ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការបង្ក្រាបគ្រឿងញៀ.ន​ដែលអត់ចេះ​អស់​…​ស្តែងនេះ សូម្បីតែក្នុងខុនដូ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា គ្រឿងញៀន​ជិត​៤០​គីឡូក្រាម ត្រូវ​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បង្ក្រាប​បាននៅ​ក្នុង​បន្ទប់​ខុន​ដូ​មួយ​កន្លែង កាលពី​យប់​ថ្ងៃទី​២ ខែតុលា និង​ចាប់​ឃាត់ខ្លួន​ជន​ជាតិ​ចិនម្នាក់​ដែល​សម្ងំ​លាក់ខ្លួន​ជួញ​គ្រឿងញៀន ។ លោក​ឧត្តមសេនីយ៍ឯក…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា គ្រឿងញៀន​ជិត​៤០​គីឡូក្រាម ត្រូវ​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បង្ក្រាប​បាននៅ​ក្នុង​បន្ទប់​ខុន​ដូ​មួយ​កន្លែង កាលពី​យប់​ថ្ងៃទី​២ ខែតុលា និង​ចាប់​ឃាត់ខ្លួន​ជន​ជាតិ​ចិនម្នាក់​ដែល​សម្ងំ​លាក់ខ្លួន​ជួញ​គ្រឿងញៀន ។

លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា ក្រោម​ការ​ដឹកនាំ​របស់​នាយ​ឧត្ដមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាលជាតិ និង​មានការ​ចង្អុលបង្ហាញ​ពី​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន កាលពី​វេលាម៉ោង​ប្រមាណ​៩​យប់​ថ្ងៃ​ទី​២ ខែតុលា កម្លាំង​សមត្ថកិច្ច​ជំនាញ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស៊ី ផល្លា នាយក​រង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​លោក​វរសេ​នីយ៍ត្រី សេង ឃុន​ណា​ង នាយការិយាល័យ​ទី​១១ បាន​ចុះ​បង្ក្រាប​ករណី ជួញដូរ​គ្រឿងញៀន​មួយ​ករណី នៅ​ចំណុច​ខុន​ដូ​មួយ​កន្លែង​ជាន់​ទី​២៩ បន្ទប់​លេខ​១៩ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

លោក ឡឹ​ក វណ្ណៈ បន្ត​ថា ជា​លទ្ធផល​សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ជនជាតិ​ចិន​ឈ្មោះ Yun Lianfu ភេទ​ប្រុស អាយុ​៥១​ឆ្នាំ និង​ចាប់​យក​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​៣៩​កញ្ចប់​ធំ ដែល​មាន​ទម្ងន់​៣៩​គីឡូក្រាម ។ ជាមួយ​នេះ កម្លាំង​សមត្ថកិច្ច​ក៏​កំពុង​បន្ត​តាម​ចាប់ខ្លួន​មុខសញ្ញា​ម្នាក់​ជា​ម្ចាស់​ថ្នាំ​ញៀន​ដែល​នាំ​យក​មក​លក់ និង​ប្រគល់​ឲ្យ​ជនជាតិ​ចិន​រូប​នេះ ។ ជនសង្ស័យ​ជា​ជនជាតិ​ចិន​និង​ថ្នាំ​ញៀន​ជិត​៤០​គីឡូក្រាម​នេះ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ជនជាតិ​ឡាវ​ម្នាក​នាំ​ថ្នាំ​ញៀន​ជិត​3​គ​.​ក្រ​ចូល​កម្ពុជា
ខេត្តស្ទឹងត្រែង ៖ ថ្នាំ​ញៀន​ឆ្លង​ដែន​ពី​ប្រទេស​ឡាវ​ចូល​មក​កម្ពុជា​ជិត​៣​គីឡូក្រាម រួម​និង​បុរស​ជនជាតិ​ឡាវ ជា​អ្នក​នាំ​ចូល​ត្រូវ​កម្លាំង​នគរបាល​ស្ទាក់​ចាប់ និង​រឹបអូស​វត្ថុ​តាង ហើយ​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ។

នគរបាល​ព្រំដែន​អន្តរជាតិ​ត្រពាំង​គ្រៀល​បានឱ្យ​ដឹង​ថា ប្រតិបត្តិការ​បង្ក្រាប​លើ​ករណី​គ្រឿងញៀន កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២ តុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវជាតិ​លេខ​7A ប៉ុស្តិ៍​ព្រំដែន​ចាស់ ចម្ងាយ​៤​គីឡូម៉ែត្រ​នៃ​ច្រក​អន្តរជាតិ​ត្រពាំង​គ្រៀល​កម្ពុជា​-​ឡាវ ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ។

ការ​បង្ក្រាប​នេះ​ ធ្វើ​ឡើង​ដោយ​មាន​កម្លាំង​សហការ​រវាង​កម្លាំង​នគរបាល​ព្រំដែន​(BLO) នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​«​ក​៩» និង​កម្លាំង​របស់​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ។

លោក ចែ​ម ផានិត នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ សា វី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ឡាវ ជា​កសិករ រស់នៅ​ភូមិ​ឡាក់ សៅ ស្រុក​ខាំ​កឺ​ប ខេត្ត​បូ​លី​ខាំ​សៃ ប្រទេស​ឡាវ រឹបអូស​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​អាយ ចំនួន​៣​កញ្ចប់​ធំ មាន​ទម្ងន់​២៩៩០​ក្រាម គឺ​ជិត​៣​គីឡូក្រាម ទូរ​ស័​ព្វ​២​គ្រឿង និង​អត្តសញ្ញាណប័ណ្ណ​ឡាវ​១​សន្លឹក ។ លោកនាយ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៅ​ថ្ងៃ​ទី​៣ ខែតុលា សមត្ថកិច្ច​កំពុង​សួរ​ចម្លើយ​និង​កសាង​សំណុំរឿង​ទាំង​មនុស្ស និង​វត្ថុ​តាង​បញ្ជូន​ទៅ​តុលាការ ។

រឹបអូស​គ្រឿងញៀន​៣​ដុំ​ធំ​នៅ​ក្បែរ​ព្រំដែន​ឡាវ
ខេត្តស្ទឹងត្រែង ៖ ប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត លោក ចែ​ម ផានិត បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​ឡាវ​ម្នាក់​បាន​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​២ ខែតុលា វេលា​ម៉ោង​១៩​និង​៣០​នាទី ខណៈ​នាំ​យក​គ្រឿងញៀន​ចេញពី​ប្រទេស​ឡាវ​ឆ្លង​ដែន​ចូល​មក​ដោះ​ដូរ​នៅ​ក្នុង​ទឹកដី​កម្ពុជា ។

ការ​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​នេះ​កម្លាំង​ប្រតិបត្តិការ​រួម​មាន កម្លាំង​ការិយាល័យ«​ក​៩»​នៃ​មន្ទីរ​ប្រឆាំង​​គ្រឿងញៀន ក្រសួងមហាផ្ទៃ កម្លាំង​BLO​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល និង​កម្លាំង​នគរ​បាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​ខេត្ត ។

ការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​នេះ កម្លាំង​សហការ​បាន​ចាប់ខ្លួន​បុរស​ជនជាតិ​ឡាវ​ម្នាក់​នៅ​ចំណុច​ប៉ុស្តិ៍​ព្រំដែន​ចាស់ ចម្ងាយ​ប្រមាណ​៤​គីឡូម៉ែត្រ​ពី​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល​កម្ពុជា​-​ឡាវ ស្ថិត​ក្នុងភូមិ​អូរ​ស្វាយ
ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ដោយ​ដកហូត​បាន​គ្រឿងញៀន​ជិត​៣​គីឡូក្រាម ។ ក្រោយ​ការ​បង្ក្រាប​និង​ចាប់ខ្លួន​ជនជាតិ​ឡាវ​ខាងលើ នគរបាល​បាន​បង្ហាញមុខ​ជនសង្ស័យ ព្រមទាំង​ថ្លឹង​វត្ថុ​តាង​ដែល​ដកហូត​ប​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែតុលា មុន​នឹង​បញ្ជូន​ទៅ​សាលាដំបូង ។

ជនសង្ស័យ​ឈ្មោះ សា​វី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ឡាក់​សៅ ស្រុក ខាំ​កឺ​ប ខេត្ត​បូ​លី​ខាំ​សៃ ប្រទេស​ឡាវ​។ បន្ទាប់​ពី​ចាប់​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កម្លាំង​ជំនាញ​បាន​ធ្វើតេស្ត​លើ​វត្ថុ​តាង​ចំពោះ​មុខ​ជនសង្ស័យ ដោយ​មានការ​សម្របសម្រួល​ពី​អយ្យការ​អម​សាលាដំបូង ។

ជាក់ស្តែង ​វត្ថុ​តាង​ដែល​រឹបអូស​ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម្សៅ​ក្រាម ពណ៌​ស​ថ្លា មាន​ទម្ងន់​សរុប​២.៩៩០​ក្រាម​(​ជិត​៣​គីឡូក្រាម​) ។ ជនជាតិ​ឡាវ​រូប​នេះ កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​ពី​សមត្ថកិច្ច​នៅ​ស្នងការដ្ឋាន​នគរបាលខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ