ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នក​គួរ​ជ្រើសរើស​សហគ្រិនភាព​ទេ?

4 ឆ្នាំ មុន

សហគ្រិនភាព​មិនមែន​ជា​ជម្រើស​ដែល​ងាយស្រួល​ទេ ហើយ​វា​ក៏​មិនមែន​តែងតែ​ជា​ជម្រើស​ដែល​ត្រឹមត្រូវ​សម្រាប់​មនុស្ស​គ្រប់​រូប​ឡើយ ។ ដូច្នេះ​វា​ពិតជា​សំខាន់​ណាស់ ក្នុង​ការ​គិតគូ​ពិចារណា​ឲ្យ​បាន​ច្បាស់លាស់​មុន​ពេល​សម្រេចចិត្ត​បោះបង់​ការងារ​ប្រចាំ​ថ្ងៃ ដើម្បី​បើក​អាជីវកម្ម ឬ​ក្រុមហ៊ុន​ណាមួយ ។ យ៉ាងណា​ក្តី តើ​អ្នក​អាច​ធ្វើ​ដូច​ម្តេច…

សហគ្រិនភាព​មិនមែន​ជា​ជម្រើស​ដែល​ងាយស្រួល​ទេ ហើយ​វា​ក៏​មិនមែន​តែងតែ​ជា​ជម្រើស​ដែល​ត្រឹមត្រូវ​សម្រាប់​មនុស្ស​គ្រប់​រូប​ឡើយ ។ ដូច្នេះ​វា​ពិតជា​សំខាន់​ណាស់ ក្នុង​ការ​គិតគូ​ពិចារណា​ឲ្យ​បាន​ច្បាស់លាស់​មុន​ពេល​សម្រេចចិត្ត​បោះបង់​ការងារ​ប្រចាំ​ថ្ងៃ ដើម្បី​បើក​អាជីវកម្ម ឬ​ក្រុមហ៊ុន​ណាមួយ ។ យ៉ាងណា​ក្តី តើ​អ្នក​អាច​ធ្វើ​ដូច​ម្តេច ដើម្បី​ដឹង​ថា ភាព​ជា​សហគ្រិន​ជា​ជម្រើស​ល្អ ឬ​មិនល្អ​សម្រាប់​អ្នក ? អ្នកស្រី Ashley Merill ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Lunya បាន​ប្រាប់​មក​ថា អ្នក​ត្រូវ​តែ​ចេះ​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​ជា​មុន​សិន​៖

១. តើ​គំនិត​អាជីវកម្ម​អ្នក​អាច​ដោះស្រាយ​បញ្ហា​ពិត​ជាក់ស្តែង​ទេ ?
ការ​បើក​អាជីវកម្ម​ដែល​មាន​សក្តានុពល​ប្រៀប​បានជា​ដំណើរ​ផ្សងព្រេង​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​សម្រាប់​បញ្ហា​ណាមួយ​ជាក់ស្តែង ។ ពេល​ដែល​អ្វី​ដែល​អ្នក​ផ្គត់ផ្គង់​ដំណោះស្រាយ​អ្នកទិញ​របស់​អ្នក​នឹង​ផ្តល់​តម្លៃ​ដល់​អាជីវកម្ម​របស់​អ្នក ។ ជា​លទ្ធផល​អាជីវកម្ម​របស់​អ្នក​នឹង​បន្ត​រីក​ចម្រើន ។

២. តើ​គំនិត​របស់​អ្នក​ជួយ​រក​លុយ​ឲ្យ​អ្នក​ទេ ?
អាជីវកម្ម​ត្រូវ​តែ​រក​ប្រាក់​ចំណេញ​ទើប​អាច​បន្ត​ដំណើរការ​ទៅ​មុខ​បាន ។ ប៉ុន្តែ​មាន​សហគ្រិន​ជា​ច្រើន​រូប​ដែល​ឲ្យ​តម្លៃ​លើ​គំនិត​របស់​ខ្លួន ព្រោះ​វា​ជា​អ្វី​ដែល​ពួក​គេ​ចាប់អារម្មណ៍ និង​ចូល​ចិត្ត​ដោយ​ភ្លេច​គិត​ថា តើ​គំនិត​នេះ​អាច​ជួយ​ឲ្យ​ពួក​គេ​រក​លុយ ឬទេ ? អ្នក​ត្រូវ​គិត​ថា តើ​អ្នកមាន​អ្វី​ដែល​មនុស្ស​ចង់បាន ឬ​សុខចិត្ត​យក​ប្រាក់​ទៅ​ដូរ​យក​ទេ ?

៣. តើ​អ្នកមាន​មូលហេតុ​សម​ហេតុ​សម​ផល​ទេ ?
ការ​ចាប់ផ្តើម​អាជីវកម្ម​មួយ​ផ្ទាល់ខ្លួន​មិនមែន​តែងតែ​ជា​ផ្លូវ​កាត់​ក្នុង​ការ​រក​លុយ​ទេ ហើយ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​សម្រេចចិត្ត​ដើរ​ផ្លូវ​ជា​សហគ្រិន​អាច​ជា​កត្តា​ជំរុញ​ទឹកចិត្ត និង​កម្លាំង​ក្នុង​ការ​គ្រប់គ្រង និង​ធ្វើ​ឲ្យ​អាជីវកម្ម​អ្នក​ជោគជ័យ​ដែរ ។ អាជីវកម្ម​ដែល​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ដោះស្រាយ​បញ្ហា​ណាមួយ​ក្នុង​សង្គម គឺជា​កត្តា​ជំរុញ​ដ៏​ល្អ​មួយ​ដល់​ស្ថាបនិក និង​បុគ្គលិក​ក្នុង​ក្រុមហ៊ុន ព្រមទាំង​ជួយ​ឲ្យ​ពួក​គេ​មានចិត្ត​តស៊ូ​ឆ្លងកាត់​គ្រប់​ឧបសគ្គ​ជាដើម ។

៤. តើ​អ្នកមាន​ចិត្ត​ចង់​ធ្វើ​ជា​សហគ្រិន​ខ្លាំង​ប៉ុណ្ណា ?
សហគ្រិន​ប្រៀប​បានជា​មនុស្ស​ដែល​បោះបង់​ការងារ​ដែល​ធ្វើការ​៤០​ម៉ោង​ក្នុង​មួ​យស​ប្តា​ហ៍ ដើម្បី​មក​ធ្វើការ​៨០​ម៉ោង​ក្នុង​មួ​យស​ប្តា​ហ៍ ។ សហគ្រិន​មួយ​ចំនួន​មិន​មាន​ថ្ងៃ​ចុង​ស​ប្តា​ហ៍​ឡើយ ហើយ​ពួក​គេ​ក៏​ត្រូវ​បោះបង់​ថ្ងៃ​ឈប់​សម្រាក និង​ការ​ចូល​ដំណេក​ផង​ដែរ ដើម្បី​គិតគូ​សម្រាប់​អាជីវកម្ម​ខ្លួន ។

ទស្សនៈ គឺ​ពិតជា​សំខាន់​ណាស់ ដូច្នេះ​ប្រសិនបើ​អ្នក​មិន​មានចិត្ត​ប្តេជ្ញា​ឆ្លងកាត់​គ្រប់​ឧបសគ្គ ឬ​ទុក្ខ​លំបាក​ទេ​នោះ អ្នក​មិន​គួរ​សម្រេចចិត្ត​ដើរ​ផ្លូវ​នេះ​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ