ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រី​មិន​នឹក​ស្មាន ម្តាយ​និយាយ​ជា​ការ​ពិត​ទើប​មិន​ចាប់អារម្មណ៍ ស្រាប់​សមត្ថកិច្ច​ខ​ល​ទៅ​ស្ទើរ​ស្លុតចិត្ត(មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​មេម៉ាយ​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​អះអាង​ថា មាន​ជំងឺ​ប្រចាំ​កាយ​មើល​មិនជា​ក៏​តូចចិត្ត​ខ្លួនឯង​ធ្វើ​ដំណើរ​មក​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ បណ្តាល​ឲ្យ​ស្លាប់​ហើយ​លិច​បាត់​រក​សព​ពុំ​ឃើញ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​ថ្ងៃត្រង់ ទី​០៤…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​មេម៉ាយ​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​អះអាង​ថា មាន​ជំងឺ​ប្រចាំ​កាយ​មើល​មិនជា​ក៏​តូចចិត្ត​ខ្លួនឯង​ធ្វើ​ដំណើរ​មក​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ បណ្តាល​ឲ្យ​ស្លាប់​ហើយ​លិច​បាត់​រក​សព​ពុំ​ឃើញ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​ថ្ងៃត្រង់ ទី​០៤ ខែតុលា នេះ នៅ​ចំនុច​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ស្ត្រី​រង​គ្រោះ​មាន​វិបត្តិ​រូប​នោះ​ឈ្មោះ ហេ​ន នាថ អាយុ​៤៣​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ត្រពាំង​ថ្លឹង សង្កាត់ ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​ប្រណាក ឃុំ​រាយ​ប៉ាយ ស្រុក​កងមាស ខេត្តកំពង់ចាម ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​រូប​នោះ​ធ្វើ​ដំណើរ​ឡើង​លើ​ស្ពាន​ពី​ទិស​ខាង​លិចទៅ​កើត​ដោយ​មាន​កាន់​កាបូប​មួយ ។ នៅ​ពេល​ដល់​កណ្តាល​ស្ពាន ស្រាប់តែ​ទុក​កាបូប និង​ដោះ​ស្បែកជើង​លោត​ទម្លាក់​ខ្លួន​ទៅ​ក្នុង​ទន្លេ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល តែ​ម្តង ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា នៅ​ពេល​លោត​អ្នកដំណើរ​ក៏​បានរ​ត់ទៅ​ជួយ​ចាប់​ដែរ តែ​មិន​ទាន់ ។ បន្ទាប់​ពី​លោត​សម្លាប់​ខ្លួន ស្ត្រី​រូប​នោះ​ក៏​បាន​លិច​បាត់​រក​សព​ពុំ​ឃើញ​ឡើយ ។ តាម​កូនស្រី​ឈ្មោះ ខេ​ង ស្រី​ឡា អាយុ​២៣​ឆ្នាំ បានអោយ​ដឹង​ថា ម្តាយ​របស់​នាង​បាន​ចេញពីផ្ទះ កាលពី​ថ្ងៃ​ទី​៣ ខែតុលា​នេះ ហើយ​បាត់​រហូត ដោយ​នាង​មិន​បាន​ចាប់អារម្មណ៍​ឡើយ ។

រូបកូនស្រី

លុះ​នៅ​មុន​ពេល​កើតហេតុ​នាង​មិនឃើញ​ម្ដាយ​ត្រឡប់​មក​ផ្ទះ​វិញ ក៏​បាន​តេ​សួរ ស្រាប់តែ​ម្ដាយ​ប្រាប់​ថា គាត់​មក​លោតទឹក​សម្លាប់​ខ្លួន​នៅ​ស្ពាន​ជ្រោយចង្វារ នាង​ក៏​មិន​ជឿ និង​គិត​ថា ម្តាយ​គិត​ខ្លី​បែប​នេះ ។ កូនស្រី​រូប​នោះ​បាន​បន្ត​ថា នៅ​វេលា​ម៉ោង​ប្រមាណ​១​រសៀល មាន​ប្រជាពលរដ្ឋ​តេ​ប្រាប់​នាង​ថា ម្ដាយ​បាន​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ​បាត់​ហើយ ។

ក្រោយមក​ទៀត សមត្ថកិច្ច​បាន​តេ​ទៅ​ប្រាប់​ថា ឲ្យ​មក​យក​កាបូប ទូរស័ព្ទ និង​សំបុត្រ​ពេទ្យ​ទើប​ដឹង​ថា ម្ដាយ​ស្លាប់​មែន ។ តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា មូលហេតុ​ដែល​ធ្វើ​អោយ​ស្ត្រី​មេម៉ាយ​រូប​នោះ​លោតទឹក​សម្លាប់​ខ្លួន ដោយសារ​តែ​មាន​ជំងឺមហារីក​ក្រពះ​ជា​យូរ​មក​ហើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ