ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ចាប់ ព្រោះ​សង្ស័យ​បាន​ទទួល​លាភ​…​ប៉ុន្តែ​ប្រកែក​ថា​មិន​ពិត

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ក្នុង​រដូវ​បើក​នេសាទ​ដោយ​ត្រូវ​បាន​ចាប់ផ្តើម​អនុវត្តន៍​នៅ​ថ្ងៃ​ទី​០១ តុលា ២០១៩​នៅ​តាម​ដង​ទន្លេមេគង្គ និង​តំបន់​ផ្សេង​ទៀត តែ​សម្រាប់​ឧបករណ៍​នេសាទ​ខុសច្បាប់​ដូច​ជា ដាយ​ក្រឡា ញឹក​ស្បៃ​មុង មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នោះ​ទេ…

ខេត្ត​ត្បូងឃ្មុំ ៖ ក្នុង​រដូវ​បើក​នេសាទ​ដោយ​ត្រូវ​បាន​ចាប់ផ្តើម​អនុវត្តន៍​នៅ​ថ្ងៃ​ទី​០១ តុលា ២០១៩​នៅ​តាម​ដង​ទន្លេមេគង្គ និង​តំបន់​ផ្សេង​ទៀត តែ​សម្រាប់​ឧបករណ៍​នេសាទ​ខុសច្បាប់​ដូច​ជា ដាយ​ក្រឡា ញឹក​ស្បៃ​មុង មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នោះ​ទេ ។ ជាក់ស្តែង​ដាយ​ជា​ច្រើន​មាត់ ត្រូវ​បាន​គេ​ឃើញ​ដាក់​នៅ​តាម​ព្រែកជីក ក្នុង​ដែន​អតីត​ឡូត៍​នេសាទ​លេខ​០៩ ស្ថិត​នៅ​ភូមិ​ព្រែកជីក ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃ​ទី​០៣ តុលា មានការ​សង្ស័យ​ថា ដោយសារ​តែ​បាន​បង់លុយ​ក្នុង​១​មាត់​ចំនួន​៦០​ម៉ឺន​រៀល​ឲ្យ​ទៅ​ជំនាញ​ជលផល​ខេត្ត ហេតុ​ដូច្នេះ​ហើយ​ទើប​មិន​ត្រូវ​បាន​គេ​បង្ក្រាប ប៉ុន្តែ​បាន​ប្រកែក​ថា មិន​ពិត​ទេ ។

បុរស​ចំណាស់​វ័យ​ជាង​៦០​ឆ្នាំ​ម្នាក់ រស់នៅ​ភូមិ​ព្រែកជីក​ប្រាប់​ឲ្យ​ដឹង​ថា មាន​ទូក​ម៉ាស៊ីន​០១​គ្រឿង របស់​កម្លាំង​ជលផល​មាន​គ្នា​ជា​ច្រើន​នាក់​បាន​បើក​ចុះ​តាម​ខ្សែទឹក​ហូរ​ទន្លេមេគង្គ​ចូល​មក​តាម​មាត់​ព្រែកជីក​ឡើង​តាម​ទឹក​ហូរ ដើម្បី​ចូល​ទៅ​បង្ក្រាប​បទល្មើស​នេសាទ​ដាយ​ដាក់​ពង្រាយ​តាម​ព្រែក​ជា​ច្រើន​កន្លែង ខណៈ​ពេល​ដែល​មក​ដល់​ត្រង់​ដាយ​មាន​ម្ចាស់​ឈ្មោះ​នី ជលផល បម្រុង​កាប់​ខ្សែ​បំផ្លាញ​ចោល តែ​ត្រូវ​បាន​ម្ចាស់​មក​ដល់​និយាយ​គ្នា​ត្រូវរ៉ូវ​ក៏​បើក​បង្ហួស​ឡើង​ទៅ​លើ​ទៀត ។

អ្នក​ដាក់​ដាយ​វ័យ​ចំណាស់​រូប​នេះ​ប្រាប់​បន្ត​ថា ដាយ​ដាក់​មាន​ច្រើន​កន្លែង ក្នុង​រង្វង់​ពី​៣០​ទៅ​៤០​ដាយ​ឯណោះ ហើយ​ក្នុង​១​ដាយ​សង្ស័យ ត្រូវ​បង់លុយ​ឲ្យ​ទៅ​ជលផល​ចំនួន​៦០​ម៉ឺន​រៀល ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ តុលា កម្លាំង​ជលផល​បាន​ចុះ​មក​បង្ក្រាប​ត្រូវ​បាន​គេ​ផ្តល់​ដំណឹង​មក​មុន ធ្វើ​ឲ្យ​អ្នក​ដាក់​ដាយ​នាំ​គ្នា​សារ​ឡើងគោក ដើម្បី​កុំ​ឲ្យ​ជំនាញ​ឃើញ ។ ទូក​ម៉ាស៊ីន​របស់​ជលផល​បាន​បើក​ចូល​ទៅ​ក្នុង​ដល់​បឹង​ដោយ​បាន​បង្ក្រាប​បទល្មើស​ស្បៃ​មុង និង​បាន​ដុត​បំផ្លាញ​ចោល រហូត​មក​ដល់​កណ្តាលថ្ងៃត្រង់​កម្លាំង​ជលផល​បាន​ត្រឡប់​មក​វិញ ។

កាលពី​ក្នុង​រដូវ​ទឹកសំរក​ឆ្នាំ​២០១៨​កន្លង​ទៅ​ដាយ​បាន​ដាក់​នៅ​តាម​ព្រែកជីក​ជា​ច្រើន​មាត់ ដោយ​ក្នុង​១​មាត់​ត្រូវ​បង់​ចំនួន​៦០​ម៉ឺន​រៀល​ឲ្យ​មក​ជំនាញ​ជលផល ហើយ​បាន​នាំ​គ្នា​ដាក់​ដោយ​រលូន​មិន​មានការ​រំខាន​នោះ​ទេ មិនដឹង​យ៉ាងម៉េច​មក​ដល់​ឆ្នាំ​២០១៩ រៀង​ជួបនឹង​បញ្ហា​ខ្លះ​ៗ សម្រាប់​ត្រី​វិញ​ដាក់​ដាយ​ត្រូវ​២៤​ម៉ោង​លើ​២៤​ម៉ោង​តែ​ម្តង ។
ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព​៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ