ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​របស់​មហាសេដ្ឋី Walt Disney អាច​ជំរុញ​អាជីវកម្ម​ធុន​តូច​របស់​អ្នក

4 ឆ្នាំ មុន

លោក Walt Disney ដែល​ជា​មហាសេដ្ឋី និង​សហគ្រិន​ល្បីល្បាញ​មួយ​រូប​មិន​ត្រឹមតែ​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​វិស័យ​គំនូរជីវចល​ទេ តែ​ជំនាញ​អាជីវកម្ម​របស់​លោក​ក៏​បាន​បង្កើត​ក្រុមហ៊ុន Disney ដែល​ជា​ក្រុមហ៊ុន​គំនូរជីវចល​ធំ​ជាងគេ​លើ​ពិភពលោក​ដែរ ។ ទោះជា​លោក​បាន​ទទួលមរណភាព​ពិតមែន​ក្តី…

លោក Walt Disney ដែល​ជា​មហាសេដ្ឋី និង​សហគ្រិន​ល្បីល្បាញ​មួយ​រូប​មិន​ត្រឹមតែ​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​វិស័យ​គំនូរជីវចល​ទេ តែ​ជំនាញ​អាជីវកម្ម​របស់​លោក​ក៏​បាន​បង្កើត​ក្រុមហ៊ុន Disney ដែល​ជា​ក្រុមហ៊ុន​គំនូរជីវចល​ធំ​ជាងគេ​លើ​ពិភពលោក​ដែរ ។

ទោះជា​លោក​បាន​ទទួលមរណភាព​ពិតមែន​ក្តី លោក​បាន​បន្សល់​ទុក​នូវ​មេរៀន​សំខាន់​ៗ​ដែល​ម្ចាស់​អាជីវកម្ម​ធុន​តូច​អាច​រៀនសូត្រ​តាម​រយៈ​ប្រសាសន៍​របស់​លោក​ដូច​ខាងក្រោម​នេះ​៖

១. ធ្វើ​អ្វី​ដែល​ពិបាក​៖
លោក Walt ធ្លាប់​និយាយ​ថា លោក​ចូល​ចិត្ត​ធ្វើ​អ្វី​ដែល​ពិបាក​ព្រោះ​មាន​ដៃគូ​ប្រកួតប្រជែង​តិច ។ ជា​ទូទៅ អាជីវករ​តែងតែ​ជ្រើសរើស​ទីផ្សារ​ដែល​ងាយ​ចូល ឬ​កំពុង​ពេញ​និយម ប៉ុន្តែ​ការ​ធ្វើ​ដូច្នេះ​តែងតែ​នាំ​ឲ្យ​ពួក​គេ​ជួបនឹង​ដៃគូ​ប្រកួតប្រជែង​ច្រើន និង​ពិបាក​ក្នុង​ការ​រីក​ចម្រើន ។ មេរៀន​ដែល​លោក Walt ចង់​អប់រំ​គឺ​អ្នក​មិន​គួរ​ភ័យ​ខ្លាច​ក្នុង​ការ​ធ្វើ​អ្វី​ខុស​ពី​អ្នក​ដទៃ​ទេ ។

២. ការ​បរាជ័យ​៖
លោក Walt ជា​មនុស្ស​ដែល​ជួបនឹង​ឧបសគ្គ និង​បញ្ហា​ជា​ច្រើន ប៉ុន្តែ​លោក​តែងតែ​មើលទៅ​វា​ជា​កត្តា​ដែល​ជួយ​ឲ្យ​លោក​កាន់តែ​រឹង​មាំ​ទៅ​វិញ ។ ឧបសគ្គ​តែងតែ​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​បរាជ័យ និង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចុះចាញ់ ប៉ុន្តែ​អាជីវករ​ដែល​ជោគជ័យ​ជា​មនុស្ស​ដែល​ចេះ​ប្រើ​បញ្ហា​ទាំងនេះ​ដើម្បី​រីក​ចម្រើន​ទៅ​មុខ ។ ការ​ផ្លាស់​ប្តូរ​ពេល​ខ្លះ​អាច​បង្កើត​បញ្ហា​ដល់​អាជីវកម្ម​អ្នក តែ​វា​ក៏​អាច​ជំរុញ​ឲ្យ​អ្នក​គិត​ឃើញ​អ្វី​ថ្មី​ៗ និង​រក​ឃើញ​ឱកាស​ថ្មី​ៗ​ផង​ដែរ ។

៣. លុយ​៖
លុយ​មិនមែន​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​លោក Walt សប្បាយ ឬ​រំភើបចិត្ត​ទេ ។ ផ្ទុយ​មក​វិញ គំនិត​របស់​លោក​ទើប​មាន​ឥទ្ធិពល​ដូច្នេះ​លើ​លោក ។ ការ​មាន​លុយ​ជា​រឿង​ល្អ​ទាំង​សម្រាប់​ការ​រស់នៅ និង​សម្រាប់​អាជីវកម្ម​របស់​អ្នក ប៉ុន្តែ​អ្នក​នឹង​មានឱកាស​ជោគជ័យ​ច្រើន​ជាង​មុន​ប្រសិនបើ​អ្នក​ចាប់ផ្តើម​ប្តូរ​ពី​ផ្តោត​ស្មារតី​លើ​ការ​រក​លុយ មក​ផ្តោត​លើ​ការ​ធ្វើការ​ងារ​ដែល​អ្នក​ស្រលាញ់​ចូល​ចិត្ត​វិញ ។

៤. ភាព​ជោគជ័យ​៖
មនុស្ស​ជា​ច្រើន ពេល​ដែល​ជោគជ័យ​ហើយ ភ្លេច​ពី​មូលហេតុ​ដែល​ជួយ​ឲ្យ​ពួក​គេ​ឈាន​មក​ដល់​ស្ថាន​ការ​ដែល​ល្អ​នេះ ។ ប៉ុន្តែ​លោក Walt បាន​ទូន្មាន​ថា អ្នក​មិន​គួរ​ភ្លេច​ពី​កត្តា​នេះ​ទេ ជា​ពិសេស​គឺ​គោលការណ៍​សំខាន់​ៗ​ដែល​ជួយ​កសាង​ភាព​ជោគជ័យ​របស់​អ្នក​តាំងពី​ដើម ។ ប្រសិនបើ​អ្នក​អាច​ធ្វើ​ដូច្នេះ អតិថិជន​របស់​អ្នក​ក៏​មិន​រត់​ចោល​អ្នក​ដែរ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ