ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ​! ខូច​ផ្លូវដែក​៣​ទៅ​៤​កន្លែង​ហើយ​ក្រុង​ប៉ោយ​ប៉ែ​តម​ក​ពី​អ្វី​ទៅ?

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ទឹកជំនន់​លិច​ផ្លូវដែក​អាជ្ញាធរ​ក្រុង​ថា បណ្តាល​មក​ពី​ក្រុមហ៊ុន​បិត​ទឹក​ទុក​ធ្វើ​អាជីវកម្ម​ទឹក​ស្អាត​មិន​ព្រម​បើក ទើប​បណ្តាល​លិច​ខូច​ផ្លូវដែក​រហូត​៣​ទៅ​៤​កន្លែង ដែល​លើក​ឡើង​កិច្ចប្រជុំ​រក​ដំណោះស្រាយ​ផល​ប៉ះពាល់​នៅ​ថ្ងៃ​ទី​០៣ ខែតុលា​នេះ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ ។ ក្នុង​កិច្ចប្រជុំ​លោក…

បន្ទាយ​មាន​ជ័យ ៖ ទឹកជំនន់​លិច​ផ្លូវដែក​អាជ្ញាធរ​ក្រុង​ថា បណ្តាល​មក​ពី​ក្រុមហ៊ុន​បិត​ទឹក​ទុក​ធ្វើ​អាជីវកម្ម​ទឹក​ស្អាត​មិន​ព្រម​បើក ទើប​បណ្តាល​លិច​ខូច​ផ្លូវដែក​រហូត​៣​ទៅ​៤​កន្លែង ដែល​លើក​ឡើង​កិច្ចប្រជុំ​រក​ដំណោះស្រាយ​ផល​ប៉ះពាល់​នៅ​ថ្ងៃ​ទី​០៣ ខែតុលា​នេះ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ ។

ក្នុង​កិច្ចប្រជុំ​លោក ទូច ម្នី អភិបាលរង​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ទឹកជំនន់​ដែល​ជន​លិច​ផ្លូវដែក និង​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​កូន​ដំរី​សង្កាត់​និមិត្ត​ក្រុង​ប៉ោយ​ប៉ែ​ត គឺ​បណ្តាល​មក​ពី​បាក់​ធ្លាយ​ទំ​បន់ (​អូរ​ខៃ​ដ​ន​) ដោយ​ទឹកជំនន់​ធ្លាក់​ពី​ថៃ និង​ជំនន់​ទឹកភ្លៀង​ទើប​បណ្តាលច្រោះ​ដាច់​ផ្លូវដែក ។

លោក​បាន​បញ្ជាក់​ថា តាម​ការ​សិក្សា​មើល​មូលហេតុ​ដែល​ទឹក​លិច បណ្តាល​ខូច​ផ្លូវដែក គឺ​មក​ពី​អាង​អូរ​ខៃ​ដ​ន​ត្រូវ​បិត​ទឹក​ទុក​របស់​ក្រុមហ៊ុន​អាន​កូ សម្រាប់​ធ្វើ​អាជីវកម្ម​ទឹក​ស្អាត​ប្រើប្រាស់​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​មិន​ព្រម​បើកទឹក​ទម្លាក់​ទៅ​ផ្នែក​ខាងក្រោម ទើប​បណ្តាល​បាក់​ទំនប់​ហូរ​ច្រោះ​ដាច់​ផ្លូវ និង​លិច​ផ្លូវជាតិ​លេខ​៥ ។

លោក ទូច ម្នី បាន​បញ្ជាក់​ថា នៅ​ទំ​បន់​អាង​អូរ​ខៃ​ដូន ក្រុង​ប៉ោយ​ប៉ែ​ត​មាន​ក្រុមហ៊ុន​ឧកញ៉ា ឡាយ ប៊ុ​ន​ប៉ា បាន​ទិញ​ដី​ពី​ក្រុមហ៊ុន​ត្រូ​ពី​កា​ណា ហើយ​គ្រោង​ចាក់​ដី​គ្រោង​អភិវឌ្ឍន៍​ក្រុង​រណប លើ​ផ្ទៃដី​៥០០​ហិ​កតា ។ ហើយ​មួយ​ចំណែក​អូរ​ខៃ​ដ​ន​ត្រូវ​ក្រុមហ៊ុន​អាន​កូ​កាយ និង​ទប់ទឹក​ទុក​សម្រាប់​ធ្វើ​អាជីវកម្ម​ទឹក​ស្អាត​ផ្គត់ផ្គង់​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​ស្តី​ពី​ការ​រក​ដំណោះស្រាយ​ពី​ផល​ប៉ះពាល់​ដោយសារ​ការ​បាក់​ធ្លាយ​ទំនប់​អូរ​ខៃ​ដ​ន មក​លើ​ផ្លូវដែក​ស្ថិត​ភូមិ​សា​ស្គ្រ​សង្កាត់​និមិត្ត​ក្រុង​ប៉ោយ​ប៉ែ​ត បណ្តាល​ទឹក​ហូរច្រោះ​តួ​ផ្លូវដែក​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ។ លោក​បាន​បញ្ជាក់​ថា ដើម្បី​រក​ដំណោះស្រាយ និង​បញ្ជៀ​ស​បញ្ហា​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​ទឹកជំនន់​បន្ត​ទៀត ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​សុំ​អោយ​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស ។

លោក លី បូ​រិ​ន អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ទទួល​បន្ទុក​ផ្លូវដែក​បាន​មាន​ប្រសាសន៍​ថា ផ្លូវដែក​ដែល​ខូចខាត​៣​ទៅ​៤​កន្លែង ដោយ​ទឹកជំនន់​ហូរ​ច្រោះ​ដាច់​និង​ខូចខាត​ធ្ងន់ធ្ងរ ហើយ​ប្រជុំ​ក្រុមការងារ​បច្ចេកទេស ដើម្បី​រក​ដំណោះស្រាយ​ផល​ប៉ះពាល់​ដោយសារ​បាក់​ធ្លាយ​ទំនប់​អូរ​ខៃ​ដ​ន និង​បញ្ជៀ​ស​បញ្ហា​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់​បន្ត​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ