ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្មមចាត់ការក្មេងស្ទាវដ៏ព្រហើនហើយ…​ចាប់​នារីបឺតមាត់​

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ​​អធិការ​ស្រុក​សំរោង​រង​ការ​រិះគន់​ខ្លាំង​ពី​មហាជន​ថា​ អសមត្ថភាព​ ក្រោយ​គ្មាន​វិធាន​កាត​ផ្លូវ​ច្បាប់​អ្វី​សោះ​ លើ​យុវជន​មួយ​ក្រុម​ដែល​ធ្វើ​សកម្មភាព​ប្រទូស​កេ្ត​រ្តិ៍​ខ្មាស់​លើ​ស្រី្ត​ខ្មែរ ​នៅរ​មណី​យដ្ឋា​ន​ត្នោត​ទេ​ នៅ​កណ្តាល​ហ្វូង​មនុស្ស ដោយ​គ្មាន​ខ្លាចញ​ញើត​​អ្វី​ឡើយ ។…

ខេត្តតាកែវ ៖ ​​អធិការ​ស្រុក​សំរោង​រង​ការ​រិះគន់​ខ្លាំង​ពី​មហាជន​ថា​ អសមត្ថភាព​ ក្រោយ​គ្មាន​វិធាន​កាត​ផ្លូវ​ច្បាប់​អ្វី​សោះ​ លើ​យុវជន​មួយ​ក្រុម​ដែល​ធ្វើ​សកម្មភាព​ប្រទូស​កេ្ត​រ្តិ៍​ខ្មាស់​លើ​ស្រី្ត​ខ្មែរ ​នៅរ​មណី​យដ្ឋា​ន​ត្នោត
​ទេ​ នៅ​កណ្តាល​ហ្វូង​មនុស្ស ដោយ​គ្មាន​ខ្លាចញ​ញើត​​អ្វី​ឡើយ ។

សកម្មភាព​យ៉ាង​អនាធិបតេយ្យ​ដែល​ថត​បាន​ដោយ​ស្ត្រី​ម្នាក់​បង្ហោះ​ ចូល​ទៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​បុក ​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ កាលពី​ថ្ងៃ​ទ២៩ ​កញ្ញា ​ដែល​បាន​បង្ហាញ​អំពី​សកម្មភាព ដែល​សង្គម​ខ្មែរ​ស្អប់ខ្ពើម​នោះ ដោយ​យុវជន​មួយ​ក្រុមបាន​ធ្វើការ​ស្ទាក់​ម៉ូតូ​នារី​២​នាក់ រួច​ជះ​ទឹក នឹង​នាំ​គ្នា​លូក​លាន់ពួក​នាង និង​ចាប់​ថើបបឺតមាត់​នៅ​កណ្តាល​ហ្វូង​មនុស្ស​ ដែល​មក​លេង​កម្សាន្ត​នៅរ​មណីយដ្ឋា​ន​ត្នោត​ទេ ស្ថិត​ក្នុងស្រុក​សំរោង ខេត្តតាកែវ ។

ក្រោយ​ឃើញ​រូបភាព​នេះ​ នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​បុក មហាជន​ជា​ច្រើន​បាន​ធ្វើការ​រិះគន់ លើ​អំពើ​
អ​សីល​ធម៌ ដែល​យុវជន​មួយ​ក្រុម​នេះ​បាន​ប្រព្រឹត្តិ និង​ស្នើ​សុំ​អោយ​អង្គភាព​ពាក់ព័ន្ធ ជា​ពិសេស​សមត្ថកិច្ច​
ប៉ូលិស​ធ្វើការ​ស្វែងរក​យុវជន​មួយ​ក្រុម​នោះ​មក​អនុវត្ត​ទៅ​តាម​ច្បាប់ ក៏​ប៉ុ​ន្តែ​មក​ដល់​ថ្ងៃ​ទី ០៤ ​តុលា​​នេះ នៅមិន​ទាន់​មាន​វិធានការ ឬ​ដំណឹង​ថា ប៉ូ​លិស​ស្រុក​សំរោង ដែល​មាន​លោក មឿ​ន សា​រុន ជា​អធិការ​ស្រុក ធ្វើការ​ស្រាវជ្រាវ​រក​យុវជន​មួយ​ក្រុម​នោះ​នៅឡើយ​ទេ បើ​ទោះបីជា​មាន​រូបភាព វី​ដេអូថត​ជាប់​មុខ​យ៉ាងណា​ក៏​ដោយ ។ ​

អត្ថបទសរសេរ ដោយ