ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​រដ្ឋមន្ត្រី​កម្ពុជា​- វៀតណាម​នឹង​ធ្វើ​អធិបតី​ក្នុង​សន្និសីទ​រួម​គ្នា​ពី​ការងារ​ខណ្ឌសីមា និង​ចុះហត្ថលេខា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​វៀតណាម​នឹង​ចូលរួម​ជា​អធិបតី​ក្នុង​សន្និសីទ​បូក​សរុប​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​ដែល​រំពឹង​ថា នឹង​បញ្ចប់​ដោយ​ការ​ចុះហត្ថលេខា​លើ​ឯកសារ​ច្បាប់​ចំនួន​ពីរ ដើម្បី​ទទួលស្គាល់​លទ្ធផល​ការងារ​ខណ្ឌសីមា ព្រំដែន ៨៤% ។ ការ​ធ្វើ​សន្និសីទ​នេះ…

រាជធានី​ភ្នំពេញ ៖​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​វៀតណាម​នឹង​ចូលរួម​ជា​អធិបតី​ក្នុង​សន្និសីទ​បូក​សរុប​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​ដែល​រំពឹង​ថា នឹង​បញ្ចប់​ដោយ​ការ​ចុះហត្ថលេខា​លើ​ឯកសារ​ច្បាប់​ចំនួន​ពីរ ដើម្បី​ទទួលស្គាល់​លទ្ធផល​ការងារ​ខណ្ឌសីមា ព្រំដែន ៨៤% ។ ការ​ធ្វើ​សន្និសីទ​នេះ ខណៈ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៥ ខែតុលា​នេះ តប​តាម​ការ​អញ្ជើញ​របស់ លោក ង្វៀ​ន សួន​ហ្វ៊ុ​ក (Nguyen Xuan Phuc) នាយក​រដ្ឋមន្ត្រី​វៀតណាម ។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ តាម​កម្មវិធី​ដែល​បាន​គ្រោងទុក​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូល​ជួប​សម្តែង​ការ គួរសម​ដាច់​ដោយឡែក​ពី​គ្នា​ជាមួយ លោក ង្វៀ​ន ហ៊ួ​ជុង (Nguyen Phu Trong) អគ្គលេខាធិការ​បក្ស និង​ជា​ប្រធាន​រដ្ឋ​វៀតណាម និង​លោកស្រី ង្វៀ​ន ធី គី​ម ងិ​ន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភា​វៀតណាម ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម​ភាគី​វៀតណាម លោក ង្វៀ​ន សួន​ហ្វ៊ុ​ក ។

ក្នុង​ជំនួប​នោះ នាយក​រដ្ឋមន្ត្រី​កម្ពុជា​-​វៀតណាម នឹង​ពិភាក្សា​លើ​បញ្ហា​នានា​ពាក់ព័ន្ធ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី តំបន់ និង​អន្តរជាតិ​ដែល​មាន​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក និង​ការ​បារម្ភ​រួម​គ្នា ។ ក្រោយ​កិច្ចប្រជុំ នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន​ស្តី​ពី​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ។ នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​នឹង​ចូលរួម​ថ្លែង​សុន្ទរកថា បើក​សន្និសីទ​ស្តី​ពី​ការ​ជំរុញ​វិនិយោគ និង​ពាណិជ្ជកម្ម​កម្ពុជា​-​វៀតណាម នៅ​រសៀល​ថ្ងៃ​ទី​៤ តុលា ។ នៅ​ថ្ងៃ​ទី​០៥ តុលា ដែល​ជា​ថ្ងៃ​ទី​ពីរ​នៃ​ដំណើរ​ទស្សនកិច្ច នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​នឹង​ចូលរួម​ជា​អធិបតី​ក្នុង​សន្និសីទ​បូក​សរុប​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​ដែល​រំពឹង​ថា នឹង​បញ្ចប់​ដោយ​ការ​ចុះហត្ថលេខា​លើ​ឯកសារ​ច្បាប់​ចំនួន​ពីរ ដើម្បី​ទទួលស្គាល់​លទ្ធផល​ការងារ​ខណ្ឌសីមា​ព្រំដែន ៨៤% ដែល​សម្រេច​បាន ។

ក្នុង​កំឡុង​ពេល​ស្នាក់​នៅ​ទីក្រុង​ហាណូយ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នឹង​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិ​ញ្ញា​ក្ខ​ន្ធ នៅ​វិមាន​អនុស្សាវរីយ៍​បុព្វបុរស និង​យុទ្ធ​ជន​ពាលី និង​នៅ​វិមាន​តម្កល់សព​លោក​ហូ​ជី​មិ​ញ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ