ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់រត់តាមផ្លូវ ម្នាក់ទៀតរត់ចូលសម្ងំក្នុងលូ ក្រោយសមត្ថកិច្ច​តាម​ប្រមាញ់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​តែ​មិនដឹង​ថា​ឆក់​កាបូប ឬ​ឆក់​ទូរស័ព្ទ​នោះ​ទេ​បាន​សម្រេច​ហើយ​ ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ពេញទំហឹង បណ្តាល​អោយ​ដួល ហើយ​ជនសង្ស័យ​ទាំង​២​នាក់​នាំ​គ្នា​រត់គេច​ខ្លួន ដោយ​ម្នាក់​បាន​រត់​ដល់​ផ្លូវ​១១៣ ចំណែក​ម្នាក់​ទៀត​រត់​ចូល​សម្ងំ​ក្នុង​លូ ទោះបីជា​យ៉ាងណា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​តែ​មិនដឹង​ថា​ឆក់​កាបូប ឬ​ឆក់​ទូរស័ព្ទ​នោះ​ទេ​បាន​សម្រេច​ហើយ​ ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ពេញទំហឹង បណ្តាល​អោយ​ដួល ហើយ​ជនសង្ស័យ​ទាំង​២​នាក់​នាំ​គ្នា​រត់គេច​ខ្លួន ដោយ​ម្នាក់​បាន​រត់​ដល់​ផ្លូវ​១១៣ ចំណែក​ម្នាក់​ទៀត​រត់​ចូល​សម្ងំ​ក្នុង​លូ ទោះបីជា​យ៉ាងណា ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​កម្លាំង​ខណ្ឌ​៧​មក​រា​ដេញ​តាម​ចាប់​ក្របួច​ជាប់​ទាំង​២​នាក់ រួច​យក​ទៅ​សួរនាំ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​មន្ទីរ​សម្រាក​ព្យាបាល​យីហោ ហ្វ​អេ​វើ​យុំ​ា​ង តាម​បណ្តោយ​ផ្លូវ​១១៣ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន ។

ជនសង្ស័យ​២​នាក់​ខាងលើ​នោះ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០១៩ ពាក់​ស្លាក​លេខ ភ្នំពេញ ១HJ-១៣៨០ ។

តាម​ប្រភព​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេឃើញ​សមត្ថកិច្ច​ខណ្ឌ​៧​មក​រា​កំពុង​តែ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម បើកបរ​តាម​បណ្តោយ​ផ្លូវ​១០៥ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​មិនដឹង​ថា ជនសង្ស័យ​ខាងលើ​២​នាក់​នោះ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ឬ​ឆក់​កាបូប​នោះ​ទេពី​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ធូ​ដេ (Today) មិន​ចាំ​ពណ៌ មិន​ចាំ​ស្លាក​លេខ​បាន​សម្រេច ហើយ​បំរុង​នឹង​បើក​ម៉ូតូ​គេចខ្លួន ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រទះ​ឃើញ​និង​ដេញ​តាម​ចាប់ ស្រាប់តែ​ជនសង្ស័យ​បើក​ម៉ូតូ​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ស្គូ​ពី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BQ-៤៤៥០ កំពុង​ធ្វើ​តាម​បណ្តោយ​ផ្លូវ​២៧៨ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត បណ្តាល​អោយ​ម៉ូតូ​ម៉ាក​ស្គូ​ពី​ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ ចំណែកឯ​ជនសង្ស័យ​វិញ​ម្នាក់​រត់​ចូល​ទៅ​ស​ង្ងំ​ក្នុង​លូ និង​ម្នាក់​ទៀត​បានរ​ត់ទៅ​ដល់​ផ្លូវ​១១៣ ទើប​សមត្ថកិច្ច​ខណ្ឌ​៧​មក​រា​បាន​ក្របួច​ជាប់​ទាំង​២​នាក់​យក​មក​សួរនាំ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ