ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ឃាតករ​វ័យក្មេង​រំលោ.ភ រួច​សម្លា.ប់​​កុមារី​យ៉ាង​រន្ធត់

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​ពី​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែតុលា​នេះ​ថា មាន​ករណី​ក្មេង​ប្រុស​ម្នាក់​បាន​ចាប់រំលោភ​សេព រួច​សម្លាប់​កុមារី​រង​គ្រោះ​ចោល ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៩…

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​ពី​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែតុលា​នេះ​ថា មាន​ករណី​ក្មេង​ប្រុស​ម្នាក់​បាន​ចាប់រំលោភ​សេព រួច​សម្លាប់​កុមារី​រង​គ្រោះ​ចោល ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ភូមិ​តេ​ជោ​ក្បាលដំរី ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក​។

សេចក្តីរាយការណ៍​បន្ត​ថា ក្មេង​ប្រុស​ជា​សង្ស័យ​ខាងលើ​ឈ្មោះ​នី កែវ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ចំណែក​កុមារី​រង​គ្រោះ​ខាងលើ​មាន​អាយុ​៩​ឆ្នាំ​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ខណៈ​កុមារី​រង​គ្រោះ​នៅផ្ទះ​ម្នាក់ឯង​ហើយ​ឪពុក​ម្តាយ​នាង​ទៅ​មើល​ស្រែ​បាត់ ដោយ​ឃើញ​ឱកាស​ស្ងាត់​ក្មេង​ប្រុស​ជា​ជនសង្ស័យ​បាន​ចាប់​រំលោភ​កុមារី​រង​គ្រោះ​យ៉ាង​ព្រៃផ្សៃ​បំផុត ។ ក្រោយមក​ដោយ​ខ្លាច​កុមារី​រង​គ្រោះ​យក​រឿង​នេះ​ទៅ​ប្រាប់​ឪពុក​ម្តាយ​នាង ទើប​ក្មេង​ប្រុស​ជា​ជនសង្ស័យ​យក​កាំបិតប៉័ងតោ​កាប់​ទៅ​លើ​កុមារី​រង​គ្រោះ​ជា​ច្រើន​កាំបិត បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​តែ​ម្តង​។

ក្រោយ​ពី​កើតហេតុ ដោយ​មាន​លេចឮ​ព័ត៌មាន​ដល់​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ឃាត់ខ្លួន​ឃាតករ​វ័យក្មេង​នាំ​មក​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ