ពិត​មែន! ឈរតែ​២​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ក៏​ល្អ​ចំពោះ​សុខភាព​ដែរ


ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា ការ​ឈរ​យ៉ាង​ហោច​ណាស់ ២​ម៉ោង​ក្នុង​មួយ​ថ្ងៃ​នៅ​កន្លែងធ្វើការ​គឺ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​រក្សា​រាង និង​សុខភាព​ល្អ​។​ការ​ឈរ​ជួយ​ការពារ​រា​ងាក​យ​ពី​ជំងឺ​ធ្ងន់ធ្ងរ​ដូច​ជា ជំងឺ​ទឹកនោមផ្អែម ធាត់​ជ្រុល ជំងឺ​ទាក់ទង​នឹង​របៀប​រស់នៅ និង​ជំងឺ​លើស​សម្ពាធ​ឈាម​ជាដើម​។ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​អង្គុយ​រយៈពេល​ច្រើន​ម៉ោង​នៅ​កន្លែងធ្វើការ នឹង​ប្រឈម​មុខ​នឹង​ជំងឺ​ជា​ច្រើន​ទៅ​វិញ​ទេ​។

ការ​សិក្សា​បាន​ណែនាំ​ថា ពេលវេលា​នៃ​ការ​ឈរ​រាល់ថ្ងៃ​គួរតែ​បង្កើន​បន្ថែម​យ៉ាង​ហោច​ណាស់ ៣ ទៅ​៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដែរ ព្រោះ​អ្នក​នឹង​អាច​កាត់​បន្ថយ​ការ​អង្គុយ​ច្រើន​ម៉ោង​បាន​។ ដើម្បី​ធ្វើ​បែប​នេះ​នៅ​កន្លែងធ្វើការ​បាន យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​មាន​តុ​ដែល​អាច​អង្គុយ និង​ឈរ​បាន​ដែរ ហើយ​មិន​ប៉ះពាល់​ដល់​លទ្ធភាព​ការងារ​របស់​ពួក​គេ​។ ។

នៅ​ពេល​មនុស្ស​នៅ​កន្លែងធ្វើការ យ៉ាង​ហោច​ណាស់​ក៏​ពួក​គេ​ត្រូវ​ចំណាយពេល ៧០ ទៅ​៨០​ភាគរយ​សម្រាប់​អង្គុយ​ធ្វើការ​នៅ​កៅអី​ដែរ​។ ដូច្នេះ​វា​ពិតជា​អាច​នាំ​ឲ្យ​មាន​ជំងឺ​ទាក់ទង​នឹង​របៀប​រស់នៅ​ច្រើន​ដូច​ជា ជំងឺ​ទឹកនោមផ្អែម លើស​សម្ពាធ​ឈាម និង​ធាត់​ជ្រុល​ដែរ​។

ក្នុង​នាម​ជា​អ្នកគ្រប់គ្រង​នៅ​ការិយាល័យ​គួរតែ​លើកទឹកចិត្ត​ដល់​បុគ្គលិក​ឲ្យ​ធ្វើការ​ទាំង​អង្គុយ និង​តុ​ធ្វើការ​ដោយ​ឈរ ដូច្នេះ​ទោះ​ប​ពួក​គេ​អាច​ធ្វើ​ចលនា​រាង​កាយ​បាន​ញឹកញាប់​នៅ​ពេល​កំពុងធ្វើ​ការ​តែ​ម្តង​។ តាម​ការ​សិក្សា​រក​ឃើញ​ថា ការ​ហាត់ប្រាណ​ក្រោយ​ពី​ធ្វើការ​ក្នុង​ការិយាល័យ​អាច​ផ្តល់​ជា​ផលិតភាព​ការងារ​កាន់តែ​ច្រើន​។

គ្រាន់តែ​ជា​សកម្មភាព​តិច​ដូច​ជា ការ​ដើរ​នៅ​ជុំវិញ​ការិយាល័យ និង​ឈរ​រយៈពេល ២​ម៉ោង​ក៏​ល្អ​ចំពោះ​សុខភាព​ណាស់​ដែរ​។ នេះ​គឺជា​អត្ថប្រយោជន៍​ជា​ពិសេស​សម្រាប់​អ្នក​ដែល​មិន​មាន​ពេល​ធ្វើ​លំ​ហាត់ប្រាណ​រាល់ថ្ងៃ​។

អ្នក​ស្រាវជ្រាវ​ក៏​បាន​ណែនាំ​ដែរ​ថា ត្រឹមតែ​ការ​ពត់​ពែន​ខ្លួន​តិចតួច​យ៉ាង​ហោច​ណាស់ ៣០ ទៅ​៤០​នាទី​នៃ​ការ​អង្គុយ និង​ការ​ផ្លាស់​ប្តូរ​ឥរិយា​បទ​អង្គុយ ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​សាច់ដុំ និង​ខ្នង​បាន​ដែរ​។​រឿង​នេះ​អាច​នឹង​ទទួល​បាន​យ៉ាង​ងាយ​តាម​រយៈ​ការ​ឈរ​ពីរ​ទៅ​បី​ម៉ោង​ខណៈ​ពេល​កំពុង​តែ​ធ្វើការ​នៅ​តុ​ដែល​ឈរ​តែ​ម្តង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ