ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំរាម​គោ​ចរណ៍… ​ក្រោយ​ស្លា.ប់​៩​នាក់​ក្នុង​បាតុកម្ម​

4 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉ា​ក់ ៖ កងកម្លាំង​ប៉ូលិស​និង​ពួក​បាតុករ​បាន​ប្រឈម​មុខ​ដាក់​គ្នា កាលពី​យប់​ថ្ងៃ​ទី​២​តុលា​នា​ភាគ​កណ្ដាល​ក្រុង​បា​ដា​ដ ដែល​នៅ​ទីនោះ​គេ​បាន​ដាក់​បំរាម​គោ​ចរណ៍ ចាប់ពី​ម៉ោង​៣​រំលង​អាធា​ត្រ​ម៉ោង​សកល​ថ្ងៃ​ទី​៣​តុលា​ទៅ រហូត​ដល់​មាន​បទបញ្ជា​ជា​ថ្មី បន្ទាប់​ពី​២​ថ្ងៃ​ជាប់​ៗ​គ្នា​នៃ​បាតុកម្មហិង្សា បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៩​នាក់​ហើយ​នៅ​អ៊ីរ៉ា​ក់​។ រដ្ឋធានី​អ៊ី​រ៉ា​ក…

ប្រទេស​អ៊ី​រ៉ា​ក់ ៖ កងកម្លាំង​ប៉ូលិស​និង​ពួក​បាតុករ​បាន​ប្រឈម​មុខ​ដាក់​គ្នា កាលពី​យប់​ថ្ងៃ​ទី​២​តុលា​នា​ភាគ​កណ្ដាល​ក្រុង​បា​ដា​ដ ដែល​នៅ​ទីនោះ​គេ​បាន​ដាក់​បំរាម​គោ​ចរណ៍ ចាប់ពី​ម៉ោង​៣​រំលង​អាធា​ត្រ​ម៉ោង​សកល​ថ្ងៃ​ទី​៣​តុលា​ទៅ រហូត​ដល់​មាន​បទបញ្ជា​ជា​ថ្មី បន្ទាប់​ពី​២​ថ្ងៃ​ជាប់​ៗ​គ្នា​នៃ​បាតុកម្មហិង្សា បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៩​នាក់​ហើយ​នៅ​អ៊ីរ៉ា​ក់​។

រដ្ឋធានី​អ៊ី​រ៉ា​ក ់​ក្រុង​បា​ដា​ដ ជាទី​ក្រុងមាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត​ទី​២ នៃ​ពិភព​អា​រ៉ាប់ នា​ព្រឹក​ថ្ងៃ​ទី​៣​តុលា ជួប​ប្រទះ​នឹង​ភាព​តានតឹង​ខ្លាំង​ដោយ​បំរាម​គោ​ចរណ៍ បាន​ហាមឃាត់​រាល់​ចលនា​នៃ​រថយន្ត​ឬ​មនុស្ស ខណៈ​មន្ត្រី​រដ្ឋការ​និង​មេដឹកនាំ​ស៊ី​អ៊ី​ត​ដ៏​ខ្លាំង លោក​ម៉ុ​កតា​អាល់​សា​ដ​អំពាវ​ឲ្យ​បណ្ដា​អ្នកគាំទ្រ ចូលរួម​ជាមួយ​ពួក​បាតុករ​សម្រាប់​ការ​អង្គុយ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​។

បាតុកម្ម​ប្រឆាំង​ប៉ូលិស​ពុក​រលួយ ប្រឆាំង​ភាព​ឥត​ការងារ​ធ្វើ​និង​ទាមទារ​បង្កើត​បណ្ដា​សេវាកម្ម​សាធារណៈ​ឲ្យ​មាន​កិច្ច​ដំណើរការ នឹង​ជា​ការ​សាកល្បង​ដោយ​ពិតប្រាកដ​មួយ សម្រាប់​រដ្ឋា​ភិបាល​របស់​នាយក​រដ្ឋមន្ត្រី​លោក​អា​ដែល​អាប់​ដែល​ម៉ា​ហ៍​ឌី ដែល​នា​ដំណាច់ខែ​នេះ​កាន់​អំណាច​គម្រប់​១​ឆ្នាំ​ហើយ​។

រហូត​មក​ទល់​ពេល​នេះ​អាជ្ញាធរ​ដែល​បរិហារ​ថា មាន​ពួក​អ្នក​ធ្វើ​វិច្ឆេទកម្ម​ក្នុង​ចំណោម​ពួក​បាតុករ​ដែល​ប្រកាន់​ភាព​ម៉ឺង​ម៉ាត់​ជាមួយ​កងកម្លាំង​ប៉ូលិស ដែល​បាន​បាញ់​គ្រាប់​ពិត​ដើម្បី​បំបែកពួក​បាតុករ​នៅ​ក្រុង​បា​ដា​ដ​ព្រមទាំង​នៅ​ភាគ​ខាងត្បូង​ប្រទេស គឺ​នៅ​ទីក្រុង​ណា​ស៊ី​រី​យ៉ា​និង​ក្រុង​ណា​ចា​ហ្វ​។ តុល្យការ​មក​ដល់​យប់​ថ្ងៃ​ទី​២​តុលា​មាន​មនុស្ស​ស្លាប់​៩​នាក់ ក្នុង​ម​នោះ​មាន​បាតុករ​៨​នាក់​និង​ប៉ូលិស​ម្នាក់​។

បំរាម​គោ​ចរណ៍​ក៏​ដាក់​ដែរ​នៅ​ទីក្រុង​ណា​ចា​ហ្វ​និង​ក្រុង​ណា​ស៊ី​រី​យ៉ា​។ ប៉ុន្តែ​នៅ​ក្រុង​បា​ដា​ដ​និង​ក្នុង​ទីក្រុង​ដទៃ​ៗ​ទៀត ពួក​បាតុករ​នៅ​បន្ត​ចលនា​របស់​ពួក​គេ​នា​ពេល​យប់ ដើម្បី​បង្ហាញ​ពី​កំហឹង​របស់​ពួក​គេ​ប្រឆាំង​ពួក​មេដឹកនាំ​នៃ​ប្រទេស​ទី​១២ ក្នុង​ចំណោម​ប្រទេស​ដែល​ពុក​រលួយ​ជាងគេ​បំផុត​នៃ​ពិភពលោក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ