​ប៉ូលិស​សន្និដ្ឋាន៖ ខណៈធ្លាក់​ឡាន​ចូល​ទឹក​​ភ្លាម គាត់ក៏ខំហែល​ចេញ​ក្រៅ តែអត់​ផុត


ខេត្តកំពង់ឆ្នាំង ៖ តាមសេចក្តីរាយការណ៍បន្តថា ករណី​​​គ្រោះថ្នាក់ចរាចរណ៍​​​របស់​​លោកអនុប្រធាន​មន្ទីរ​ទំនាក់​ទំនង​រដ្ឋសភា ព្រឹទ្ធ​​សភា និង​អធិការដ្ឋាន​កិច្ច​ខេត្តកំពង់ឆ្នាំងនោះ ត្រូវបាន​​ដឹកបញ្ជូន​​សពលោក​​យក​ទៅ​កាន់​​លំនៅ​ឋាន​ក្នុង​រាជធានី​ភ្នំពេញ នៅថ្ងៃទី០៤ តុលា ដដែលនេះ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ​ដោយ​ឡែក ​រថយន្ត​​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខភ្នំពេញ 2P.2163 ត្រូវសមត្ថកិច្ច​បាន​ហៅ​រថ​យន្ត​ស្ទូច​​​យក​​​ទៅ​រក្សា​ទុក​ ដើម្បីរៀបចំឯកសារ​ប្រគល់ម្ចាស់​ដើម​វិញ ។

តាម​​ការ​ពិនិត្យ​កន្លែង​របស់​មន្ត្រី​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​ឱ្យ​ដឹងទៀត​ថា រថយន្ត​ជន​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​ពី​កាន់ជើង​មក​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​មក​ខាងស្តាំ​ដៃ រួច​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹកតែ​ម្តង ។ រថយន្ត​មិន​បាន​ក្រឡាប់​នោះ​ទេ ប៉ុន្តែ​បាន​លិចទៅ​ក្នុង​ទឹក​ឃើញ​តែ​ដំបូល ហើយ​ឃើញ​ជន​រង​គ្រោះ​បាន​ស្លាប់​អណ្តែត​ទឹកនៅ​ពីក្រោយ​រថយន្ត ប្រហែលជា​៣​ម៉ែត្រ ដែល​អាច​សន្និ ដ្ឋាន​បាន​ថា​ ជន​រង​គ្រោះ​បាន​ហែល​ចេញពី​រថយន្ត ប៉ុន្តែ​ដោយសារ​ស្ថានភាព​ង​ងឹត មិន​អាច​រក​ច្រាំង​ឃើញ ក៏​ផុត​ដៃផុតជើង​បណ្តាល​អោយ​លង់​ស្លាប់​​តែម្តង ។

សេចក្តីរាយការណ៍បន្តទៀតថា ​ជន​រងគ្រោះខាងលើ​​ ឈ្មោះ គិ​ន វិសាល អាយុ​ជាង៣០ឆ្នាំ មាន​ទីលំនៅ​រាជ​ធានី​ភ្នំពេញ ​។ ប្រភព​ពី​មន្ត្រី​ទំនាក់ទំនង​ព្រឹទ្ធសភា​រដ្ឋសភា​និង​អធិការដ្ឋាន​កិច្ច ដែល​បាន​ចុះ​ដល់​កន្លែង​កើត​ហេតុ​បាន​បញ្ជាក់ថា កាលពី​ល្ងាច​ថ្ងៃ​ទី០៣ ​តុលា ​មន្ត្រី​របស់​មន្ទីរ​ទំនាក់ទំនង​សភា និង​ព្រិ​ទ្ធ​សភា មាន​រៀប​ចំ​ពិធី​ពិសារ​អាហារ​សាមគ្គី​ជុំ​គ្នា ក្រោយមក​ម៉ោង​ប្រហែល​ជាង​៧​យប់ក៏​បែក​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ។

ប្រភពបន្តថា ចំណែក​ជន​រង​គ្រោះ​មិនដឹង​បើករថយន្ត​ទៅ​​ណា​នោះ​ទេ ។ លុះ​ព្រឹក​ឡើង ​ស្រាប់តែ​ប្រទះ​ឃើញ​អណ្ដែត​ទឹក​នៅ​ចំណុច​ផ្លូវ​លេខ១ ទៅ​កាន់​តំបន់​អភិវឌ្ឍន៍​ថ្មី​របស់​ក្រុង​កំពង់ឆ្នាំងតែម្តង ។

​សូមរំលឹកថា៖ អត់បញ្ចប់ទេ…សោកនាដកម្ម​១​ករណី​ទៀត​​​លើដងផ្លូវ

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ