ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ពី​ខ្លួនឯង​ផង កុំឱ្យ​តម្លៃ​លើ​លុយ​ខ្លាំង​ពេក

4 ឆ្នាំ មុន

លោក Bredros Keuilian ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Fit Body Boot Camp បាន​ចែករំលែក​ថា…

លោក Bredros Keuilian ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Fit Body Boot Camp បាន​ចែករំលែក​ថា ក្នុង​នាម​ជា​សហគ្រិន​មួយ​រូប​អ្នក​តែងតែ​ផ្តោត​ពេលវេលា និង​កម្លាំង​ច្រើន​ពេក​លើ​អាជីវកម្ម​ផ្ទាល់ខ្លួន​ដើម្បី​រក​លុយ​សម្រាប់​ខ្លួន និង​ក្រុមការងារ​របស់​ខ្លួន ។ ប៉ុន្តែ​មាន​អ្វីមួយ​ចំនួន​ដែល​មាន​សារៈសំខាន់​ជាង​លុយ ហើយ​លុយ​របស់​អ្នក​មិន​មាន​តម្លៃ​ឡើយ​ប្រសិនបើ​អ្នក​មើល​រំលង​ពួក​វា ។

១. ជំនឿ​របស់​អ្នក​៖
សហគ្រិន​ត្រូវ​តែ​រក្សា​ជំនឿ​ចិត្ត​លើ​ខ្លួនឯង ក្តី​សុបិន​ខ្លួន និង​អាជីវកម្ម​របស់​ខ្លួន ។ អាជីវកម្ម​ជា​ច្រើន​បាន​បរាជ័យ​ព្រោះតែ​ម្ចាស់​អាជីវកម្ម​មិន​មាន​ជំនឿ​ចិត្ត​លើ​អ្វី​ដែល​ពួក​គេ​កំពុង​តែ​ធ្វើ ។ ប៉ុន្តែ​វា​មិនមែន​មាន​ន័យ​ថា​អ្នក​មិន​គួរ​ស្តាប់​អ្នក​ដទៃ ឬ​ផ្លាស់​ប្តូរ​ការ​ធ្វើការ​របស់​អ្នក​ឡើយ ។ រាល់​ការ​ផ្លាស់​ប្តូរ​ក្នុង​អាជីវកម្ម​របស់​អ្នក​គួរតែ​ធ្វើ​ឡើង​ព្រោះតែ​អ្នក​ជឿជាក់​លើ​អ្វី​ដែល​អ្នក​កំពុង​តែ​ធ្វើ ហើយ​អ្នក​ចង់​ធ្វើ​វា​ឲ្យ​បាន​ល្អ​ជាង​មុន ។

២. សុខភាព​របស់​អ្នក​៖
សហគ្រិន​ជា​ច្រើន​រូប​គិត​ថា​ប្រសិនបើ​ពួក​គេ​មិន​យកចិត្តទុកដាក់​លើ​អាជីវកម្ម​របស់​ពួក​គេ​គ្រប់ពេលវេលា​ទេ​នោះ អាជីវកម្ម​របស់​ពួក​គេ​នឹង​បរាជ័យ ។ ប៉ុន្តែ​មាន​ពេល​ខ្លះ អ្នក​ត្រូវ​តែ​ចេះ​ជឿ​ទុកចិត្ត​បុគ្គលិក និង​ក្រុមការងារ ព្រមទាំង​អនុញ្ញាត​ឲ្យ​ពួក​គេ​បំពេញការងារ​របស់​ពួក​គេ ។ អ្នក​មិន​គួរ​បំផ្លាញ​សុខភាព​របស់​ខ្លួន​ដើម្បី​ធ្វើ​ការងារ​របស់​បុគ្គលិក​របស់​អ្នក​ឡើយ ។ ផ្ទុយ​មក​វិញ អ្នក​គួរ​ទុក​ពេលវេលា​សម្រាប់​ការ​ធ្វើ​លំ​ហាត់ប្រាណ ឬ​សម្រាក​ដើម្បី​មើលថែ​ទាំង​សុខភាព​ផ្លូវ​កាយ​និង​ចិត្ត ។

៣. គ្រួសារ​របស់​អ្នក​៖
ក្នុង​ករណី​ខ្លះ ការ​ចំណាយពេល​ធ្វើការ​ទាំង​យប់​ជ្រៅ​មិនមែន​មាន​ន័យ​ថា​អ្នកជា​មនុស្ស​ខិតខំ​ប្រឹងប្រែង​តែ តែ​គឺ​មក​ពី​អ្នក​មិន​ចេះ​គ្រប់គ្រង​ពេលវេលា​ដោយ​មាន​ប្រសិទ្ធិ​ភាព ។ គ្រួសារ​របស់​អ្នក​ចង់​បានការ​យកចិត្តទុកដាក់​ពី​អ្នក​ច្រើន​ជាងគេ ហើយ​វា​មិនមែន​មាន​ន័យ​ថា​អ្នក​ត្រូវ​កាត់​បន្ថយ​ម៉ោង​ការងារ​ទេ តែ​វា​អាច​មាន​ន័យ​ថា​ក្រោក​ពី​ព្រលឹម​និង​បញ្ចប់​ការងារ​មុន​អ្នក​ដទៃ​ដើម្បី​ឲ្យ​អ្នកមាន​ឱកាស​ត្រលប់​ទៅ​ផ្ទះ​នៅ​ម៉ោង​ចេញពី​ធ្វើការ ។

៤. បទ​ពិសោធន៍​របស់​អ្នក​៖
ការ​អង្គុយ​នៅ​ការិយាល័យ​ជា​រៀងរាល់ថ្ងៃ​មិន​អាច​ជួយ​ឲ្យ​ជីវិត​របស់​អ្នកមាន​ន័យ​ទេ ។ អ្នក​គួរតែ​ចេះ​ចាប់​ឱកាស​ដើម្បី​ធ្វើ​ដំណើរ​កម្សាន្ត ឬ​ធ្វើ​អ្វី​ដែល​បង្កើត​អនុស្សាវរីយ៍ ។ មាន​លុយ​ច្រើន​គឺ​ល្អ​ហើយ ប៉ុន្តែ​មនុស្ស​ក៏​ចាប់អារម្មណ៍​នឹង​អ្នក​ដែល​មានរឿង​ជីវិត និង​បទ​ពិសោធន៍​គួរ​ឲ្យ​ចាប់អារម្មណ៍​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត ពេល​ខ្លះ​បទ​ពិសោធន៍​ទាំងនេះ​ថែម​ទាំង​ផ្តល់​គំនិតល្អ​ៗ​ដល់​អ្នក​ទៀត​ដែល​ជួយ​ឲ្យ​អ្នក​គិត​ឃើញ​គំនិត​បើក​អាជីវកម្ម​ថ្មី​ៗ​ជាដើម ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ