ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរបុរសម្នាក់ខ្ទាតទៅកណ្តាលថ្នល់ត្រូវ​រថយន្ត​បុក

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​គូទ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង រួច​ខ្ទាត​អ្នកបើកបរ​ម៉ូតូ​ទៅ​កណ្តាល​ថ្នល់ ស្រប​ពេល​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​សាំ​យ៉ុ​ង​មក​ដល់​ក៏​បុកក្នុងទិសដៅផ្ទុយគ្នា បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៩…

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​គូទ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង រួច​ខ្ទាត​អ្នកបើកបរ​ម៉ូតូ​ទៅ​កណ្តាល​ថ្នល់ ស្រប​ពេល​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​សាំ​យ៉ុ​ង​មក​ដល់​ក៏​បុកក្នុងទិសដៅផ្ទុយគ្នា បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧៦-១៧៧ ក្នុងភូមិ​ស្នោ ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ បូ សំណាង ហៅ​ទិ​ត្យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ព្រៃ​ព្រាល​(​ក​) ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក EXCITER ពណ៌​ខៀវ គ្មាន​ផ្លា​ក​លេខ ។

ចំណែក​រថយន្ត​ទាំង​២​គ្រឿង​ខាងលើ ក្នុង​នោះ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ព​ណ៌ស ពាក់​ស្លាក​លេខ កំពង់ធំ ៣A-១៤៣៧ បើកបរ​ដោយ​ឈ្មោះ ឡាយ ធី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​កំពង់​រទេះ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ បាន​រត់គេច​ខ្លួន​បាត់ និង​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​សាំ​យ៉ុ​ង អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​ទាំង​២​គ្រឿង និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ។ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ