ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍​មួយគូ​នេះ​ម៉េច​ចេះ​ធ្វើ​ឲ្យ​ផ្អើល​គេឯង​អស់ ពេល​នេះ​ទើប​ដឹង និង​សារភាព​ហើយ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ យោង​តាម​ប្រភព​ពី​តុលាការ​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​សមត្ថកិច្ច​បញ្ជូន​សំណុំរឿង​ជន​បង្ក​សង្សា​១​គូ មក​កាន់​តុលាការ​រួច​មក តុលាការ​បាន​មើល​សំណុំរឿង និង​បាន​សម្រេច​ឃុំខ្លួន​ពួក​គេ​បណ្តោះអាសន្ន ។ ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​មាន​ទី​១-​ឈ្មោះ ឡៅ…

ខេត្តសៀមរាប ៖ យោង​តាម​ប្រភព​ពី​តុលាការ​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​សមត្ថកិច្ច​បញ្ជូន​សំណុំរឿង​ជន​បង្ក​សង្សា​១​គូ មក​កាន់​តុលាការ​រួច​មក តុលាការ​បាន​មើល​សំណុំរឿង និង​បាន​សម្រេច​ឃុំខ្លួន​ពួក​គេ​បណ្តោះអាសន្ន ។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​មាន​ទី​១-​ឈ្មោះ ឡៅ ជី​ង​លី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​២​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ ដោយ​ចោទប្រកាន់​ពី​បទ (​ហិង្សា​មាន​ស្ថាន​ទម្ងន់ )​ដែល​បាន​ប្រព្រឹត្តិ​នៅ​ហាង ធី​ម​ផល​បារ ស្ថិត​ក្នុងភូមិ​មណ្ឌល​១​សង្កាត់ ស្វាយ​ដង្គំ ក្រុង​សៀមរាប កាលពី​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៩ ។ ទី​២ -​ឈ្មោះ ង៉ូ​វ លី​ហ៊ុយ អាយុ​២២​ឆ្នាំ រស់នៅ​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ដែល​ជា​ស្រី​ស្នេហ៍ ។

ដោយនៅ​រសៀល​ថ្ងៃ​ទី​០២ ខែតុលា​នេះ ជនសង្ស័យ​១​គូ ដែល​ជា​ជើង​ខ្លាំង​អាង​ខ្សែ​អ្នកធំ​បាន​ទៅ​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់ បណ្តាល​ឲ្យ​បែកក្បាល នៅ​ក្នុង​ហាង​ផឹកស៊ី​យីហោ ធី​ម​ផល​បារ នោះ​ត្រូវ​បាន​នគរបាល​ខេត្តសៀមរាប​ចាប់ខ្លួន​បញ្ជូន​មក​កាន់​តុលាការ​សម្រេច ឲ្យ​ឃុំខ្លួន​ហើយ ។ បន្ទាប់​ពី​សួរនាំ​ជនសង្ស័យ​១​គូ​រួច​មក លោក​ព្រះរាជអាជ្ញា​បាន​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​មាន​ស្ថាន​ទម្ងន់ ហើយ​លោក ចៅក្រម​នៃ​សាលាដំបូង​បាន​សម្រេច​ថា ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​សិន ។

គួរ​រម្លឹក ករណី​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​២៣​និង​៣០​នាទី នៅ​ត្រង់​ចំណុច ក្នុង​ហាង​ផឹកស៊ី​យីហោ ធី​ម​ផល​បារ ស្ថិត​នៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​ខេត្ត សៀមរាប ។ ជន​រង​គ្រោះ​ឈ្មោះ ឆៃ​វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​យោធា ទីលំនៅ​បច្ចុប្បន្ន ភូមិ​១៤ សង្កាត់​បឹង​កក់​១ រាជធានី​ភ្នំពេញ និង​មិត្តភក្តិ​ផ្សេង​ទៀត បាន​នាំ​គ្នា​ចូល​ទៅ​ផឹកស៊ី​នៅ​ក្នុង​ហាង​ខាងលើ​។

ក្រោយ​ពី​ការ​សាកសួរ​ឈ្មោះ​ឡៅ ជី​ង​លី បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​វាយ​ទៅ​លើ ឈ្មោះ ឆៃ វ​ឌ្ឍ​នា បណ្ដាល​ឲ្យ​រង​របួស​ដូច​បាន​រៀបរាប់​ខាងលើ​ពិតមែន ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

បញ្ជាក់ ៖ មិនធម្មតា​ទេ​គូស្នេហ៍​នេះ​…​មិន​លើកលែង​សូ​ម្បី​តែ​មន្ត្រី​យោធា និង​មន្ត្រី​នគរបាល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ