ក្រុម​លោក សម រ​ង្ស៊ី ត្រូវ​បាន​ចោទ​ថា​មាន​​ទិស​ដៅ​ផ្តួលរំលំ​រាជា​និយម


រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​និង​ជាអ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​អះ អាង​ថា ក្រុមប្រឆាំង​និង​ជាឧទ្ទាម​ក្រៅច្បាប់​បាន​ដាក់​ទិស​ដៅ​ផ្តួលរំលំ​របបរាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ហើយ​ជំនួស​ដោយ​របប​សាធារណរដ្ឋ​និយម​វិញ ។

លោក សុខ ឥ​សាន បាន​ថ្លែង​បញ្ជាក់​បែបនេះ បន្ទាប់​ពី​លោក សម រ​ង្ស៊ី អះអាង​ថា អ្វី​ដែល​លោក​ធ្វើ​គឺ​ដើម្បី​ផ្តល់​អំណាច​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ផ្តួលរំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន មិនមែន​ជា​រដ្ឋប្រហារ​នោះ​ទេ ។ ទោះជា​យ៉ាងណា លោក សុខ ឥ​សាន បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​៣ ខែតុលា តាម​ប្រព័ន្ធ​តេ​ឡេ ក្រាម​ថា ទិស​ដៅ​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ គឺ​ផ្តួលរំលំ​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​និង​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដាក់​ជំនួស​ដោយ​របប​សាធារណរដ្ឋ​និយម ។

លោក​បានអះអាង​ថា ក្រុម​ឧទ្ទាម​ក្រៅច្បាប់​អត់​មាន​កម្លាំងស្អី​ទាំងអស់ កោតតែ​នឹក​ស្រមៃ​ផ្តួលរំលំ​រាជ
រដ្ឋាភិបាល​ទៅ​កើត ? លោក​សង្កត់ធ្ងន់​ថា​«​អានេះ​ចិត្តធំ​មែន​» ឲ្យ​ស្រែក​ទាល់តែ​ងាប់​ខ្លួន​ក៏​គ្មាន​បានការ​ដែរ ព្រោះ​ជា​វប្ប​ធ៌​ម​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ បាន​តែ​ស្រែក​ពី​ចម្ងាយ ។ លោក សុខ ឥ​សាន បាន​លើក​ឡើង​ថា កម្ពុជា​អមតៈ ប៉ុន្តែ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​មិនអមតៈ​ទេ បេ​ី​ហ៊ាន​ចូល​ស្រុក​ច្បាស់​ជា​ត្រូវ​វាយ​ខ្នោះ​រុញ​បញ្ចូល​គុក​ជា​មិន​ខាន ។ ការ​ភូត​កុហក ថា កងទ័ព​ឲ្យ​ជួយ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ជា​ការ​ស្រ​មេ​ី​ស្រមៃ​ធំ​ហេ​ី​យ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់​អំណាច​នេះ គឺ​បន្ទាប់​ពី​លោក សម រ​ង្ស៊ីបាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​ថា មាតុភូមិ និវត្តន៍​របស់​លោក​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ គឺ​ដើម្បី​បំផុស «​អំណាច​ប្រជាពលរដ្ឋ​»នៅ​កម្ពុជា​ដូច​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ជា ប្រវត្តិសាស្ត្រ ដែល​បាន​កើតឡើង​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន ក្នុង​ឆ្នាំ​១៩៨៦ ។

លោក សម រ​ង្ស៊ី សរសេរ​ថា «​អំណាច​ប្រជាពលរដ្ឋ​» នេះ​មិនមែន​ជា​បដិវត្តន៍​ពណ៌ ហើយ​ក៏​មិនមែន​ជា​រដ្ឋប្រហារ ដូច​អ្វី​ដែល​សម្តេច ហ៊ុន សែន អះអាង​នោះ​ទេ ។ «​អំណាច​ប្រជាពលរដ្ឋ​»គឺជា​ការ​ប្រមូលផ្តុំ​ប្រជាពលរដ្ឋ​រាប់​លាន​នាក់ ដែល​រដ្ឋអំណាច​មិន​អនុញ្ញាត​ឲ្យ​ចូលរួម​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ ហើយ​ដែល​សម្រេច​ចេញ​មុខ​តវ៉ា​ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​តាម​បែបបទ​ប្រជាធិបតេយ្យ ដោយ​អហិង្សា និង​ស្របច្បាប់ ពីព្រោះ​ជា​ការ​ប្រើ​សិទ្ធិ​ស្របច្បាប់​របស់​ពលរដ្ឋ​ម្នាក់​ៗ​ក្នុង​ការ​សម្តែង​មតិ និង​ការ​ប្រមូលផ្តុំ​គ្នា​ដោយ​សន្តិវិធី ។

ទោះបី​លោក សម រ​ង្ស៊ី ខិតខំ​បញ្ជាក់​យ៉ាងណា​ក្តី ក៏​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អះអាង កាលពី​ថ្ងៃ​ទី​២ ខែតុលា​ថា អ្វី​ដែល​ទណ្ឌិត​រូប​នេះ​កំពុង​ធ្វើ​គឺជា​ការ​ធ្វើ​រដ្ឋប្រហារ​ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល ពិសេស​នោះ​ផ្លាស់​ប្តូរ​របប​គ្រប់គ្រង​សព្វថ្ងៃ ។ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា បើសិន​អ្នក​ដែល​ចូលរួម​តាម​ផែនការ​របស់​ទណ្ឌិត​រូប​នេះ​នឹង​ទទួលទោស​ដូច​អ្វី​ដែល​ក្រសួងយុត្តិធម៌​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កន្លង​មក​។

សម្តេច​តេ​ជោ​លើក​ឡើង​ថា បើ​ទណ្ឌិត​យក​ថ្ងៃ​ទី​៩ វិច្ឆិកា ចូល​ស្រុក សម្តេច​ក៏​ប្រកាស​យក​ថ្ងៃ​ទី​៩ វិច្ឆិកា
ជា​ថ្ងៃ​ហូប ឬ​អកអំបុក​នៅ​ទូ​ទាំង​ប្រទេស ។ សម្តេច​តេ​ជោ ក៏​បាន​អំពាវនាវ​ដល់​សកម្មជន ឬ​អ្នកគាំទ្រ​គណបក្ស​ប្រជា​ជនក​ម្អុ​ជា​ទាំងអស់​រៀបចំ​ពិធី​អកអំបុក​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ។

ជា​ការ​កត់សម្គាល់ ជុំវិញ​ការ​លើក​ឡើង​របស់លោក សម រ​ង្ស៊ី ខាងលើ​នេះ គឺ​បន្ទាប់​ពី​សម្តេច​តេ​ជោ​
នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ហៅ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា​ខាង​មុខ​ថា ជា​ការ​ធ្វើ​រដ្ឋប្រហា​ដើម្បី​ប្ដូរ​របបរាជា​និយម និង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល ។ សម្តេច​តេ​ជោ បាន​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​ចូលរួម​គាំទ្រ​លោក សម រ​ង្ស៊ី នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ។

ការ​គាំទ្រ​មាតុភូមិនិវត្តន៍​របស់​លោក សម រ​ង្ស៊ី ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ថា​ជាការ​ចូលរួម​បំផ្លាញ​ប្រទេស និង​បំផ្លាញ​សន្តិភាព​។សូម​ជម្រាប​ថា គិត​ត្រឹម​ដើមខែ​តុលា​នេះ តុលាការ​កម្ពុជា​បាន​ចោទប្រកាន់​មនុស្ស​ជាង​១៦០​នាក់ និង​ចាប់ខ្លួន​មនុស្ស​ជាង​៣០​នាក់​ពី​បទ «​រួមគំនិត​ក្បត់​» បន្ទាប់​ពី​ពួក​គេ​បង្ហាញ​ជំហរ​គាំទ្រ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រ​ង្ស៊ី នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ។

តាម​រយៈ​ចំណាត់ការ​នេះ លោក សម រ​ង្ស៊ី និយាយ​ថា សម្តេច ហ៊ុន សែន កំពុង​ភ័យ​ខ្លាច​ជាទី​បំផុត​ចំពោះ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក ហើយ​ព្យាយាម​រក​លេស​ដើម្បី​រារាំង​កុំ​ឲ្យ​លោក​វិល​ចូល​ស្រុក​បាន ។

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​លោក សម រ​ង្ស៊ី អាជ្ញាធរ​កម្ពុជា​បាន​ប្រកាស​រួច​ហើយ​ថា ខ្លួន​នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់ ដើម្បី​ចាប់ខ្លួន​លោក សម រ​ង្ស៊ី ប្រសិនបើ​លោក ហ៊ាន​ចូល​ស្រុក​វិញ​មែន​នោះ ព្រោះ​មាន​ដីកា​តុលាការ​រួច​ហើយ ៕​

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ