នាយក​រដ្ឋមន្ត្រី​អង់គ្លេស​គំរាម​អនុវត្ត​ BREXIT​


ប្រទេស​អង់គ្លេស ៖ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​បូ​រី​សច​ន​សុ​ន នា​ថ្ងៃ​ទី​២​តុលា​បាន​ដាក់​ការ​គាបសង្កត់​លើ​ពួក​អឺរ៉ុប​ដោយ​ព្រមាន​ពួក​គេ​ថា ប្រទេស​របស់​លោក​ត្រៀម​ចាក​ចេញពី​សហភាព​អឹ​រ៉ុ​ប​ហៅ​BREXIT​ដោយ​គ្មាន​កិច្ចព្រមព្រៀង​នា​ថ្ងៃ​ទី​៣១​តុលា ក្នុង​ករណី​ពួក​គេ​បដិសេធ​ការ​សម្របសម្រួល​ដែល​ក្រុង​ឡុ​ង​ដ៏​បាន​ដាក់​ជូន ទោះជា​មាន​អ្វី​កើត​មាន​ក៏​ដោយ​ចុះ​។

ប្រមុខ​រដ្ឋាភិបាល​អភិរក្សនិយម​រូប​នោះ​ប្រកាស​ថា លោក​បាន​ដាក់​ជូន​ក្រុង​ព្រុ​ច​សែ​ល​បណ្ដា​សំណើ​សម​ហេតុ​សម​ផល​និង​ស្ថាបនា​លើ​តុ​របស់​ប្លុក​អឺរ៉ុប​។ នៅ​មុខ​បណ្ដា​អ្នកគាំទ្រ​នា​ថ្ងៃ​ចុង​ក្រោយ​នៃ​សមាជ​ប្រចាំឆ្នាំ​របស់​គណបក្ស​លោក នាយក​រដ្ឋមន្ត្រី​អង់គ្លេស​អះអាង​ថា មែនហើយ​អង់គ្លេស​បាន​ធ្វើការ​សម្របសម្រួល​មួយ ហើយ​ខ្ញុំ​សង្ឃឹម​ច្បាស់​ថា ប​ណ្ថា​មិត្ត​អឺរ៉ុប​របស់​យើង​នឹង​យល់ ហើយ​ដល់​វេន​ធ្វើការ​សម្របសម្រួល​មួយ តប​វិញ​។

លោក​បាន​ព្រមាន​ថា​ក្នុង​ករណី​មានការ​បដិសេធ​ផែនការ​របស់​លោក នោះ​ចក្រភព​អង់គ្លេស នឹង​ចាក​ចេញពី​សហភាព​អឺរ៉ុប​នា​ថ្ងៃ​ទី​៣១​តុលា ទោះជា​មាន​អ្វី​កើត​មាន​ក៏​ដោយ​។​លោក​បន្ត​ថា​ក្នុង​ករណី​បដិសេធ​ផែនការ​លោក នោះ​ប្រទេស​លោក​ត្រៀម​ចាកចេញ​ទាំង​គ្មាន​កិច្ចព្រមព្រៀង ដែល​នឹង​បណ្ដាល​ឲ្យ​មាន​ផលវិបាក​សេដ្ឋកិច្ច​ប្រកបដោយ​គ្រោះ​មហន្តរាយ នាំ​ឲ្យ​ផ្សារភាគហ៊ុន​ក្រុង​ឡុ​ង​ដ៏​មានការ​ភ័យ​ខ្លាច​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ