ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ យុទ្ធសាស្ត្រ​ដើម្បី​យកឈ្នះ​ដៃគូ​ប្រកួតប្រជែង​អាជីវកម្ម

4 ឆ្នាំ មុន

ក្នុង​បរិស្ថាន​អាជីវកម្ម​ដែល​មាន​ភាព​ប្រកួតប្រជែង​សព្វ​ថ្ងៃនេះ អ្នក​ត្រូវ​តែ​ជំរុញ​ខ្លួនឯង​ជា​រៀងរាល់ថ្ងៃ​ដើម្បី​បង្កើន​ប្រាក់​ចំណូល និង​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​ឈានមុខ​គេ ។ បើ​មិន​ដូច្នេះ​ទេ​ដៃគូ​ប្រកួតប្រជែង​របស់​អ្នក​នឹង​ឆ្លៀតឱកាស​មុន​អ្នក​ជាក់​ជា​មុន​ខាន ។ តើ​អ្នក​គួរ​ធ្វើ​ដូច​ម្តេច​ដើម្បី​យកឈ្នះ​ដៃគូ​ប្រកួតប្រជែង​អាជីវកម្ម? ខាងក្រោម​នេះ​គឺជា​យុទ្ធសាស្ត្រ​មួយ​ចំនួន​ដែល​ត្រូវ​បាន​ចែករំលែក​ដោយ​លោក Scott Hansen…

ក្នុង​បរិស្ថាន​អាជីវកម្ម​ដែល​មាន​ភាព​ប្រកួតប្រជែង​សព្វ​ថ្ងៃនេះ អ្នក​ត្រូវ​តែ​ជំរុញ​ខ្លួនឯង​ជា​រៀងរាល់ថ្ងៃ​ដើម្បី​បង្កើន​ប្រាក់​ចំណូល និង​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​ឈានមុខ​គេ ។ បើ​មិន​ដូច្នេះ​ទេ​ដៃគូ​ប្រកួតប្រជែង​របស់​អ្នក​នឹង​ឆ្លៀតឱកាស​មុន​អ្នក​ជាក់​ជា​មុន​ខាន ។ តើ​អ្នក​គួរ​ធ្វើ​ដូច​ម្តេច​ដើម្បី​យកឈ្នះ​ដៃគូ​ប្រកួតប្រជែង​អាជីវកម្ម? ខាងក្រោម​នេះ​គឺជា​យុទ្ធសាស្ត្រ​មួយ​ចំនួន​ដែល​ត្រូវ​បាន​ចែករំលែក​ដោយ​លោក Scott Hansen ដែល​ជាទី​ប្រឹក្សា​អាជីវកម្ម​មួយ​រូប​៖

១. គិត​ឲ្យ​ខុស​ពី​គេ​៖
ប្រសិនបើ​អ្នក​ចង់​យកឈ្នះ​អ្នក​ដទៃ លោក Hansen បាន​ប្រាប់​មក​ថា​អ្នក​មិន​គួរ​ធ្វើ​អ្វី​តាម​អ្នក​ដទៃ​ទេ ។ លោក​តែងតែ​សួរ​អ្នក​ដែល​សុំ​ឲ្យ​លោក​ជួយ​ថា «​តើ​អ្នក​ចង់​ធ្វើ​ដូច Ferrari ឬ Camry​?​» សំណួរ​នេះ​មិន​មាន​ចម្លើយ​ខុស​ឬ​ត្រូវ​ទេ​ព្រោះ​ក្រុមហ៊ុន​ទាំង​ពីរ​សុទ្ធតែ​ជោគជ័យ​ក្នុង​ទីផ្សារ​ដែល​ពួក​គេ​ផ្តោត​សំខាន់ ។ អ្នក​ត្រូវ​ដឹង​ថា​អ្នក​ចង់​ផ្តោត​លើ​ទីផ្សារ​អ្វី ហើយ​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​ក្លាយជា​អ្នក​ទី​មួយ​ដែល​អតិថិជន​គិតដល់​ពេល​ដែល​ពួក​គេ​គិត​ឃើញ​ទំនិញ ឬ​សេវាកម្ម​ដែល​អាជីវកម្ម​ប្រភេទ​ដូច​អ្នក​បាន​ផ្គត់ផ្គង់ ។

២. ការ​ត្រៀមខ្លួន​៖
ពេល​ដែល​អ្នក​ជួប​អ្នក​ដទៃ និង​និយាយ​គ្នា​បាន​ប៉ុន្មាន​នាទី អ្នក​តែងតែ​ប្តូរ​នាមប័ណ្ណ​គ្នា​ទៅ​វិញ​ទៅ​មក ។ ពេល​ដែល​ពួក​គេ​ត្រលប់​ទៅ​ផ្ទះ ឬ​ការិយាល័យ​វិញ ពួក​គេ​អាច​នឹង​ចូល​ទៅ​គេហទំព័រ​របស់​អ្នក ឬ​ចូល​មើល​ប្រព័ន្ធ​សង្គម​របស់​អ្នក ។ ដូច្នេះ​អ្នក​ត្រូវ​តែ​ត្រៀមខ្លួន​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នក​ដទៃ ។ ពេល​ដែល​អ្នកមាន​ពេល អ្នក​គួរតែ​ចំណាយ​វា​លើ​ការ​រៀបចំ​គេហទំព័រ ឬ​ផ្សព្វផ្សាយ​ពី​ខ្លួន និង​អាជីវកម្ម​ខ្លួន​លើ​ប្រព័ន្ធ​សង្គម​ជាដើម ។

៣. ទាក់ទាញ​ចំណាប់អារម្មណ៍​៖
ពី​មុន​ក្រុមហ៊ុន​ធំ​ៗ​តែងតែមាន​សមត្ថភាព​ក្នុង​ការ​ទាក់ទាញ​ចំណាប់អារម្មណ៍ ព្រោះ​ពួក​គេ​មាន​ធនធាន​ក្នុង​ការ​ផ្សព្វផ្សាយ​លើ​ទូរទស្សន៍ ឬ​ក្តារ​ផ្សាយពាណិជ្ជកម្ម​ធំ​ៗ ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​អាជីវកម្ម​តូច​ៗ​ក៏​អាច​ឈានមុខ​បាន​ដែរ​ដោយ​គ្រាន់តែ​ប្រើ​ប្រព័ន្ធ​សង្គម​ដូច​ជា Facebook ឬ Instagram ជាដើម ។

៤. កសាង​រូបភាព​ឲ្យ​ខុស​ពី​គេ​៖
ពេល​ខ្លះ​គ្រាន់តែ​ផ្តល់​ផលិតផល ឬ​សេវាកម្ម​ល្អ​គឺ​មិន​គ្រប់គ្រាន់​ក្នុង​ការ​ទាក់ទាញ និង​ដណ្តើម​អតិថិជន​ពី​ដៃគូ​ប្រកួតប្រជែង​អ្នក​ទេ ។ អាជីវករ​មាន​មធ្យោបាយ​ជា​ច្រើន​ក្នុង​ការ​បង្កើត​រូបភាព​ដែល​ខុស​ប្លែក​ពី​អ្នក​ដទៃ​លើ​ទីផ្សារ​ដូច​ជា​ចូលរួម​បទ​សម្ភាសន៍​ផ្សេង​ៗ ឬ​ធ្វើការ Live លើ​ប្រព័ន្ធ​សង្គម និង​ធ្វើការ Post ដែល​ទាក់ទាញ​ជាដើម ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ