ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ខំ​ស្រែក​ឲ្យ​គេ​ជួយ​ទាំង​ឈាម​ហូរ​ពេញ​មុខ​ហើយ តែ​កូន​នៅ​មិន​ឈប់​សោះ

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កូន​តិរច្ឆាន​ម្នាក់​បាន​យក​ព្រនង់​វាយ​ម្តាយ​បែកក្បាល​ហូរ​ឈាម ព្រោះតែ​រឿង​សុំ​ប្រាក់​ម្តាយ​មិន​ឲ្យ និង​បាន​វាយ​អ្នក​ជួយ​ម្តាយ​ឲ្យ​រង​របួស​៣​នាក់​ទៀត ខណៈ​អ្នក​ជិតខាង​ឃើញ​ចូល​ទៅ​ជួយ​ក៏​ត្រូវ​ជន​កំណាច​នេះ​វាយ​ឲ្យ​បែកក្បាល​បែក​មុខ​ហូរ​ឈាម​រហាម​ផង​ដែរ ។ ករណី​កូន​តិរច្ឆាន​វាយ​ម្តាយ​បែកក្បាល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​០០​នាទី​យប់​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​០២…

ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កូន​តិរច្ឆាន​ម្នាក់​បាន​យក​ព្រនង់​វាយ​ម្តាយ​បែកក្បាល​ហូរ​ឈាម ព្រោះតែ​រឿង​សុំ​ប្រាក់​ម្តាយ​មិន​ឲ្យ និង​បាន​វាយ​អ្នក​ជួយ​ម្តាយ​ឲ្យ​រង​របួស​៣​នាក់​ទៀត ខណៈ​អ្នក​ជិតខាង​ឃើញ​ចូល​ទៅ​ជួយ​ក៏​ត្រូវ​ជន​កំណាច​នេះ​វាយ​ឲ្យ​បែកក្បាល​បែក​មុខ​ហូរ​ឈាម​រហាម​ផង​ដែរ ។

ករណី​កូន​តិរច្ឆាន​វាយ​ម្តាយ​បែកក្បាល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​០០​នាទី​យប់​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​០២ តុលា​នេះ នៅ​ចំណុច​ភូមិ​រមាំង​ទ្រេត ឃុំ​សំបួរ ស្រុក​រមាស​ហែក ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​យប់​កើតហេតុ​ជន​កំណាច​នេះ​បាន​មក​សំឡុត​សុំ​លុយ​ពី​ម្តាយ​យក​ទៅ​ឲ្យ​ថ្លៃ​ស្រា​គេ ម្តាយ​មិន​ឲ្យ​ក៏​ផ្ទុះ​កំហឹង​ទៅ​យក​ព្រនង់​វាយ​សំពង​ទៅ​លើ​ម្តាយបង្កើត​ចំ​ក្បាល បណ្តាល​ឲ្យ​បែក​ហូរ​ឈាម ស្ត្រី​ជា​ម្តាយ​ក៏​ស្រែក​ឲ្យ​អ្នក​ជិតខាង​ជួយ​ក៏​ផ្អើល​ដល់​អ្នក​ជិតខាង​រត់​មក​ជួយ និង​ចូល​ឃាត់​កុំ​ឲ្យ​វាយ​ម្តាយ ខណៈនោះ​ជន​កំណាច​នេះ​បាន​វាយ​ទាំង​អ្នក​ចូល​ឃាត់ បណ្តាល​ឲ្យ​រង​របួស​ទាំង​៣​នាក់​ផ្សេង​ទៀត ខ្លះ​បែកក្បាល ខ្លះ​បែក​មុខ​ហូរ​ឈាម​កក្លាក់ ខ្លះ​ពក​ស្មងជើង ខ្លះ​របួស​ស្មា និង​ក​.​ផង​ដែរ ។

ប្រភព​សមត្ថកិច្ច​បានអោយ​ដឹង​ទៀត​ថា ជន​កំណាច​នេះ​មានឈ្មោះ មុត កេ​ត អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​ម្រាម​ខាងជើង ឃុំ​ម្រាម ស្រុក​រមាស​ហែក ខេត្តស្វាយរៀង បាន​យក​ព្រនង់​វាយ​ទៅ​លើ​ម្តាយបង្កើត​ឈ្មោះ អ៊ុ​ក ស៊ា​ន អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​រមាំង​ទ្រេត ឃុំ​សំបួរ ដែល​កំពុង​ដេក​លើ​ផ្ទះ​របស់​ខ្លួន បណ្តាល​ឲ្យ​រង​របួស​បែកក្បាល​ធ្ងន់ធ្ងរ ។

ខណៈនោះ​ដែរ អ្នកស្រុក​បាន​ប្តឹង​ទៅ​សមត្ថកិច្ច​បុ​ស្តិ៍​រដ្ឋបាល​ឃុំ​ឲ្យ​មក​ជួយ​ធ្វើ​អន្តរាគមន៍​សមត្ថកិច្ច​បាន​ចុះ​មក​ចាប់​ឃាត់ខ្លួន​ជន​បង្ក​ខាងលើ​បាន​ភ្លាម​ៗ​ម​ផង​ដែរ ។ បច្ចុប្បន្ន​ជន​រង​គ្រោះ​ទាំង​៤​នាក់​បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​រមាស​ហែក ។ រីឯ​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​មក​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ចាត់ការ​តាម​នីតិវិធី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ