រដ្ឋសភា​អនុម័ត​ជា​ឯកច្ឆ័ន្ទ​សេចក្តីព្រាងច្បាប់​យល់ព្រម​រវាង​កម្ពុជា និង​អង្គការ​ហាមឃាត់​អាវុធ​គីមី


រាជធានី​ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​អង្គការ​ហាមឃាត់​អាវុធ​គីមី​ស្ដី​ពី​បុព្វសិទ្ធិ និង​អភ័យឯកសិទ្ធិ​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី ដែល​មាន​៣​មាត្រា ត្រូវ​រដ្ឋសភា​អនុម័ត​ជា​ឯកច្ឆ័ន្ទ ។ សេចក្តីព្រាងច្បាប់​នេះ ត្រូវ​បាន​សមាជិក​រដ្ឋសភា​ចំនួន​១០៥​រូប បាន​លើកដៃ​អនុម័ត​ទាំងស្រុង​នៅ​ក្នុង​សម័យ​លើក​ទី​៣ នីតិកាល​ទី​៦ ក្រោម​អធិបតីភាព​សម្តេច ហេង​សំ​រិ​ន ប្រធានរដ្ឋសភា ។

សេចក្តីព្រាងច្បាប់​នេះ ត្រូវ​បាន​រដ្ឋសភា​អនុម័ត​ម្តង​មួយ​មាត្រា ។ យោង​តាម​សេចក្តី​ថ្លែង​ហេតុ​បាន​ឲ្យ​ដឹង​ថា ព្រះរាជាណាចក្រ​កម្ពុជា​ជា​សមាជិក​អង្គការ​ហាមឃាត់​អាវុធ​គីមី ដែល​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​១៩៩៣ ដោយ​បាន​ផ្តល់​សច្ចាប័ន នៅ​ថ្ងៃ​ទី​១៩ ខែ​កក្ក ដា ឆ្នាំ​២០០៥ ។ ចំពោះ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​អង្គការ​ហាមឃាត់​អាវុធ​គីមី​ស្ដី​ពី​បុព្វសិទ្ធិ និង​អភ័យឯកសិទ្ធិ​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចុះហត្ថលេខា រួច​ហើយ កាលពី​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៧ ។

ចំពោះ​នីតិវិធី​បន្ត គឺ​ការ​ផ្តល់​សច្ចាប័ន ដើម្បី​កិច្ចព្រមព្រៀង​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ពេល​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​បាន​តម្កល់​ទុក​លិ​ខិ​តូប​ករ​ណ៍​នៃ​ការ​ផ្តល់​សច្ចាប័ន​ជាមួយ​អង្គការ​ហាមឃាត់​អាវុធ​គីមី ។ ថ្លែង​ហេតុ​បាន​បន្ត​ថា អាជ្ញាធរ​ជាតិ​អាវុធ​គីមី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្វើ​ទំនាក់ទំនង​ល្អ មាន​កិច្ច​សហប្រតិបត្តិការ​យ៉ាង​រលូន និង​មាន​ប្រសិទ្ធភាព​ជាមួយ​អង្គការ​ហាមឃាត់ អាវុធ​គីមី ក្នុង​ការ​សិក្សា​វិភាគ​ទៅ​បើ​គោលបំណង​នៃ​មាត្រា​នីមួយ​ៗ​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ​ដោយ​មិន​មាន​ផល​ប៉ះពាល់​ដល់​ច្បាប់​គោលនយោបាយ និង​សារៈ​ប្រយោជន៍​របស់​ប្រទេស​ជាតិ​ឡើយ ។

កន្លង​មក​ប្រទេស​ដែល​ជា​រដ្ឋ​ភាគី​ជាមួយ​អង្គការ​ហាមឃាត់​អាវុធ​គីមី មាន​ចំនួន​១៩៣​ប្រទេស ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​មាន​ចំនួន​៥៦ ក្នុង​នោះ​ប្រទេស​ចំនួន​៥៥ បាន​ចុះហត្ថលេខា ប៉ុន្តែ​បាន​ផ្តល់​សច្ចាប័ន​មាន​ចំនួន​៤១​ប្រទេស ។ ដោយឡែក​នៅ​ក្នុង​អាស៊ាន​ប្រទេស​ដែល​បាន​ចុះ​កិ ច្ច​ព្រមព្រៀង​មាន​ចំនួន​៥ គឺ​កម្ពុជា ឡាវ ហ្វី​លី​ពី​ន ថៃ និង​វៀតណាម ។ ថ្លែង​បញ្ជាក់​ថា គោលបំណង​នៃ​កិច្ចព្រមព្រៀង​នេះ​មាន​ដូច​ខាងក្រោម ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការ​ហាមឃាត់​អាវុធ​គីមី ដើម្បី​សម្អាត​កាក​សំណល់​សារធាតុ អាវុធ គីមី ដែល​បាន​បន្សល់​ទុក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុ​ជានា​សម័យ​សង្គ្រាម​ពី​ទសវត្សរ៍​៦០ និង​ទសវត្សរ៍​៧០ ។ ហាមឃាត់ និង​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​សារធាតុ​អាវុធ​គីមី​នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ចូលរួម​ជាមួយ​សហគមន៍​ក្នុង​តំបន់​សហគមន៍​អន្តរជាតិ និង​អង្គការសហប្រជាជាតិ​ក្នុង​ការ​ធ្វើ​ឱ្យ​ពិភពលោក​ទាំងមូល​មាន​សុវត្ថិភាព​ពី​ការ​រីកសាយ​ភាយ​នៃ​សារធាតុ​អាវ​ធ​គីមី ស្រប​តាម​មាត្រា ៤៤ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ព្រះរាជាណាចក្រ​កម្ពុជា​បាន​ទទួល​សារៈ​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​នេះ​មាន​ដូច​ខាងក្រោម​៖ ទទួល​បាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការ​ហាមឃាត់​អាវុធ​គីមី ទទួល​បាន​ជំនួយ​បច្ចេកទេស និង​ការ​អភិវឌ្ឍ​សមត្ថភាព ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ