា ការ​ប្រកួត​កីឡា​វាយ​សី​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​២១ ខែតុលា ឆ្នាំ​២០១៩ នៅ​ទីលានកីឡា​វាយ​សី​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ។

ក្នុង​សេចក្ដីជូនដំណឹង បាន​ធ្វើការ​ប្រកាស​ជា​សាធារណៈ​ដល់​បណ្ដា​ក្លិប​និង​សមាគម​កីឡា​វាយ​សី​ទូ​ទាំង​រាជធានី​-​ខេត្ត ដែល​មាន​បំណង​ចូលរួម​ប្រកួត សូម​អញ្ជើញ​មក​ដាក់​ពាក្យ​ចុះ​ឈ្មោះ​ប្រកួត​នៅ​ទីស្នាក់ការ​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​ជាន់​ទី​២​នៃ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ចាប់ពី​ថ្ងៃ​ផ្សាយដំណឹង​នេះ​តទៅ និង​ផុតកំណត់​នៅ​ថ្ងៃ​ទី​១២ ខែតុលា ។

លោក​ឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា បាន ឱ្យ​ដឹង​ថា លោក​មាន​បំណង​ចង់ឱ្យ​មានការ​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ឱ្យ​បាន​ច្រើន ដើម្បី​ស្វែងរក​អត្ត​ព​លិ​ក​ដែល​មានគុណ​ភាព​ពិតប្រាកដ ។ ម្យ៉ាង វិញទៀត កាលណា​មាន​កីឡាករ​កីឡាការិនី​ចូល រួម​ប្រកួត​ច្រើន យើង​ពិតជា​រក​ឃើញ​អ្នក​ដែល​មាន​ទេព​កោសល្យ​ខ្ពស់​មិន​ខាន ។

លោក​ក៏​ទទួលស្គាល់​ដែរ​ថា ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ចំនួន​ក្លិប​និង​សមាគម​ដែល​បាន​ចូលរួម​កាន់តែ​មានការ​កើន​ឡើងជា​លំដាប់ ។ ចំណែក​វិញ្ញាសា​ដែល​ត្រូវ​ដាក់​ឱ្យ​ប្រកួត​រួម​មាន​៖

១-​វិញ្ញាសា​ប្រកួត​វាយ​ទោល​បុរស អាយុ​១៩​ឆ្នាំ​ឡើង ប្រកួត​វាយ​ទោល​អាយុ​ក្រោម​១៨​ឆ្នាំ ប្រកួត​វាយ​ទោល​បុរស​អាយុ​ក្រោម​១៦​ឆ្នាំ ប្រកួត​វាយ​ទោល​អាយុ​ក្រោម​១៤​ឆ្នាំ និង​មានការ​ប្រកួត​វាយ​ទោល​នារី​អាយុ​ក្រោម​១៨​ឆ្នាំ​។

២-​វិញ្ញាសា​ប្រកួត​វាយ​គូ​ផ្នែក​បុរស​អាយុ​១៩​ឆ្នាំ​ឡើង ប្រកួត​វាយ​គូ​អាយុ​ក្រោម​១៨​ឆ្នាំ ប្រកួត​វាយ​គូ​អាយុ​ក្រោម​១៦​ឆ្នាំ និង​ការ​ប្រកួត​វាយ​គូ​អាយុ​១៩​ឆ្នាំ​ឡើង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ