អត់បញ្ចប់ទេ…សោកនាដកម្ម​១​ករណី​ទៀត​​​លើដងផ្លូវ


ខេត្តកំពង់ឆ្នាំង ៖ ទិដ្ឋភាព​ដ៏គួរឱ្យតក់ស្លុតបំផុត ដោយឃើញរថយន្ត​មួយគ្រឿងនិង​មនុស្ស​បានធ្លាក់​នៅ​ក្នុង​ទឹក​ ហើយក៏​មាន​បងប្អូន​​បាន​ចុះទៅជួយ​មនុស្ស​​ ។ នេះជាហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍មួយ កើតឡើង​កាលពីយប់ថ្ងៃទី​០៣ តុលា ត្រង់​ចំណុច​ផ្លូវ​កោង ក្នុងភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ។

សេចក្តីរាយការណ៍បឋមបន្តថា ជនរងគ្រោះ​ដែលបើករថយន្តធ្លាក់ទឹកនេះ គឺជា​អនុប្រធាន​មន្ទីរ​ទំនាក់ទំនង​​ រដ្ឋសភាព្រឹទ្ធសភា​ និង​អធិការកិច្ច​ខេត្តកំពង់ឆ្នាំង ។ ជន​រង​គ្រោះ​មាន​ឈ្មោះ​គិ​ន ពិសាល ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ។ បើតាម​ប្រភព​​ពី​ប៉ូលិស​​ចរាចរណ៍​​​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ សង្ស័យជន​រង​គ្រោះ​បើករថយន្ត​ធ្លាក់​ផ្លូវ​ក្រឡាប់​ចូល​ទៅ​ក្នុង​ទឹក​បង្ករ​គ្រោះថ្នាក់​ដោយ​ខ្លួនឯង ។ តែយ៉ាងណា សមត្ថកិច្ចកំពុង​អន្តរាគមន៍ហើយ ។

ព័ត៌មានបន្ថែម កោះសន្តិភាពនឹង​មានផ្សាយជូនបន្ត ។

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ