ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ងាយ​ៗ​ក្នុង​ការ​ឈ្វេងយល់​ពី​តម្រូវការ​អតិថិជន

4 ឆ្នាំ មុន

ក្នុង​នាម​ជា​ម្ចាស់​អាជីវកម្ម អ្នក​ត្រូវ​តែ​គិត​ពី​អតិថិជន​ជា​រៀងរាល់ថ្ងៃ​ព្រោះ​ពួក​គេ គឺជា​ប្រភព​ចំណូល​របស់​អ្នក ។ ប៉ុន្តែ​អ្វី​មួយទៀត​ដែល​អ្នក​តែងតែ​ត្រូវ​គិត​លើ គឺ​ផលិតផល ឬ​សេវា​ដែល​អ្នក​ផ្គត់ផ្គង់​ថា វា​ពិតជា​ជួបនឹង​តម្រូវការ​បច្ចុប្បន្ន ឬទេ ?…

ក្នុង​នាម​ជា​ម្ចាស់​អាជីវកម្ម អ្នក​ត្រូវ​តែ​គិត​ពី​អតិថិជន​ជា​រៀងរាល់ថ្ងៃ​ព្រោះ​ពួក​គេ គឺជា​ប្រភព​ចំណូល​របស់​អ្នក ។ ប៉ុន្តែ​អ្វី​មួយទៀត​ដែល​អ្នក​តែងតែ​ត្រូវ​គិត​លើ គឺ​ផលិតផល ឬ​សេវា​ដែល​អ្នក​ផ្គត់ផ្គង់​ថា វា​ពិតជា​ជួបនឹង​តម្រូវការ​បច្ចុប្បន្ន ឬទេ ? ដើម្បី​ឆ្លើយ​នឹង​សំណួរ​នេះ​សហគ្រិន និង​ម្ចាស់​អាជីវកម្ម​ត្រូវ​ដឹង​ថា តើ​អតិថិជន​របស់​អ្នក​ត្រូវការ​អ្វី? មាន​វិធីសាស្ត្រ​ច្រើន​ដែល​អ្នក​អាច​ប្រើ​ដើម្បី​ឆ្លើយ​នឹង​សំណួរ​ខាងលើ​ដោយ​អាស្រ័យ​តាម​ប្រភេទ​អាជីវកម្ម​នីមួយ​ៗ ។ យ៉ាងណា​ក្តី ជា​ទូទៅ​អ្នក​អាច​ប្រើ​មធ្យោបាយ​ខាងក្រោម​នេះ​៖

១. ការ​ស្ទង់​មតិ​៖
ការ​ដាក់​ប្រអប់​សុំ​មតិយោបល់​របស់​អតិថិជន​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​អាជីវកម្ម​ដើម្បី​ដឹង​ពី​គំនិត​របស់​អ្នកទិញ ។ ក្រៅពី​ការ​ដាក់​ប្រអប់​នេះ​ហើយ អាជីវកម្ម​មួយ​ចំនួន​ក៏​មាន​មធ្យោបាយ​បែប​ឌី​ជី​ថ​ល​ក្នុង​ការ​ប្រមូល​មតិយោបល់​ដែរ ដូច​ជា​ការ​ប្រើ​ប្រព័ន្ធ​សង្គម​ជាដើម ។ លទ្ធផល​នៃ​ការ​ស្ទង់​មតិ​នឹង​ប្រាប់​អ្នក​ជាក់ស្តែង​ពី​អ្វី​ដែល​អតិថិជន​ចង់បាន​ពី​អ្នក ហើយ​អ្នក​អាច​ប្រមូល​ទិន្នន័យ​ដែល​ប្រមូល​មក​បាន​ដើម្បី​បង្កើត​ផលិតផល ឬ​សេវា​ថ្មី ព្រមទាំង​បង្កើន​គុណភាព​ផលិតផល និង​សេវា​ដែល​កំពុង​តែ​ផ្គត់ផ្គង់​ស្រាប់​ផង​ដែរ ។

២. ការ​តាមដាន​៖
ការ​សួរ ស្តាប់ និង​តាមដាន​មើល​គឺជា​កត្តា​សំខាន់​ក្នុង​ការ​ស្វែង​យល់​ពី​តម្រូវការ​អតិថិជន ។ ពេល​ខ្លះ អតិថិជន​ផ្តល់​មតិយោបល់​តាម​រយៈ​អាកប្បកិរិយា ឬ​ទឹកមុខ​ជាដើម​ដូច្នេះ​អ្នក​ត្រូវ​ចេះ​រៀន​មើល​កាយ​ភាសា​ទាំងនេះ ។ ដើម្បី​ចៀសវាង​ការ​យល់​ច្រឡំ អ្នក​ក៏​អាច​សួរនាំ​បញ្ជាក់​ដោយ​ផ្ទាល់​ពី​ពួក​គេ​ផង​ដែរ​ប្រសិនបើ​អ្នក​សង្កេត​ឃើញ​ថា​អតិថិជន​អ្នកមាន​ទឹកមុខ​មិនល្អ​បន្ទាប់​ពី​ដើរ​ចេញពី​ហាង​របស់​អ្នក ឬ​ទិញ​ផលិតផល និង​សេវា​របស់​អ្នក ។

៣. បង្ហាញ​ការ​ស្វាគមន៍​៖
ប្រសិនបើ​អ្នក និង​បុគ្គលិក​របស់​អ្នក​មានការ​ស្វាគមន៍​ទទួលភ្ញៀវ​របស់​អ្នក​នោះ ពួក​គេ​ក៏​មិន​មានចិត្ត​ចង់​លាក់បាំង​កង្វល់ ឬ​ការ​មិន​ពេញចិត្ត​ពី​អ្នក​ដែរ ។ ការ​បង្កើត​ទំនាក់ទំនង និង​ការ​សន្ទនា​ជាមួយនឹង​អតិថិជន​អាច​បង្កើន​ភាព​ជឿជាក់ និង​អនុញ្ញាត​ឲ្យ​អ្នក​យល់​ដឹង​បន្ថែម​ពី​តម្រូវការ និង​ក្រុម​មនុស្ស​ដែល​ទិញ​ទំនិញ និង​សេវា​ពី​អ្នក​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ