ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​នៃ​កតញ្ញុតាធម៌

4 ឆ្នាំ មុន

ព្រះ​សារីបុត្រ​ជា​អគ្គ​សាវក​ទី​១​នៃ​ព្រះសម្មាសម្ពុទ្ធ លោក​មិន​ដែល​បំភ្លេច​គុណ​អ្នក​ដទៃ​ឡើយ សូ​ម្បី​តែ​បាយ​មួយ​វែក​ដែល​គេ​ឱ្យ​ដោយ​សទ្ធា​ក៏​លោក​តែង​រក​ឱកាស​ធ្វើ​តប​វិញ​មិន​ឱ្យ​រំលង ព្រោះ​យល់​ថា កតញ្ញុតាធម៌​មាន​ប្រយោជន៍​ធំធេង​ណាស់​សម្រាប់​សព្វ​សត្វ ។ ហេតុនេះ​បុគ្គល​គប្បី​ញុំ​ា​ង​កតញ្ញុតា​នេះ​ឱ្យ​ប្រព្រឹត្ត​ទៅ​ដល់​បុព្វការី​ទាំងអស់ មិនមែន​ចំពោះតែ​មាតាបិតា​នោះ​ទេ គឺ​យើង​មិន​ត្រូវ​រមិលគុណ​ដល់​អ្នក​ណា​ៗ​ឡើយ សូ​ម្បី​តែ​អ្នក​ដទៃ​ដែល​ធ្លាប់​មានគុណ​បន្តិចបន្តួច​យ៉ាងណា​ក៏​ដោយ…

ព្រះ​សារីបុត្រ​ជា​អគ្គ​សាវក​ទី​១​នៃ​ព្រះសម្មាសម្ពុទ្ធ លោក​មិន​ដែល​បំភ្លេច​គុណ​អ្នក​ដទៃ​ឡើយ សូ​ម្បី​តែ​បាយ​មួយ​វែក​ដែល​គេ​ឱ្យ​ដោយ​សទ្ធា​ក៏​លោក​តែង​រក​ឱកាស​ធ្វើ​តប​វិញ​មិន​ឱ្យ​រំលង ព្រោះ​យល់​ថា កតញ្ញុតាធម៌​មាន​ប្រយោជន៍​ធំធេង​ណាស់​សម្រាប់​សព្វ​សត្វ ។

ហេតុនេះ​បុគ្គល​គប្បី​ញុំ​ា​ង​កតញ្ញុតា​នេះ​ឱ្យ​ប្រព្រឹត្ត​ទៅ​ដល់​បុព្វការី​ទាំងអស់ មិនមែន​ចំពោះតែ​មាតាបិតា​នោះ​ទេ គឺ​យើង​មិន​ត្រូវ​រមិលគុណ​ដល់​អ្នក​ណា​ៗ​ឡើយ សូ​ម្បី​តែ​អ្នក​ដទៃ​ដែល​ធ្លាប់​មានគុណ​បន្តិចបន្តួច​យ៉ាងណា​ក៏​ដោយ ដូច​ជា​ត្រឹមតែ​បាយ​មួយ​ដុំ ទឹក​មួយ​ផ្តិល​ជាដើម​ដែល​គេ​បាន​ឲ្យ​ដល់​យើង​ដោយ​ទឹកចិត្ត គឺ​យើង​ត្រូវ​ចាំ​ទុក​ថា នោះ​ជា​គុណបុណ្យ​ដែល​យើង​គួរ​រក​ឱកាស​តបស្នង​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ក៏​ម្ដង​ដែរ យ៉ាងនេះ ទើ​ប​​ឈ្មោះ​ថា​ជា​មនុស្ស​ល្អ ។

ធ្វើ​ជា​មនុស្ស​ត្រូវ​តែ​យល់​ពី​ហេតុផល គួរតែ​នឹករលឹក​មើល​ថា តើ​ខ្វះខាត​នូវ​ចំណុច​ការ​ដឹងគុណ​នេះ​ដែរ​ឬទេ កុំ​ចេះ​តែ​សង្ស័យ​ថា​ក្រែង​ធ្វើ​ល្អ​ហើយ​បែរ​មិន​បាន​ល្អ​នោះ អំណាច​នៃ​កតញ្ញូ​មាន​កម្លាំង​ធំធេង​ណាស់ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ