ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​3​ថ្ងៃ​នគរ​បាន​ព្រំដែន​ទប់ស្កាត់​ពលករ​ប្រុង​ឆ្លង​ដែន​ខុសច្បាប់​ជាង​100​នាក់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ប្រុង​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​លើ​ដី​ថៃ​ជាង​100​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​807​ធ្វើការ​ទប់ស្កាត់​អប់រំ​មិន​ឲ្យ​ឆ្លង​ដែន​ខុសច្បាប់ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ព្រំដែន​ជួរ​មុខ​ក្នុងស្រុក​ថ្មពួក ។ ពលករ​ជាង​100​នាក់​ខាងលើ​មាន​ស្រី​56​នាក់​ត្រូវ​បាន​ទប់ស្កាត់​ចាប់ពី​ថ្ងៃ​ទី​30 ខែកញ្ញា ដល់​ថ្ងៃ​ទី​3 ខែតុលា ឆ្នាំ​2019…

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ប្រុង​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​លើ​ដី​ថៃ​ជាង​100​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​807​ធ្វើការ​ទប់ស្កាត់​អប់រំ​មិន​ឲ្យ​ឆ្លង​ដែន​ខុសច្បាប់ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ព្រំដែន​ជួរ​មុខ​ក្នុងស្រុក​ថ្មពួក ។

ពលករ​ជាង​100​នាក់​ខាងលើ​មាន​ស្រី​56​នាក់​ត្រូវ​បាន​ទប់ស្កាត់​ចាប់ពី​ថ្ងៃ​ទី​30 ខែកញ្ញា ដល់​ថ្ងៃ​ទី​3 ខែតុលា ឆ្នាំ​2019 នៅ​ចំណុច​ភូមិសាស្ត្រ​បន្ទាត់​ព្រំដែន​រវាង​ភូមិ​សាមគ្គី និង​ភូមិ​ត្រពាំង​សំរោង និង​ភូមិ​បន្ទាយ​មាន​ឬ​ទ្ធី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ។

សមត្ថកិច្ច​នៅ​ភូមិសាស្ត្រ​កើតហេតុ​ប្រាប់​ថា ពលករ​ទាំងនេះ​មក​ពី​ខេត្តសៀមរាប​, បន្ទាយ​មាន​ជ័យ និង​បាត់ដំបង ។ ពេល​សាកសួរ​ពួក​គេ​ប្រាប់​សមត្ថកិច្ច​ថា ប្រុង​ទៅ​រក​ការងារ​ធ្វើ​លើ​ទឹកដី​ថៃ ។

លោក​អនុសេនីយ៍ឯក ម៉ៅ ដា​រ៉ា មេ​ប៉ុស្តិ៍​អូរ​សាយ​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​807​ប្រាប់​ឲ្យ​ដឹង​ថា ពលករ​ទាំងអស់​ក្រោយ​ទប់ស្កាត់ និង​អប់រំ​ក៏​បាន​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​រៀងខ្លួន​ៗ ។

មិនតែប៉ុណ្ណោះ​លោក​បាន​ណែនាំ​ដល់​ពលករ​ទាំងអស់​ឲ្យ​ងាក​ទៅ​រក​ឯកសារ​ស្របច្បាប់​មុន​ឆ្លង​ទៅ​ប្រទេស​ថៃ​ព្រោះថា បើ​ឆ្លង​ដែន​ខុសច្បាប់​ពេល​ជួប​បញ្ហា​ពុំ​មាន​អ្នក​ទទួលខុសត្រូវ​ឡើយ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ