​គាត់បញ្ចប់ជីវិត ដោយចង.កជាមួយ​​ដើម​ល្ហុង​​​ក្នុង​មន្ទីរពេទ្យ


ខេត្តបាត់ដំបង​ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរសម្នាក់ទំនង​ធុញថប់​នឹង​ជំងឺ​ប្រចាំ​កាយ ទើប​​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ខ្លួនឯង នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​មោង​ប្ញ​ស្សី ដែល​គេ​​សង្ស័យ​អាច​កើតឡើង​នៅ​វេលា​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​០៤ តុលា ដែល​នាំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​មន្ទីរពេទ្យ​ ​។

សមត្ថកិច្ច​បាន​រាយ​ការ​ណ៍ថា ជន​រង​គ្រោះ​ឈ្មោះ រ៉េ​ត វិ​ន ភេទ​ប្រុស ​អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​ទួល​ប​ល័​ង្គ ឃុំ​គាស់​ក្រឡ ស្រុក​គាស់​ក្រឡ ។ បុរស​រូបនេះ​​ប្រើ​វិធី​ចង.កជាប់​នឹង​ដើម​ល្ហុង​ នៅ​ក្នុង​បរិវេណនៃ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មោង​ប្ញស្សី ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​ទីនោះ ហើយ​ព្រឹក​ឡើង​ទើប​ត្រូវ​គេ​ប្រទះ​ឃើញ​សាកសព​ជន​រង​គ្រោះ​។

បើ​តាម​ការ​អះអាង​ពី​បុគ្គលិក​ពេទ្យ​ និង​អ្នកជំងឺ​នៅ​ក្នុង​មន្ទីរពេទ្យ​នេះគេ​សង្ស័យ​ថា អ្នកជំងឺ​រូប​នេះ​បាន
​ធ្វើ​អត្តឃាត​នៅ​វេលា​រំលង​អធ្រា​ត្រ ព្រោះ​នៅ​មុន​ពាក់កណ្ដាល​អធ្រា​ត្រ​ គេ​ឃើញ​គាត់​នៅ​អង្គុយ​ត្រ​ម៉​ង់​ត្រ​ម៉ោ​ច​នៅ​ក្នុង​បរិវេណនៃ​មន្ទីរពេទ្យ​នៅឡើយ​។

ប្រភព​ពី​គ្រូពេទ្យ​​ឲ្យ​ដឹងទៀត​ថា ជន​រង​គ្រោះ​មាន​ជំងឺរបេង​ដ៏​រាំ​រ៉ៃ ហើយ​បាន​មក​សម្រាក​ព្យាបាល​នៅ​ទី​នោះ ដោយ​មិនសូវ​មាន​សាច់ញាតិ​មក​ជួប ឬជួយ​ថែទាំ​ទេ​។ គេ​តែង​ឃើញ​អ្នកជំងឺ​រូប​នេះ ​បង្ហាញ​នូវ​ភាព​កណ្ដោចកណ្ដែង អស់សង្ឃឹម​ស្ថិត​ក្នុង​ភាព​ស្ងៀមស្ងាត់ រហូត​ដល់​ថ្ងៃ​កើត​ហេតុតែ​ម្ដង​។

មន្ត្រី​ជំនាញ​បាន​ប្រាប់​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ក្រុម​គ្រូពេទ្យ​និង​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ត្រូ​ត​ពិនិត្យ​សាកសព​នៅ​កន្លែង​កើតហេតុ​។ បើ​តាម​របាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា បើ​តាម​ការ​ពិនិត្យ និង​យោង​ការ​បំភ្លឺ​នានា​ពី​សាក្សី​ផង ជន​រង​គ្រោះ​ពិតជា​បាន​ធ្វើ​អត្តឃាត​ខ្លួនឯង​ដោយ​វិធី​ចងក​ប្រាកដ​មែន​។

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ