រាជធានីភ្នំពេញ ៖ គម្រោងខុនដូ Urban Village ដែលគម្រោងទទួលបានពានរង្វាន់ជាច្រើននោះ បានឈានដល់ការបើកសម្ពោធដំណាក់កាលទី២របស់ខ្លួនហើយ កាលពីរសៀលថ្ងៃទី០២ តុលា ២០១៩នេះ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើន ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ Urban Village បានអោយដឹងថា គម្រោងទី២ នៃអគារខុនដូនេះ ស្ថិតនៅលើផ្ទៃដីគម្រោងចំនួន ៧៦០ពាន់ម៉ែត្រការ៉េ ដែលបញ្ចូលលក្ខណៈពិសេស និងទំនើបជាច្រើនជាមួយនឹងរបៀបរស់នៅលក្ខណៈសហគមន៍ មានទីតាំងស្ថិតនៅ ចន្លោះមហាវិថីសម្ដេចហ៊ុន សែន និងផ្លូវជាតិលេខ ២ ជាតំបន់មានការអភិវឌ្ឍខ្លាំង និងឆាប់រហ័សបំផុតនៅទីក្រុងភ្នំពេញ ។ បច្ចុប្បន្នវាគឺជាគម្រោងអគារខុនដូដែលមានតំលៃសមរម្យបំផុត ពោលគឺមានតម្លៃចាប់ពី ១៧០០ ដុល្លារ ក្នុង១ម៉ែត្រការ៉េ ។ ជាមួយនឹងកម្ចីបានរហូតដល់៧០ ភាគរយ សម្រាប់រយៈពេល២៥ឆ្នាំ ។
តាមសេចក្តីប្រកាសដដែលថា យូនីតទាំងអស់នៃតំណាក់កាលទី១ ត្រូវបានលក់អស់តែក្នុងរយៈពេល៩ ខែប៉ុណ្ណោះ ហើយចាប់ពីថ្ងៃនេះតទៅ យូនីតនៃតំណាក់កាលទី២ បានចាប់ផ្តើមលក់ហើយ។ ក្នុងចំណោមជាង ៨០០យូនីត គឺ៤០០យូនីត ត្រូវបានលក់អស់រួចហើយ។ នេះបង្ហាញឲ្យឃើញអំពីទំនុកចិត្តរបស់អតិថិជន ដែលពួកគាត់មើលឃើញអំពីសក្តានុពលរបស់ Urban Village ។ ដើម្បីបង្ហាញពីភាពជោគជ័យរបស់ខ្លួន កាលពីខែឧសភាកន្លងទៅ អគារខុនដូ Urban Village គឺជាគម្រោងអគារខុនដូតែមួយគត់នៅកម្ពុជាដែលបានឈ្នះពានរង្វាន់ចំនួន ៥ ក្នុងពេលតែមួយ។
ពានរង្វាន់ទាំង ៥ នោះរួមមាន ពានរង្វាន់ The Best Condo Development (Cambodia) ពានរង្វាន់ The Best Condo Development (Phnom Penh) ពានរង្វាន់ Best Condo Landscape Architectural design ពានរង្វាន់ Best Condo Architectural Design និងពានរង្វាន់ Best Condo Interior Design ដែលផ្តល់ជូនដោយ ក្រុមហ៊ុនអចលនទ្រព្យ Asia Property Guru ដែលមានមូលដ្ឋាននៅប្រទេស សិង្ហបុរី។
លោក Ben Li នាយកប្រតិបត្តិក្រុមហ៊ុន Urban Hubដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងខុនដូនេះ បានថ្លែងថា យើងជាក្រុមហ៊ុនអន្តរជាតិ ផ្តោតសំខាន់ចំពោះអតិថិជនរបស់យើង និងចង់បង្កើតសហគមន៍ពិតប្រាកដ និងរស់រវើក ។ នេះគឺជាចំណុចដ៏សំខាន់ ហើយប្រធានបទរបស់យើង គឺ រស់នៅ ធ្វើការ និងកម្សាន្ត ។ ចំពោះតំណាក់កាលទី២ នេះគឺមានចំនួន៤ អគារ ដែលអគារនីមួយៗមាន៥១ជាន់ លើផ្ទៃដី សរុបចំនួន៧៦ ០០០ ម៉ែត្រការ៉េ ខណៈអគារលំនៅឋានមានទំហំ ១២ ០០០ ម៉ែត្រការ៉េ និងមានកម្ពស់ ១៥០ ម៉ែត្រ សរុបចំនួន ១៧០០ យូនីត នឹងមានទំហំចាប់ពី ៤៨ រហូតដល់ ១០៧ ម៉ែត្រការ៉េ ដែលគ្រោងនឹងបញ្ចប់នៅ ខែកញ្ញា ឆ្នាំ២០២២។
គួរបញ្ជាក់ថា អគារខុនដូដ៏ប្រណីតនេះ ត្រូវបានរចនាឡើងសម្រាប់ការរស់នៅ និងកម្សាន្ត ហើយ ៤៥ ភាគរយនៃផ្ទៃដីសរុបនៃគម្រោងនេះ ត្រូវបានរក្សាទុកជាកន្លែងបៃតង ដែលធ្វើឱ្យវាក្លាយជាកន្លែងសម្រាក និងកម្សាន្តដ៏មានផាសុកភាព សម្រាប់សហគមន៍ ។ សម្រាប់ទីធ្លាសាធារណៈមានទំហំធំទូលាយ មានសុវត្ថិភាព និងផាសុកភាព សម្រាប់អ្នករស់នៅ ជាពិសេសសម្រាប់សកម្មភាពកម្សាន្តផ្សេងៗ ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ