ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​២​រូប​ដែល Chelsea គួរ​យក​មក​លេង​នៅ​រដូវ​កាល​ក្រោយ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Chelsea FC Online បានឱ្យ​ដឹង​ថា ក្លិប​តោ​ខៀវ Chelsea នៅ​រដូវ​កាល​នេះ​បាន​នាំ​មក​នូវ Tammy Abraham…

តាម​ប្រភព​ព័ត៌មាន Chelsea FC Online បានឱ្យ​ដឹង​ថា ក្លិប​តោ​ខៀវ Chelsea នៅ​រដូវ​កាល​នេះ​បាន​នាំ​មក​នូវ Tammy Abraham ដែល​ពេល​នេះ​បាន​បង្ហាញ​គ្រប់​គ្នា​ឱ្យ​ឃើញ​ថា គេ​គឺជា​ខ្សែប្រយុទ្ធ​ជម្រើស​ទី​មួយ​របស់​ក្រុម ដោយសារ​តែ​សមត្ថភាព​អភិវឌ្ឍ​ខ្លួន​ពី​កីឡាករ​វ័យក្មេង​ម្នាក់ ទៅ​ជា​កីឡាករ​លំដាប់​ស្មើ​ទៅ​នឹង​ជើង​ចាស់ Didier Drogba និង Wayne Rooney ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ក្លិប Chelsea គួរតែ​ទិញ​យក​កីឡាករ​ថ្មី​មួយទៀត ដើម្បី​យក​មក​លេង​នៅ​រដូវ​កាល​ក្រោយ​។ កីឡាករ​ដែល​គេ​គួរតែ​ទិញ​យក​មក​លេង គួរតែ​ជា​កីឡាករ​ខ្លាំង ដែល​អាច​មក​ប្រជែង​គ្រាប់​បាល់​ជាមួយនឹង Abraham ដើម្បី​ផ្តល់​នូវ​ភាព​ប្រកួតប្រជែង​ក្នុង​ក្រុម​។
កីឡាករ​ទី​មួយ​គឺ Harry Kane អាយុ​២៦​ឆ្នាំ គឺជា​កីឡាករ​មក​ពី Spurs ​។ នៅ​ពេល​ខាង​មុខ​បន្តិចទៀត​នេះ គេ​នឹង​ឡើង​ដល់​ចំនុចកំពូល​នៃ​អាជីព​របស់​គេ​។

មួយវិញទៀត គេ​បាន​ឈ្នះ​ពាន​ធំ​ៗ​ជា​ច្រើន​ដែរ ដែល​អាច​ហៅ​បាន​ថា​ជា​កីឡាករ​ខ្សែប្រយុទ្ធ​ខ្លាំង​ម្នាក់​លើ​លោក ក្នុង​ចំណោម​កីឡាករ​ខ្លាំង​ៗ​ឯទៀត​។ នៅ​ពេល​នេះ Spurs មិនសូវ​យកចិត្តទុកដាក់​លើ Kane ប៉ុន្មាន​ទេ តាំងពី​រដូវ​កាល​មុន ដែល​អាច​នឹង​ធ្វើ​ឱ្យ​កីឡាករ​រូប​នេះ​សម្រេចចិត្ត​ចាកចេញ​រក​ក្លិប​ណា​ដែល​អាច​អភិវឌ្ឍ​ខ្លួន​ល្អ​ជាង​នេះ​។ គេ​គួរតែ​ជា​កីឡាករ​ចម្បង​ដែល Chelsea មិន​គួរ​មើល​រំលង​។

កីឡាករ​ទី​ពីរ​គឺ Timo Werner អាយុ​២៣​ឆ្នាំ ដែល​ជា​កីឡាករ​មាន​សមត្ថភាព​ខ្ពស់ និង មាន​អនាគត​ភ្លឺស្វាង​នៅ​ថ្ងៃ​ខាង​មុខ​។ គេ​គឺជា​កីឡាករ​លំដាប់​ពិភពលោក ដែល​អាច​នឹង​ចាក​ចេញពី Leipzig នៅ​ថ្ងៃ​ណាមួយ ដើម្បី​ចូល​លេង​នៅ​ក្លិប​ល្បី​ៗ ដែល​អន្តរជាតិ​ស្គាល់​ច្បាស់​។ គេ​ក៏​ជា​កីឡាករ ដែល Chelsea គួរ​ទិញ​ដាក់​បន្ថែម​ក្នុង​ក្រុម​ផង​ដែរ​៕

ប្រភព ៖ chelseafconline , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ