ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុតែ​មាន​ឥទ្ធិពល Messi ឱ្យ​ក្លិប​វ៉ៃ​ចេញ​កីឡាករ​ចាស់វស្សា​១​រូប​នេះ​ពី​ក្រុម

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Playing For 90 បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi មិនមែន​ត្រឹមតែ​ជា​កីឡាករ​នៅ​ក្នុង​ក្រុម​នោះ​ទេ គេ​គឺជា​អ្នក​នៅ​ពីក្រោយ​ការ​សម្រេចចិត្ត​ផ្សេង​ៗ​របស់​ក្រុម​ទាំងមូល​ថែម​ទៀត​ផង…

តាម​ប្រភព​ព័ត៌មាន Playing For 90 បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi មិនមែន​ត្រឹមតែ​ជា​កីឡាករ​នៅ​ក្នុង​ក្រុម​នោះ​ទេ គេ​គឺជា​អ្នក​នៅ​ពីក្រោយ​ការ​សម្រេចចិត្ត​ផ្សេង​ៗ​របស់​ក្រុម​ទាំងមូល​ថែម​ទៀត​ផង ។

នៅ​រដូវ​កាល​នេះ Messi ចង់ឱ្យ​ក្លិប​លក់​ចេញ​មិត្ត​រួម​ក្រុម​ចោល​ខ្លះ ។ តាម​ការ​ពិត​ទៅ​ការ​ស្តាប់ Messi ឬ​ក៏​អត់​វា​ជា​ការ​សម្រេចចិត្ត​របស់​ថ្នាក់ដឹកនាំ​ទាំងមូល តែ​ភាគច្រើន​គឺ​គេ​សុខចិត្ត​ស្តាប់​តាម Messi ព្រោះតែ​គេ​ចង់ឱ្យ​កីឡាករ​ខ្លាំង​ប្រចាំ​ក្រុម​សប្បាយចិត្ត ។

យោង​តាម Fox Sports បានឱ្យ​ដឹង​ថា Lionel Messi បាន​ស្នើ​ឱ្យ Barcelona លក់ Sergio Busquets មុន​ពេល​ចប់​រដូវ​កាលបើ​ទោះបីជា​កីឡាករ​រូប​នេះ​លេង​នៅ Barcelona អស់​រយៈពេល​១១​ឆ្នាំ​មក​ដោយ​គ្មាន​បង្ក​បញ្ហា​ណាមួយ​ក៏​ដោយ ។

សមត្ថភាព​លេង​របស់ Busquets នៅ​រដូវ​កាល​នេះ​គឺជា​បញ្ហា ដោយសារ​តែ​គេ​មិន​អាច​លេង​ដល់​កម្រិតស្តង់ដារ​ដែល​គ្រប់​គ្នា​អាច​ទទួលយក​បាន ជា​ពិសេស​នៅ​ក្នុង​ការ​ប្រកួត Champions League តែបើ​នៅ​ក្នុង La Liga គេ​លេង​បាន​ល្អ​គ្រាន់បើ​ដែរ​ក្រោយ​ពី Assit បាន​២​ដង​នៅ​ក្នុង​ការ​ប្រកួត​៥​ដង ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Busquets គឺជា​ខ្សែបម្រើ​យ៉ាង​ល្អ​សម្រាប់​ក្លិប​អ្នកមាន​បុណ្យ Barcelona ដោយ​គេ​បាន​រៀន​ពី Xavi ។ Barcelona នឹង​មិនមែន​ជា Barcelona ដូច​សព្វ​ថ្ងៃនេះ​ទេ​បើ​គ្មាន Busquets ៕

ប្រភព ៖ playingfor90 , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ