ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​បា.ញ់​មី​សី​ុ​ល​ថ្មី​ លោក​ត្រាំ​នៅ​តែ​ចង់​ចរចា

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ថ្លែង​កាលពី​ថ្ងៃ​ទី​៣​តុលា​​ថា លោក​ចង់​បន្ត​ការ​ចរចា​ជាមួយ​កូរ៉េ​ខាងជើង ដែល​នឹង​បើក​ធ្វើ​ឡើង​វិញ​ក្រោយ​ជាប់​គាំង​ជា​ច្រើន​ខែ ទោះជា​មានការ​បាញ់​សាកល្បង​ថ្មី​នៃ​មី​ស៊ី​ល​របស់​ក្រុង​ព្យុ​ង​យ៉ាង ដែល​ក្រុង​វ៉ា​ស​ន​តោន​គិត​ថា​ជា​ការ​បង្កហេតុ​ក្ដី​។ ប្រធានាធិបតី​អា​មេ​រិ​ក​អះអាង​ថា កូរ៉េ​ខាងជើង​ចង់​ចរចា​ហើយ​យើង​នឹង​ជួប​ពិភាក្សា​គ្នា​បន្ត​ទៀត​នា​ពេល​ខាង​មុខ​នេះ​ជាមួយ​គេ​។ ក្រុម​អ្នក​ចរចា​កូរ៉េ​ខាងជើង​បាន​មក​ដល់​ប្រទេស​ស៊ុ​យ​អែ​ត​នា​ថ្ងៃ​ទី​៣​តុលា…

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ថ្លែង​កាលពី​ថ្ងៃ​ទី​៣​តុលា​​ថា លោក​ចង់​បន្ត​ការ​ចរចា​ជាមួយ​កូរ៉េ​ខាងជើង ដែល​នឹង​បើក​ធ្វើ​ឡើង​វិញ​ក្រោយ​ជាប់​គាំង​ជា​ច្រើន​ខែ ទោះជា​មានការ​បាញ់​សាកល្បង​ថ្មី​នៃ​មី​ស៊ី​ល​របស់​ក្រុង​ព្យុ​ង​យ៉ាង ដែល​ក្រុង​វ៉ា​ស​ន​តោន​គិត​ថា​ជា​ការ​បង្កហេតុ​ក្ដី​។

ប្រធានាធិបតី​អា​មេ​រិ​ក​អះអាង​ថា កូរ៉េ​ខាងជើង​ចង់​ចរចា​ហើយ​យើង​នឹង​ជួប​ពិភាក្សា​គ្នា​បន្ត​ទៀត​នា​ពេល​ខាង​មុខ​នេះ​ជាមួយ​គេ​។ ក្រុម​អ្នក​ចរចា​កូរ៉េ​ខាងជើង​បាន​មក​ដល់​ប្រទេស​ស៊ុ​យ​អែ​ត​នា​ថ្ងៃ​ទី​៣​តុលា ដែល​នៅ​ទីនោះ​នឹង​មានការ​ចរចា​ថ្មី​ស្ដី​ពី​អាវុធ​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​នា​ចុង​ស​ប្ដា​ហ៍​នេះ​។

ពេល​ឈប់​សំចត​នៅ​ក្រុង​ប៉េ​កាំ​ង​បេសកជន​កូរ៉េ​ខាងជើង លោក​KIM MYONG GIL អមដំណើរ​ដោយ​អ្នក​ទទួលខុស​ប្រទេស​៣​រូប​ទៀត​អះអាង​ថា ក្រុម​លោក​នឹង​ទៅ​ចរចា​កម្រិត​ប្រតិបត្តិការ​ជា​មួយ​សហរដ្ឋអាមេរិក​ហើយ​ខ្ញុំ​មាន​សុទិដ្ឋិនិយម​។ នៅ​ក្រុង​វ៉ា​ស៊ិ​ន​តោន​ក្រសួងការបរទេស​អា​មេ​រិ​ក​មិន​ចង់​និយាយ​ថា តើ​នរណា​ជា​អ្នកដឹកនាំ​គណៈប្រតិភូ​របស់​ខ្លួន​និង​ថា តើ​ការ​ចរចា​នោះ​ធ្វើ​នៅ​ពេល​ណា​និង​កន្លែង​ណា​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ