ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​​មូលហេតុ​ដែល ចាន់ វឌ្ឍនាកា មិន​មាន​ឈ្មោះ​ប្រកួត​​ជម្រុះ World Cup​2022 ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គេ​នៅ​ចាំ​បាន​ថា កាល ពី​ថ្ងៃ​ទី​២៦ ខែកញ្ញា​កន្លង​មកនេះ សហព័ន្ធ​កីឡា បាល់ទាត់​កម្ពុជា​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើសជាតិ​ទាំង​២៦​រូប ដែល​ត្រូវ​ធ្វើការ​ប្រមូល ផ្ដុំ​ក្នុង​ជ​ម្រំ​ហ្វឹកហាត់…

រាជធានី​ភ្នំពេញ ៖ គេ​នៅ​ចាំ​បាន​ថា កាល ពី​ថ្ងៃ​ទី​២៦ ខែកញ្ញា​កន្លង​មកនេះ សហព័ន្ធ​កីឡា បាល់ទាត់​កម្ពុជា​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើសជាតិ​ទាំង​២៦​រូប ដែល​ត្រូវ​ធ្វើការ​ប្រមូល ផ្ដុំ​ក្នុង​ជ​ម្រំ​ហ្វឹកហាត់ ដើម្បី​ត្រៀម​ប្រកួត​ជម្រុះ FIFA World Cup Qatar 2022 & Asian Cup2023 Qualifilers វគ្គ​ជម្រុះ​ជុំ​ទី​២ ប៉ះ​ជា មួយ​ក្រុម​ជម្រើសជាតិ​ប្រទេស​អី​ុ​រ៉​ង់ នៅ​ថ្ងៃ​ទី​១០ ខែតុលា និង​ប៉ះ​ជាមួយ​ក្រុម​ជម្រើសជាតិ​ប្រទេស​អ៊ី​រ៉ា​ក់​នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៩ ។

អ្វី​ដែល​ជា​ការ​កត់សម្គាល់ គឺ​បញ្ជី​ឈ្មោះ​នោះ​សុទ្ធតែ​មានឈ្មោះ​កីឡាករ​លំដាប់​ជួរ​មុខ​ទាំងអស់​ដូច​ជា ប្រាក់ មុន្នី​ឧត្តម និង ប៊ី​ន ច​ន្ធា​ជា​រី ជាដើម ប៉ុន្តែ​កីឡាករ ចាន់ វឌ្ឍនាកា បែរ ជា​មិន​មានឈ្មោះ​នឹង​គេ​ទៅ​វិញ ។

ថ្មី​ៗ​នេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ប្រកាស​ឱ្យ​ដឹង​ជា​ផ្លូវការ​ថា មូលហេតុ​ដែល​កីឡាករ​ខ្សែប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា របស់​ក្លិប​បាល់ទាត់​បឹង​កេ​ត មិន​មាន​វត្តមាន​ក្នុង​បញ្ជី​ប្រមូលផ្ដុំ​ហ្វឹកហាត់ ដោយសារ​តែ​រូបគេ​មាន​បញ្ហា​របួស​ក្នុងអំឡុងពេល​ប្រកួត​លី​គ​កំពូល​ជា មួយ​ក្រុម​ណា​ហ្គា​វើ​ល​ដ៍​នៅ​ស​ប្ដា​ហ៍​ទី​២៣ ដោយ រកបាន​១​គ្រាប់​ហើយ​ត្រូវ​ដូរ​ចេញ​នៅ​ក្នុង​តង់​ទី​១ ។

នៅ​មុន​ពេល​ជួប​ប្រកួត​ជាមួយ​ក្រុម​ណា​ហ្គា​វើ​ល​ដ៍ កីឡាករ ចាន់ វឌ្ឍនាកា ទាត់​បញ្ចូលទី​ក្រុម​វិសាខា​​បាន​៣​គ្រាប់​ម្នាក់ឯង ក្នុង​ឱកាស​ប្រកួត​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០១៩ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ធ្វើ​ឱ្យ​បញ្ចប់​ការ​ប្រកួត​ជា​ផ្លូវការ​បាន​ទទួល​ជ័យជម្នះ​លើ​ក្រុម​វិសាខា ៤-០ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ