ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រៀម​បញ្ជូន​កីឡាករ​ប្រដាល់​សាកល​2​រូប​ទៅ​ចូលរួម​ប្រកួត​ចិន​-​អាស៊ាន​​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​បាន​ឱ្យ​ដឹង​ថា នឹង​ត្រៀម​បញ្ជូន​កីឡាករ​ប្រដាល់​សាកល​ជម្រើសជាតិ​ចំនួន​២​រូប​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិ ការណ៍​«2nd Belt and Road CHINA-ASIAN…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​បាន​ឱ្យ​ដឹង​ថា នឹង​ត្រៀម​បញ្ជូន​កីឡាករ​ប្រដាល់​សាកល​ជម្រើសជាតិ​ចំនួន​២​រូប​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិ
ការណ៍​«2nd Belt and Road CHINA-ASIAN Boxing Championship 2019» ដែល​នឹង ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៥​ដល់​២៧ ខែតុលា នៅ​ខេត្ត​ណា​ន​នី​ង សាធារណរដ្ឋ​ប្រជាមានិត
ចិន ដោយ​មាន​ប្រទេស​ចំនួន​៩​ចូលរួម​មាន​ប្រទេស​ចិន​ជា​ម្ចាស់ផ្ទះ កម្ពុជា ថៃ ហ្វ៊ី​លី​ពី​ន ម៉ា​ឡេ​ស៊ី ឡាវ ឥណ្ឌូ​ណេ​ស៊ី សិង្ហ​បុរី និង​វៀត ណា​ម ។

លោក ប៊ុ​យ សោភ័ន អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា បានឱ្យ​ដឹង​ថា សម្រាប់​ការ​ប្រកួត​នេះ​សហព័ន្ធ​បាន​ធ្វើការ​ជ្រើសរើស​យ៉ាង​សម្រិតសម្រាំង​នូវ​កីឡាករ​ឆ្នើម​ចំនួន​២​រូប​ដើម្បី​ទៅ​ចូលរួម​គឺ កីឡាករ សៅ រង្សី ប្រភេទ​ទម្ងន់​៤៩​គីឡូក្រាម និង​កីឡាករ បាំង ណុ​ន ប្រភេទ​ទម្ងន់​៥២​គីឡូក្រាម ។ កីឡាករទាំង​២​រូប​នេះ គឺជា​កីឡាករ​ជម្រើសជាតិ ដែលត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន ។

ការ​ទៅ​ចូលរួម​ប្រកួត​នេះ​ដឹកនាំ​ដោយ​លោក វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន ជា​ប្រធាន​សហព័ន្ធ​និង​លោក ប៊ុ​យ សោភ័ន អគ្គលេខាធិការ ។ ជាមួយ​គ្នា​នេះ ថ្នាក់ដឹកនាំ​ប្រតិភូ​កីឡា​ទាំង​២ រូប​ក៏​នឹង​ត្រូវ​ចូលរួម​ប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡាប្រដាល់​សាកល​របស់​ប្រទេស ចិន និង​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន ដើម្បី​ពិភាក្សា​ពី​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ អភិវឌ្ឍន៍​​​កីឡា​ប្រដាល់​សាកល​ក្នុង​តំបន់​អាស៊ាន​ជាមួយ​ប្រទេស​ចិន ។

លោក ប៊ុ​យ សោភ័ន បានឱ្យ​ដឹង​ទៀត​ថា នេះ​គឺជា​ឱកាស​ដ៏​ល្អ​បំផុត ដែល​កីឡាប្រដាល់​សាកល​កម្ពុជា បាន​ធ្វើការ​ដកស្រង់​បទ​ពិសោធន៍​និង​បច្ចេកទេស​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់ ហើយ​ក៏​ជា​ឱកាស​ក្នុង​ការ​វាស់​ស្ទង់​នូវ​កម្រិត​បច្ចេកទេស​មុន​ពេល​ចេញ​ទៅ​ប្រកួត​ស៊ី​ហ្គេ​ម​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ