ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្បួន​ដើរដើម្បី​​សន្តិភាព… ១​ឆ្នាំ​​​កាត់​ពិភពលោក​

4 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ មនុស្ស​ជា​ច្រើន​រយ​នាក់​ដែល​ជា​សកម្មជន​របស់​បិតា​ឯករាជ្យ​ជាតិ​ឥណ្ឌា​លោក​មហា​ត្មៈ​គ​ន្ធី នា​ថ្ងៃ​ទី​២ ​តុលា​បាន​ចាប់ផ្ដើម​ចេញដំណើរ​ពី​ទីក្រុង​ញូ​វ​ដែ​ល្លី ក្នុង​ក្បួន​ដើរ​ដើម្បី​សន្តិ​ភាព​មួយ ដែល​មាន​រយៈពេល​១​ឆ្នាំ​កាត់​ពិភពលោក ដែល​នឹង​នាំ​ពួក​គេ​ដើរ​រហូត​ដល់​ក្រុង​ហ្ស៊ឺ​ណែវ ក្រោយ​ពី​ដើរ​ក្នុង​ចម្ងាយ​ផ្លូវ​ដល់​ទៅ​១៤.០០០​គីឡូម៉ែត្រ​។ ការ​ចេញដំណើរ​នៃ​ក្បួន​ដើរ​មានឈ្មោះ​ថា…

ប្រទេស​ឥណ្ឌា ៖ មនុស្ស​ជា​ច្រើន​រយ​នាក់​ដែល​ជា​សកម្មជន​របស់​បិតា​ឯករាជ្យ​ជាតិ​ឥណ្ឌា​លោក​មហា​ត្មៈ​គ​ន្ធី នា​ថ្ងៃ​ទី​២ ​តុលា​បាន​ចាប់ផ្ដើម​ចេញដំណើរ​ពី​ទីក្រុង​ញូ​វ​ដែ​ល្លី ក្នុង​ក្បួន​ដើរ​ដើម្បី​សន្តិ​ភាព​មួយ ដែល​មាន​រយៈពេល​១​ឆ្នាំ​កាត់​ពិភពលោក ដែល​នឹង​នាំ​ពួក​គេ​ដើរ​រហូត​ដល់​ក្រុង​ហ្ស៊ឺ​ណែវ ក្រោយ​ពី​ដើរ​ក្នុង​ចម្ងាយ​ផ្លូវ​ដល់​ទៅ​១៤.០០០​គីឡូម៉ែត្រ​។

ការ​ចេញដំណើរ​នៃ​ក្បួន​ដើរ​មានឈ្មោះ​ថា JAI JAGAT​មាន​ន័យ​ថា​ព្យាបាល​ពិភពលោក​គឺ​ជួន​ពេល​គ្នា​នឹង​ខួប​ទី​១៥០​នៃ​ថ្ងៃកំណើត​របស់​មហា​ត្មៈ​គ​ន្ធី ហើយ​ក្បួន​ដើរ​នេះ​នឹង​ធ្វើ​ឆ្លងកាត់​ប្រទេស​១០​ដើម្បី​ផ្សព្វផ្សាយ​ធម៌​អហិង្សា របស់​វីរបុរស​សន្តិភាព​ឥណ្ឌា ដែល​ធ្វើការ​តស៊ូ​ដោយ​អហិង្សា​ប្រឈម​មុខ​នឹង​អាណានិគមនិយម​អង់គ្លេស​។

អ្នក​រៀបចំ​ក្បួន​ដើរ​នោះ​លោក​RAJAGOPAL PV​ថ្លែង​ថា យើង​នឹង​ដើរ​ពី​ទីក្រុង​មួយ​ទៅ​ទីក្រុង​មួយទៀត ដើម្បី​ផ្ប​ព្វ​ផ្សាយ​ធម៌​អហិង្សា ដែល​លោក​ថា បាន​ទទួល​ជោគជ័យ​នៅ​ឥណ្ឌា ហើយ​ក៏​នឹង​ទៅ​រួច​ដែរ​ក្នុង​គ្រប់​ទីកន្លែង​នៃ​ពិ​លោក​។ លោក​ថា​ធម៌​អហិង្សា​អាច​ជា​ចំណុចកណ្ដាល​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​ភាព​ក្រីក្រ​ឬ​ការ​ផ្លាស់​ប្ដូរ​បរិយាកាស​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ