ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលឆ្មក់​ក្នុង​កន្លែងអុីនធើរណេតនៅខណ្ឌដូនពេញ​ ប្រមូលប្រុសស្រីច្រើននាក់​ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្លាំង​​សមត្ថ​កិច្ច​ខណ្ឌដូនពេញ​បាន​ឆ្មក់​ចុះ​បង្ក្រាប​គ្រឿងញៀន​នៅ​ក្នុង​កន្លែង​អុីន​ធើ​ណេ​ត​បង្កប់​ល្បែងស៊ីសង​មួយ​កន្លែង ដោយ​បាន​ឃាត់ខ្លួន​អ្នក​ពាក់ព័ន្ធ​គ្រឿងញៀន និង​អ្នកលេង​ល្បែង​ជា​ជនជាតិ​ខ្មែរ និង​ជនបរទេស​សរុប​ចំនួន​១៥​នាក់ ព្រមទាំង​ដកហូត​ថ្នាំ​ញៀន​ចំនួន​១២​កញ្ចប់ រួម​ទាំង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ផង​ដ​ដែរ​ ។ ​ប្រតិបត្តិការចុះ​​បង្ក្រាបករណី​ខាង​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី៣…

រាជធានីភ្នំពេញ ៖ កម្លាំង​​សមត្ថ​កិច្ច​ខណ្ឌដូនពេញ​បាន​ឆ្មក់​ចុះ​បង្ក្រាប​គ្រឿងញៀន​នៅ​ក្នុង​កន្លែង​អុីន​ធើ​ណេ​ត​បង្កប់​ល្បែងស៊ីសង​មួយ​កន្លែង ដោយ​បាន​ឃាត់ខ្លួន​អ្នក​ពាក់ព័ន្ធ​គ្រឿងញៀន និង​អ្នកលេង​ល្បែង​ជា​ជនជាតិ​ខ្មែរ និង​ជនបរទេស​សរុប​ចំនួន​១៥​នាក់ ព្រមទាំង​ដកហូត​ថ្នាំ​ញៀន​ចំនួន​១២​កញ្ចប់ រួម​ទាំង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ផង​ដ​ដែរ​ ។

​ប្រតិបត្តិការចុះ​​បង្ក្រាបករណី​ខាង​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី៣ ខែ​កញ្ញា ឆ្នាំ ២០១៩ នៅ​ចំណុច​ទីតាំង​អុីន​ធើ​ណេ​ត​មួយ​កន្លែង ផ្ទះ​លេខ ៦២Eo (​ទល់​មុខ​ផ្សារ​សូ​រិ​យា​ម៉​ល​) ផ្លូវ​លេខ ៥១ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​អនុវត្តន៍​ទៅ​តាម​បទបញ្ជារ​របស់​​លោក​ឧត្តម​សេនី​យ៍​​ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិ​បាល​ខណ្ឌ​ដូន​ពេញ ទើប​អធិការដ្ឋានប៉ុស្តិ៍ បាន​សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​សង្កាត់​ផ្សារ​ថ្មី​ទី​៣​​បើក​ប្រតិបត្តិ​ការចុះ​​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ក្នុង​កន្លែង​អុី​ន​ធើ​ណេ​ត​មួយ​កន្លែង​ខាងលើ ដោយ​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​អ្នក​ពាក់ព័ន្ធ និង​លេងល្បែង​ស៊ីសង​ខុសច្បាប់​ទាំងប្រុស ទាំងស្រី ជា​ជនជាតិ​ខ្មែរ និងជនជាតិ​ម៉ា​ឡរ​ស៊ី សរុប​ចំនួន​១៥​នាក់​ (​ក្នុង​នោះ​ស្រី​៧ ប្រុស​៨​នាក់​) ​។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​ប​បន្ត​ទៀត​ថា ក្រៅពី​ការ​ចាប់​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ទាំង​ជនជាតិ​ខ្មែរ និងបរទេស​ទាំង​១៥​នាក់​ខាងលើនេះ កម្លាំង​របស់​លោក​ក៏​បាន​ធ្វើការ​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ចំនួន ១២​កញ្ចប់ ថ្នាំ​គ្រាប់​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​១២​គ្រាប់ ដាវ​កែ​ច្នៃ​ចំនួន​១​ដើម រួម​ទាំង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​ និង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ក្រោយពេលកើតហេតុ ជនសង្ស័យទាំង​១៥​នាក់​ខាងលើរួមទាំង​វត្ថុតាង​ត្រូវ​​បានសមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌដូនពេញ ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ