ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​នឹង​អនុវត្ត​យកពន្ធ​ខ្ពស់​ប្រឆាំង​សហភាព​អឺរ៉ុប

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​សហភាព​អឺរ៉ុប ៖ សហរដ្ឋអាមេរិក​បាន​ប្រកាស​នា​ថ្ងៃ​ទី​២​តុលា​ថា ​ខ្លួន​នឹង​យក​ពន្ធ​គយ​មាន​ទឹកប្រាក់​រហូត​ដល់​៧,៥​ពាន់​លាន​ដុល្លារ លើ​បណ្ដា​ផលិតផល​អឹ​រ៉ុ​ប ដែល​នោះ​ជា​ពន្ធគយ​ដាក់​ទណ្ឌកម្ម ឆ្លើយ​តប​ចំពោះ​ការ​ផ្ដល់​របប​ឧបត្ថម្ភ​ធន​របស់​សហភាព​អឹ​រ៉ុ​ប​ដល់​ក្រុមហ៊ុន​AIRBUS​។ ពន្ធគយ​ដែល​នឹង​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១៨​តុលា​ទៅ​រួម​មានៈ ពន្ធ​១០%​លើ​បណ្ដា​យន្តហោះ​ដែល​នាំ​ចូល​មក​ពី​សហភាព​អឺរ៉ុប​និង​២៥%​លើ​ផលិតផល​ឯទៀត​ៗ ក្នុង​នោះ​មាន​ស្រា…

សហរដ្ឋអាមេរិក​-​សហភាព​អឺរ៉ុប ៖ សហរដ្ឋអាមេរិក​បាន​ប្រកាស​នា​ថ្ងៃ​ទី​២​តុលា​ថា ​ខ្លួន​នឹង​យក​ពន្ធ​គយ​មាន​ទឹកប្រាក់​រហូត​ដល់​៧,៥​ពាន់​លាន​ដុល្លារ លើ​បណ្ដា​ផលិតផល​អឹ​រ៉ុ​ប ដែល​នោះ​ជា​ពន្ធគយ​ដាក់​ទណ្ឌកម្ម ឆ្លើយ​តប​ចំពោះ​ការ​ផ្ដល់​របប​ឧបត្ថម្ភ​ធន​របស់​សហភាព​អឹ​រ៉ុ​ប​ដល់​ក្រុមហ៊ុន​AIRBUS​។

ពន្ធគយ​ដែល​នឹង​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១៨​តុលា​ទៅ​រួម​មានៈ ពន្ធ​១០%​លើ​បណ្ដា​យន្តហោះ​ដែល​នាំ​ចូល​មក​ពី​សហភាព​អឺរ៉ុប​និង​២៥%​លើ​ផលិតផល​ឯទៀត​ៗ ក្នុង​នោះ​មាន​ស្រា ហ្វ្រូ​ម៉ា កាហ្វេ និង​ប្រេង​អូ​លីវ​។ នេះ​បើ​យោង​តាម​បញ្ជី​ដែល​ចេញផ្សាយ​ដោយ​ផ្នែក​តំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក​។ មួយ​ផ្នែក​ធំ​នៃ​ទណ្ឌកម្ម​នឹង​អនុវត្ត​ចំពោះ​ការ​នាំ​ចូល​មក​ពី​ប្រទេស​បារាំង អា​ល្លឺ​ម៉​ង់ អេ​ស្ប៉ា​ញ​និង​អង់គ្លេស ប្រទេស​៤​ជា​ប្រភព​នៃ​ការ​ផ្ដល់​របប​ឧបត្ថម្ភ​ធន​ខុសច្បាប់ ដល់​ក្រុមហ៊ុន​ផលិត​យន្តហោះ​អឺរ៉ុប ខណៈ​ក្រុង​ឡុ​ង​ដ៏​អាច​គេច​ផុត​ពី​ទណ្ឌកម្ម​នេះ​ដោយសារ​BREXIT​។

សម្រាប់​ពេល​នេះ​ពន្ធគយ​ទាំងនោះ​ពង្រឹង​គ្រោះថ្នាក់ នៃ​ការ​បង្កើន​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម​រវាង​សហភាព​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​។ មុន​ការ​សម្រេច​នោះ​របស់​អា​មេ​រិ​ក​នាយ​ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប លោកស្រី​CECILIA MALMSTROM​អះអាង​ថា ក្នុង​ករណី​នៃ​ការ​យក​ពន្ធគយ​ថ្មី​ៗ របស់​អា​មេ​រិ​ក សហភាព​អឺរ៉ុប​គ្មាន​ការ​ជ្រើសរើស​ណា ក្រៅពី​ធ្វើ​ដូច​គ្នា​នោះ​ដែរ​ឡើយ​។ ប៉ុន្តែ​លោកស្រី​បាន​លើក​ឡើងជា​ថ្មី​ពី​ឆន្ទៈ​ស្វែងរក​ការ​ដោះស្រាយ​ដោយ​ស្មើភាព​។

ទោះបី​យ៉ាងណា​លោក​ដូ​ណា​ល់​ត្រាំ​ដែល​ចង់បាន​កិច្ចព្រមព្រៀងទ្វេភាគី​មួយ ដើម្បី​បាន​ច្រកចូល​ធំ​ក្នុង​ទីផ្សារ​អឺរ៉ុប​នោះ ត្រូវ​សម្រេច​នា​ថ្ងៃ​ទី​១៣​វិច្ឆិកា​ដាក់​ឬ​មិន​ដាក់ តារាង​ពន្ធគយ​បន្ថែម លើ​ការ​នាំ​ចូល​រថយន្ត​មក​ពី​សហភាព​អឺរ៉ុប​ដែល​ជា​ការ​គំរាមកំហែង​ពិសេស​៕ (​កែសម្រួល​ដោយ​៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ